នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ តំណាងបុគ្គលិកសណ្ឋាគារកាំបូឌីយ៉ាណា និង សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា បានដាក់ញត្តិពីរច្បាប់ដាច់ដោយឡែកពីគ្នាទៅក្រសួងការងារស្នើឱ្យរដ្ឋមន្ត្រីការងារ លោក ហេង សួរ ជួយដោះស្រាយភាពរកាំរកូសរវាងបុគ្គលិក
តើការចាប់ព្រលែងសត្វចាបជាទង្វើសណ្តោសប្រណីដល់សត្វទាំងនោះ ឬក៏ជាការធ្វើបាបដែលជំរុញឱ្យមានការចាប់សត្វទាំងនោះកាន់តែច្រើនដើម្បីលក់?
មេដឹកនាំគណបក្សភ្លើងទៀនលោក ទាវ វណ្ណុលបានចូលខ្លួនតាមការកោះហៅរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបំភ្លឺបណ្តឹងរបស់រដ្ឋាភិបាល ដែលចោទលោកថា និយាយប៉ះពាល់ដល់កិត្តិយសប្រមុខរដ្ឋាភិបាល តាមរយៈការផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងការធ្លាក់ចុះខ្សោយនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
សាលាឧទ្ធរណ៍ភ្នំពេញនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានសម្រេចពន្យារពេលសវនាការ របស់មេដឹកនាំនយោបាយជំទាស់លោកកឹម សុខា ដោយសារការដាច់ចរន្តអគ្គិសនី ពេលដែលការសួរដេញដោលចាប់ផ្តើម។
ដើម្បីរក្សាជំនឿទុកចិត្តរបស់អតិថិជន ម្ចាស់គម្រោងបុរីឡេង ណាវ៉ាត្រា បានជូនដំណឹងទៅអតិថិជនរបស់ខ្លួនថា អតិថិជនអាចសម្រេចយកដីជំនួយឱ្យផ្ទះ ដែលសង់មិនទាន់រួច។
មេដឹកនាំគណបក្សភ្លើងទៀនលោកទាវ វណ្ណុល បានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃអង្គារ និងបានត្រៀមចូលទៅបំភ្លឺនៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ
លោកជា ប៉ូច អតីតអ្នកនយោបាយគណបក្សប្រឆាំង ប្រកាសផ្តាច់ខ្លួនពីមេដឹកនាំនយោបាយជំទាស់លោកសម រង្ស៊ី ដើម្បីទទួលបានការលើកលែងទោសពីអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែនដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។
នេះជាលើកទី៣ ដែលតុលាការបានកោះហៅសកម្មជនចលនាមាតាធម្មជាតិឱ្យចូលសវនាការ ហើយក៏ត្រូវបានសកម្មជនស្នើឱ្យពន្យារពេលចូលសវនាការសាជាថ្មីទៀត។
ការចាប់ខ្លួនតាមតែអំពើចិត្ត ឬការឃុំខ្លួនដោយបំពានចំពោះអ្នកទោសនយោបាយ បានបន្តកើតឡើងនៅប្រទេសកម្ពុជា ទីដែលមានបញ្ហាធ្ងន់ធ្ងរជាច្រើនកំពុងកើតមាននៅក្នុងប្រព័ន្ធតុលាការ។
កម្ពុជានិងចិន ប្តេជ្ញាជួយគ្នាទៅវិញទៅមកដើម្បីរឹតចំណងមិត្តភាពដែកថែប និងការកសាង «សហគមន៍វាសនារួម» ខណៈក្តីបារម្ភពីភាគីវៀតណាមបានកើនឡើងលើគម្រោងព្រែកជីកហ្វូណនតេជោកម្ពុជាដែលទទួលបានហិរញ្ញប្បទានពីរដ្ឋាភិបាល ទីក្រុងប៉េកាំង ក្រោមរូបភាព BOT។
ប្រធានាធិបតីឡាវ លោក ថងលុន ស៊ីសុលីត(Thongloun Sisoulith) បានមកដល់ទីក្រុងភ្នំពេញនៅថ្ងៃអង្គារនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃនៅកម្ពុជាចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។
ស្រ្តីបន្ទាប់ពីលែងលះច្រើនតែប្រឈមជាមួយការវាយតម្លៃពីមនុស្សចាស់ និងងាយទទួលរងនូវសម្ពាធជាងបុរសដែលជាអតីតស្វាមី។ ៨៧%នៃអ្នកស្ទង់មតិជឿថាស្ត្រីរងនូវភាពអាម៉ាស់ និងការវិនិច្ឆ័យច្រើនជាងបុរសបន្ទាប់ពីលែងលះ។
ព័ត៌មានផ្សេងទៀត
No media source currently available