នៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេល៣ថ្ងៃ រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានជួបពិភាក្សាជាមួយមន្ត្រីសំខាន់ៗរបស់រដ្ឋាភិបាលកម្ពុជាជាច្រើននាក់ ជុំវិញការកសាងសហគមន៍មានជោគវាសនារួមគ្នា សេដ្ឋកិច្ច និងកិច្ចការជាច្រើនទៀត
ការលើកឡើងនេះកើតឡើងក្រោយអ្នកជំនាញអង្គការសហប្រជាជាតិចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៤ អំពាវនាវឱ្យកម្ពុជាបញ្ឈប់ការយាយី និងធ្វើទុក្ខបុកម្នេញទៅលើអ្នកការពារសិទ្ធិមនុស្ស។
ប្រតិបត្តិការបង្ក្រាបអំពើឆបោកតាមអនឡាញដែលនាំដល់ការបណ្តេញចេញពលរដ្ឋវៀតណាមនោះ ធ្វើឡើងចំនួន៣លើកគឺចាប់ពីថ្ងៃទី ១២ និង ២៧ ខែមីនា ហើយចុងក្រោយគឺនៅថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៤ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ការទាមទារនោះធ្វើឡើងនៅទីស្នាក់ការគណបក្សកម្លាំងជាតិ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នៅព្រឹកថ្ងៃចន្ទនេះ ដោយមានការជួបជុំសមាជិក សមាជិកាគណបក្ស ក្រុមស្ត្រីថ្ងៃសុក្រ និងអ្នកគាំទ្រដែលមកពីតាមបណ្តារាជធានី ខេត្តប្រមាណ ១៥០ នាក់។
ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបង្ហាញ«ក្តីបារម្ភជាខ្លាំង» អំពីចេតនា លក្ខណៈ និងវិសាលភាពនៃការសាងសង់នៅមូលដ្ឋានទ័ពជើងទឹករាម ក៏ដូចជាតួនាទីដែលយោធាចិនកំពុងមានក្នុងដំណើរការនេះ និងក្នុងការប្រើប្រាស់ឧបករណ៍ប្រើប្រាស់នាពេលអនាគត។
ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យីមកកាន់កម្ពុជានៅពេលនេះ ត្រូវអ្នកវិភាគមួយចំនួនមើលឃើញថា ជាការពង្រឹងទំនាក់ទំនងរវាងរដ្ឋាភិបាលថ្មីនៃប្រទេសកម្ពុជា និងរដ្ឋាភិបាលក្រុងប៉េកាំង ហើយក៏ជាសាទរចំពោះអតីតនាយករដ្ឋមន្ត្រីលោកហ៊ុន សែនដែលទើបតែបានកា្លយជាប្រធានព្រឹទ្ធសភានាពេលថ្មីៗនេះ។
អ្នកការពារសិទ្ធិមនុស្សមួយចំនួននៅប្រទេសកម្ពុជាសាទរចំពោះការទទួលបានពានរង្វាន់ជាថ្មីទៀតរបស់កញ្ញាឈឹម ស៊ីថរ ហើយបានស្នើឱ្យតុលាការពិចារណាដោះលែង មេដឹកនាំសហជីពរូបនេះ ដែលកំពុងជាប់ក្នុងពន្ធនាគារពីបទញុះញង់។
អតីតនាយករដ្ឋមន្ត្រីលោកហ៊ុន សែន ដែលទើបក្លាយជាប្រធានព្រឹទ្ធសភាកាលពីដើមខែមេសានេះ បានលើកឡើងក្នុងទំព័រហ្វេសប៊ុករបស់លោកថា អ្នកជ្រុលនិយមដែលចង់ផ្តួលរំលំរដ្ឋាភិបាល មិនអាចទទួលបានគុណធម៌ពីលោកនោះទេ ហើយពួកគេនឹងត្រូវរងការវាយបង្រ្កាបដោយកណ្តាប់ដែក បើហ៊ានក្រោកតវ៉ា។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោកគង់ សភា បានស្នើសុំលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ឱ្យទូលថ្វាយព្រះមហាក្សត្រសុំការប្រោសប្រទានការលើកលែងទោស ដែលតុលាការប្រទេសកម្ពុជាបានសម្រេចកន្លងមក ដើម្បីអាចវិលត្រឡប់ចូលទៅកាន់ប្រទេសកំណើតវិញ។
ក្រោយមានការរិះគន់ពីសំណាក់មហាជននិងអ្នកលេងបណ្តាញសង្គមមួយចំនួន ក្រសួងទេសចរណ៍អះអាងថា ចំនួនភ្ញៀវទេសចរដែលក្រសួងរាប់មានចំនួន២១លាននាក់ដែលធ្វើដំណើរកម្សាន្តអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនោះ ជាចំនួនដងនៃមនុស្សម្នាក់ៗ ដោយសារតែពួកគេបានធ្វើដំណើរទៅច្រើនទីកន្លែងនាពេលនោះ។
ព័ត៌មានផ្សេងទៀត
No media source currently available