ថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានបញ្ជាឱ្យស្នងការរាជធានីខេត្តក្រុងទាំងអស់ ពិនិត្យមើលឡើងវិញចំពោះកងកម្លាំងនគរបាលជាតិដែលមានក្បាលពោះធំ ដោយមិនត្រូវអនុញ្ញាតឱ្យអនុវត្តកិច្ចការងារនៅក្រៅ ដើម្បីធានាបានភាពមាំទាំផ្នែកសុខភាព និងបញ្ចៀសការរិះគន់។
កាលពីថ្ងៃពុធ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បើកដំណើរការសាងសងរោងចក្រអគ្គិសនីដើរដោយឧស្ម័នធម្មជាតិរាវ (LNG) ដែលមានអានុភាព៩០០មេហ្កាវ៉ាត់ ជាលើកដំបូងក្នុងប្រទេសកម្ពុជា។ ការបង្កើតរោងចក្រនេះធ្វើឡើង
ថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានបង្ហោះវីដេអូឃ្លីបដែលរៀបរាប់ថា មានអ្នកជាប់ឃុំជាជនជាតិចិន និងខ្មែរក្នុងពន្ធនាគារព្រៃស ចាក់បាស់រាំ និងប្រើគ្រឿងញៀនក្នុងពន្ធនាគារ។
កាលពីពេលថ្មីៗនេះ កាសែតម៉ុងហ្កាបេ(Mongabay) បានចុះផ្សាយព័ត៌មានបែបស៊ើបអង្កេតមួយដោយរកឃើញថា អង្គរ ផ្លាយវូត (Angkor Plywood) មានម្ចាស់គ្រប់គ្រងជាជនជាតិខ្មែរឈ្មោះ ជា ពៅ និងមា្នក់ទៀតជាជនជាតិតៃវ៉ាន់ឈ្មោះ Lu Chu Chang បានធ្វើសកម្មភាពកាប់ព្រៃរំលោភច្បាប់កម្ពុជា។
ក្នុងជំនួបទ្វេភាគីជាមួយប្រទេសកាណាដា នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ នាយករដ្ឋមន្រ្តីកាណាដាប្រាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថា កាណាដានឹងបើកស្ថានឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅកម្ពុជានាពេលឆាប់ៗខាងមុខ។ អ្នកជំនាញផ្នែកកិច្ចការតំបន់យល់ថា នេះបង្ហាញអំពីទំនាក់ទំនងផ្នែកការទូត និងពាណិជ្ជកម្មកាន់តែប្រសើរឡើងរវាងប្រទេសទាំងពីរ ព្រមទាំងរំពឹងថា កាណាដាក៏នឹងជំរុញឱ្យស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាប្រសើរឡើងផងដែរ។
បន្ទាប់ពីមានការបង្ហោះសារផ្សព្វផ្សាយលើបណ្តាញសង្គមនានាថា មានករណីរំលោភបំពានសិស្សនារីចំនួន១៨នាក់ពីសំណាក់អ្នកគ្រប់គ្រងសាលារៀនឥស្លាមមួយនៅរាជធានីភ្នំពេញ សង្គមស៊ីវិលដែលការពារសិទ្ធិស្រ្តី និងកុមារជំរុញឱ្យអាជ្ញាធរស៊ើបអង្កេតស្វែងរកការណ៍ពិត ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ។ មន្រ្តីពាក់ព័ន្ធបដិសេធមិនធ្វើអត្ថាធិប្បាយ ដោយគ្រាន់តែប្រាប់ថា ក្រុមជំនាញកំពុងធ្វើការ។
មេធាវីការពារក្តីឱ្យលោក ម៉ិច ដារ៉ា នឹងដាក់លិខិតទៅតុលាការនៅថ្ងៃពុធ ស្នើឱ្យអ្នកសារព័ត៌មានរូបនេះស្ថិតនៅក្រៅឃុំ ក្រោមមូលហេតុមានបញ្ហាសុខភាព និងត្រូវមើលថែម្តាយចាស់ជរា។
អតីតលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា លោក លី សាម៉េត ទីប្រឹក្សារបស់លោកតែងតែប្រើឈ្មោះរបស់លោក ដើម្បីបោកប្រាស់លុយគេ ហើយក្នុងនោះក៏មានអភិបាលស្រុកល្វាឯមសូកប្រាក់ចំនួន៣០ម៉ឺនដុល្លារអាមេរិក ដើម្បីរត់ការឱ្យបានតំណែងជាអភិបាលក្រុងអរិយក្សត្រ ក្នុងខេត្តកណ្តាល។
កាលពីពេលថ្មីៗនេះ គណបក្សកម្ពុជានិយមបានប្រកាសចូលរួមជាមួយ«សម្ព័ន្ធភាពឆ្ពោះទៅអនាគត»ដែលបង្កើតឡើងដោយគណបក្សជំទាស់សំខាន់ៗមួយចំនួន ក្នុងនោះមានគណបក្សភ្លើងទៀនផងដែរ។
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីពេលថ្មីនេះ បំពេញដឹកនាំគណៈប្រតិភូមួយបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកដើម្បីកៀរគរអ្នកវិនិយោគអាមេរិក ខណៈមកទល់ពេលនេះការវិនិយោគពីធរុកិច្ចអាមេរិកនៅកម្ពុជា មានចំនួនតិចនៅឡើយ។
តុលាការសម្រេចតម្កល់ដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្នរបស់ចៅក្រមស៊ើបសួរ ដោយបន្តឃុំខ្លួន លោក ហៃ វណ្ណនិត រហូតតុលាការចាត់ការតាមនីតិវិធី។
ការចាប់បញ្ជូនខ្លួនអ្នកស្រី នួន តឿន ដែលជាពលការិនីខ្មែរធ្វើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ីត្រូវបានអ្នកតាមដានមើលឃើញថា ជាសញ្ញានៃការផ្លាស់ប្ដូរតំបន់សុវត្ថិភាពសម្រាប់អ្នករិះគន់ និងជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរពីសំណាក់រដ្ឋាភិបាលម៉ាឡេស៊ី។ តំណាងរាស្រ្តម៉ាឡេស៊ីម្នាក់អះអាងថា ខ្លួនគ្រោងស្នើឱ្យមានការសួរដេញដោលមួយអំពីការចាប់ខ្លួនពលករខ្មែរម្នាក់ដែលរិះគន់លោក ហ៊ុន សែន និងបញ្ជូនមកកម្ពុជាតាមសំណើរបស់រដ្ឋាភិបាលកម្ពុជា។
ព័ត៌មានផ្សេងទៀត
No media source currently available