អ្នកស្រី ប៊្រិដជិដ ខលៀ (Bridget Collier) ឯកអគ្គរាជទូតរងនៃប្រទេសអូស្ត្រាលីប្រចាំកម្ពុជា ក៏បានថ្លែងក្នុងសន្និសីទនោះថា សារព័ត៌មានល្អ គឺមានសារៈសំខាន់ណាស់ដើម្បីលើកកម្ពស់តម្លាភាព និងគណនេយ្យភាពសង្គម ដែលអាចធ្វើឱ្យប្រជាជនសម្រេចចិត្តបានត្រឹមត្រូវ។
នៅប្រទេសកម្ពុជា អត្រាចាក់វ៉ាក់សាំងការពារជំងឺកញ្រ្ជឹល ស្អូច ដូសទីមួយ (MR1)មាន ៧៩% និងដូសទីពីរមានតែ ៦៤% ប៉ុណ្ណោះ នៅឆ្នាំ ២០២៣។ ទិន្នន័យនេះបង្ហាញថា អត្រាចាក់វ៉ាក់សាំងការពារជំងឺកញ្រ្ជឹល និងស្អូច ស្ថិតនៅកម្រិតក្រោមតម្រូវការសម្រាប់ការបង្ការការផ្ទុះរាលដាលជំងឺ និងចៀសវាងការស្លាប់ដោយសារជំងឺនេះ នៅឡើយ។
អ្នកស្រី ហង្ស សម្ផស្ស ចង់ឃើញការសម្រួលលក្ខខណ្ឌរបស់ក្រសួងព័ត៌មានដើម្បីឱ្យអ្នកកាសែតដែលគ្មានស្ថាប័នអាចទទួលបានបណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មាន ដើម្បីអនុញ្ញាតឱ្យពួកគេបានបំពេញការងារ ឬអនុវត្តគម្រោងដែលពួកគេទទួលបានពីម្ចាស់ជំនួយក្នុងការសរសេរអត្ថបទព័ត៌មាន។
សមាគមនេះបានចាត់ទុកការដាក់ពិន័យប្រាក់ប្រមាណ ៤.៥០០ ដុល្លារអាមេរិកនេះ គឺជាការចាប់បង្ខំក្នុងបំណងបំបិទសំឡេងអង្គការវិជ្ជាជីវៈ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សមាគមចុះថ្ងៃទី ៣០ ខែតុលា។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ បេក្ខជនប្រឡងជាប់សរុបមានចំនួន ១០៦.៣៥១ នាក់។ បេក្ខជនជាប់និទ្ទេស B មានចំនួន ៩.៧០១ នាក់ និទ្ទេស C ចំនួន ២២.៦៧៥ នាក់ និទ្ទេស D ចំនួន ៣៦.៦៨៣ នាក់ និងនិទ្ទេស E ចំនួន ៣៥.០៧៦ នាក់។
លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា ជំរុញឱ្យរដ្ឋាភិបាលយកចិត្តទុកដោះស្រាយភាពក្រីក្រ តាមរយៈការពង្រឹងនូវវិស័យអប់រំ និងវិស័យសុខាភិបាល ដែលលោកថា ជាឧបសគ្គសម្រាប់ពលរដ្ឋងាយរងគ្រោះ និងពលរដ្ឋរស់នៅក្រោមបន្ទាត់ភាពក្រីក្រ ដែលនៅតែចំណាយច្រើនលើវិស័យទាំងពីរនេះ។
ការបើកការនាំចេញឡើងវិញនេះបានធ្វើឱ្យតម្លៃអង្ករសនៅវៀតណាម ថៃ ប៉ាគីស្ថាន និងមីយ៉ាន់ម៉ាធ្លាក់ចុះ។ នេះបើតាមអ្នកជំនាញក្នុងប្រទេសកម្ពុជា។
យោងតាមសារព័ត៌មាន KBS News របស់កូរ៉េខាងត្បូង អ្នកសារព័ត៌មានរបស់ស្ថាប័ននោះបានចុះមកកម្ពុជា ហើយថតវីដេអូនៃការចាប់ជំរិតទៅលើជនជាតិកូរ៉េខាងត្បូង ក្រោយពួកគេបានធ្វើដំណើរមកដល់ប្រទេសកម្ពុជា។
អ្នកស្រី Samantha Power ថ្លែងកាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិកក៏បានខិតខំជួយកម្ពុជាក្នុងស្មារតីជាដៃគូតាមរយៈការផ្តល់ជំនួយឥតសំណង ដើម្បីកសាងភាពមិនពឹងពាក់លើការជួយជ្រោមជ្រែងណាមួយដែលអាចនាំឱ្យពលរដ្ឋជំនាន់ក្រោយទទួលបន្ទុកសងបំណុល។
ក្រៅពីបម្រាមនេះ លោក ដារ៉ានៅមានកាតព្វកិច្ចទៅបង្ហាញមុខនៅប៉ុស្តិ៍នគរបាលជារៀងរាល់ខែនិងមិនអនុញ្ញាតឲ្យប្រើទូរស័ព្ទផងដែរ។
ក្រុមហ៊ុនអាមេរិកាំងនិងអន្តរជាតិមើលឃើញប្រទេសកម្ពុជាថាជាគោលដៅវិនិយោគទុនដ៏ទាក់ទាញប៉ុន្តែពួកគេចង់ឲ្យមានការដោះស្រាយបញ្ហាមួយចំនួនដើម្បីបង្កបរិយាកាសឲ្យពួកគេអាចដាក់ទុនវិនិយោគបាន។
សង្គមស៊ីវិលសាទរនឹងចំណាត់ការនេះ ហើយថា ការដោះលែងលោក ម៉ិច ដារ៉ា ធ្វើឡើងក្រោយមានការអំពាវនាវជាបន្តបន្ទាប់ពីក្រុមអង្គការសិទ្ធិមនុស្ស និងសហគមន៍អន្តជាតិ ព្រមទាំងស្ថានទូតប្រទេសប្រជាធិបតេយ្យនៅកម្ពុជា។
ព័ត៌មានផ្សេងទៀត
No media source currently available