មន្រ្តីជាន់ខ្ពស់របស់ស្ថានទូតនេះនិយាយថា ការសិក្សានៅសហរដ្ឋអាមេរិកជួយឱ្យនិស្សិតខ្មែរអភិវឌ្ឍខ្លួន និងប្រទេសរបស់ពួកគេពេលត្រឡប់មកប្រទេសកំណើតវិញ។
អង្គការដែលធ្វើការលើស្ថានភាពរស់នៅរបស់មនុស្សចាស់ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់បន្ថែមទៀតដល់មនុស្សចាស់ដែលប្រឈមការលំបាក ដូចជាបញ្ហាសុខភាព និងអសន្ដិសុខផ្នែកហិរញ្ញវត្ថុជាដើម។
គណបក្សជំនាន់ថ្មីលើកឡើងថា ការសម្តែងក្តីព្រួយបារម្ភរបស់ពួកគេ គឺជាការអនុវត្តសិទ្ធិជាមូលដ្ឋាននៅក្នុងសង្គមប្រជាធិបតេយ្យ។
ព្រឹត្តិការណ៍ Gumball 3000 បានរៀបចំឡើងនៅកម្ពុជារយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤ និងបានកៀរគរថវិកាពីសប្បុរសជនប្រមាណ៣០ម៉ឺន ទៅ ៤០ម៉ឺនដុល្លារ ដើម្បីប្រគល់ឱ្យមន្ទីរពេទ្យកុមារអង្គរ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ថ្លែងថា ការចូលរួមរបស់រដ្ឋមន្ត្រីក្រសួងការបទេស លោក សុខ ចិន្តាសោភា ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលផ្សេងទៀត នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក គឺជានយោបាយការទូតរបស់ប្រទេសជាសមាជិក។
សហមេធាវីលោក កឹម សុខា លើកឡើងថា ការលើកពេលនេះប៉ះពាល់សិទ្ធិសេរីភាពរបស់អតីតមេបក្សប្រឆាំងរូបនេះ និងស្នើឱ្យពន្លឿនដំណើរការជំនុំជម្រះក្តីឱ្យបានឆាប់។
អ្នកតាមដានកត់សម្គាល់ថា ទំនាក់ទំនងកម្ពុជា-ចិន កាន់តែមានភាពផ្អែមល្ហែម ស្របពេលឆ្នាំ ២០២៤ នេះ គឺជាឆ្នាំនៃ«ការផ្លាស់ប្តូរប្រជាជននិងប្រជាជន» រវាងប្រទេសទាំងពីរ។
អ្នកវិភាគ និងអ្នកឃ្លាំមើលស្ថានភាពសិទ្ធិមនុស្សថា អង់គ្លេសជាហត្ថលេខីមួយនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដូច្នេះប្រទេសនេះមានតួនាទីក្នុងការជួយលើកកម្ពស់ការគោរពសិទ្ធិនយោបាយ និងសិទ្ធិសេរីភាពជាមូលដ្ឋានផ្សេងទៀតរបស់ប្រជាជនកម្ពុជា។
មូលនិធិនេះត្រូវបានផ្តល់ជូនកម្ពុជាតាមរយៈសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែលជាអង្គភាពផ្តល់ប្រាក់កម្ចីសម្បទានរបស់ធនាគារពិភពលោក សម្រាប់បណ្តាប្រទេសមានចំណូលទាប។
លោក ផន ផាន់ណា គឺជាសកម្មជនគណបក្សប្រឆាំង ដែលបានភៀសខ្លួនទៅជ្រកកោនក្នុងប្រទេសថៃកាលពីពីរឆ្នាំមុន បន្ទាប់ពីតុលាការក្រុងភ្នំពេញ បានកាត់ទោសឱ្យលោកជាប់ពន្ធនាគារ ៥ឆ្នាំ ក្នុងសំណុំរឿងគាំទ្រការវិលត្រឡប់របស់មេដឹកនាំនយោបាយជំទាស់គឺលោក សម រង្ស៊ី មកប្រទេសកម្ពុជា។
ប្រធានកម្មវិធីសិទ្ធិក្នុងទីក្រុងនៃអង្គការសមាគមធាងត្នោត លោក ស៊ាង មួយឡៃ យល់ថា រដ្ឋាភិបាលគួរតែបង្កើនការយកចិត្តទុកដាក់បន្ថែមលើគណនេយ្យភាព និងតម្លាភាព លើការប្រើប្រាស់ថិវកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ជូនប្រជាពលរដ្ឋ។
អ្នកតាមដានមើលឃើញថា ការកសាងវិមានរដ្ឋធម្មនុញ្ញនេះល្អតែរូបភាព ព្រោះរដ្ឋាភិបាលមិនបានអនុវត្តពេញលេញទៅតាមខ្លឹមសារនៃច្បាប់កំពូលរបស់ជាតិមួយនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available