មេធាវីរបស់ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ស្នើតុលាការពន្យារពេលឱ្យកូនក្តីចូលបំភ្លឺពាក់ព័ន្ធនឹងដំណើររឿងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសប្រមុខរដ្ឋាភិបាល ដោយហេតុថា កូនក្តីរបស់លោកកំពុងស្ថិតនៅក្រៅប្រទេស។
ក្រសួងបរិស្ថាន និងកម្លាំងកងរាជអាវុធហត្ថ ចុះឃាត់ខ្លួនមនុស្សចំនួន៤៧នាក់ ពាក់ព័ន្ធនឹងបទល្មើសទប់ស្កាត់បទល្មើសធនធានធម្មជាតិក្នុងខេត្តពោធិ៍សាត់ ដោយឃ្លុំដីបានជាង១ម៉ឺនហិកតា ក្នុងរយៈពេល២៦ថ្ងៃ។ នេះបើតាមទំព័រហ្វេសប៊ុក និងមន្រ្តីក្រសួងបរិស្ថាន។
ក្រសួងកិច្ចការនារីសម្ពោធផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨ ដើម្បីលើកកម្ពស់សមភាពយេនឌ័រក្នុងបច្ចេកវិទ្យាឌីជីថល បង្កើនសុខុមាលភាព និងផ្តល់តម្លៃឱ្យស្រ្តី និងក្មេងស្រីបន្ថែមទៀត។
គណបក្សកម្លាំងជាតិខកចិត្តនឹងសាលារាជធានីភ្នំពេញដែលមិនឱ្យគណបក្សនេះជួបជុំសម្តែងមតិដោយសន្តិវិធីនៅទីលានប្រជាធិបតេយ្យ ដែលគ្រោងធ្វើនៅចុងខែមេសានេះ ក្នុងគោលបំណងទាមទារឱ្យដោះលែងសកម្មជនរបស់ខ្លួនដែលកំពុងជាប់ពន្ធនាគារឱ្យមានសេរីភាពវិញ។
លោក កើត សារ៉ាយ ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទ «មិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម» និងបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ។
គណបក្សភ្លើងទៀនចាត់ទុកថា ការចាប់ខ្លួនសកម្មជនខ្លួន៣នាក់នេះជាការគំរាមកំហែងថ្មីមួយទៀត ហើយអំពាវនាវឱ្យមានការដោះលែង ដើម្បីបង្កបរិយាកាសនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ខាងមុខប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
អ្នកតាមដានសង្គម និងគ្រូពេទ្យ ព្រួយបារម្ភអំពីផលប៉ះពាល់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋដែលប្រើប្រាស់ផលិតផលអាហារបំប៉ន ឱសថ និងថ្នាំព្យាបាលទាំងនោះ។
ក្រសួងសុខាភិបាលក្រើនរំឮកដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន និងថែទាំសុខភាពអំឡុងពេលកម្ពុជាកំពុងជួបប្រទះអាកាសធាតុកើនឡើងកម្តៅខ្លាំង ដែលបង្កផលប៉ះពាល់ជាច្រើនដល់ការរស់នៅ។
គណបក្សកម្លាំងជាតិ និងក្រុមស្រ្តីថ្ងៃសុក្រ នឹងរៀបចំការជួបជុំសម្តែងមតិ ដោយសន្តិវិធីរួមគ្នា ទាមទារឱ្យដោះលែងថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិចំនួន២រូប រួមមានលោក អ៊ុំ វីរៈរដ្ឋ និងលោកមឺ សេងហ៊ ហៅគា វិសាល ដែលត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារកាលពីខែមីនាកន្លងទៅ។
ការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥នៅកម្ពុជាមិនមានលក្ខណៈសេរី និងយុត្តិធម៌ ព្រោះមន្រ្តីរដ្ឋាភិបាលកម្ពុជាបានគំរាមកំហែងលើក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សប្រឆាំងដែលជាអង្គបោះឆ្នោតមិនឱ្យបោះឆ្នោតគាំទ្របេក្ខជនជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំង។
តំណាងអយ្យការតុលាការក្រុងភ្នំពេញ បានចេញដីកាកោះ មេដឹកនាំគណបក្សជំទាស់ លោកទាវ វណ្ណុល ឱ្យចូលខ្លួន តាមពាក្យបណ្តឹងមេធាវីរបស់រដ្ឋាភិបាលពាក់ព័ន្ធការអត្ថាធិប្បាយរបស់លោកជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសជប៉ុនកាលពីខែកុម្ភៈ អំពីបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ព័ត៌មានផ្សេងទៀត
No media source currently available