មេដឹកនាំគណបក្សនេះបញ្ជាក់ថា ការរួបរួមសាមគ្គីនយោបាយរបស់អ្នកប្រជាធិបតេយ្យជា«ការចាំបាច់បំផុត» ដើម្បីក្លាយជាកម្លាំងមួយ ដើម្បីអាចយកគណបក្សនយោបាយណាមួយទៅប្រកួតប្រជែងការបោះឆ្នោតនៅខាងមុខ។
នៅថ្ងៃពុធនេះ តុលាការរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះក្តីលើលោក កើត សារ៉ាយ ដែលជាប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ។
លោក កើត សារ៉ាយ ត្រូវបានឃុំខ្លួនកាលពីខែមេសា ឆ្នាំ២០២៤ ពីបទ«ញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ចំពោះការនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយអំពីជម្លោះដីធ្លីនៅខេត្តព្រះវិហារ។
អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាស្នើឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការបង្ក្រាបលើក្រុមអ្នកប្រឆាំងនិងរៀបចំការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវក្នុងខណៈពេលដែលលំហរសេរីភាពនៃការបញ្ជេញមតិកាន់តែរួមតូច។
លោក លី សាម៉េត ជាទីប្រឹក្សារបស់លោក ហ៊ុន សែន ហើយធ្លាប់ចេញមុខតំណាងលោក ហ៊ុន សែន នៅក្នុងកម្មវិធីមួយចំនួនជាបន្តបន្ទាប់។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ទទូចឱ្យតុលាការដោះលែង លោក ម៉ិច ដារ៉ា។
លោក មាជ សុវណ្ណារ៉ា បានអំពាវនាវឱ្យតុលាការទម្លាក់ការចោទប្រកាន់លើរូបលោកពីបទ«ញុះញង់ឱ្យមានការរើសអើង» ដើម្បីលោកអាចធ្វើនយោបាយក្នុងប្រទេសកម្ពុជា ដោយសេរី។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤និងទី៤៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ទី១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ដែលជាប្រធានប្តូរវេនរបស់សមាគមអាស៊ាន។ មេដឹកនាំអាស៊ាន រួមមានទាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ផងដែរ នឹងទៅចូលរួមកិច្ចប្រជុំកំពូលនោះ។
បើតាមលោក មាជ សុវណ្ណារ៉ា លោកចូលទៅបំភ្លឺដំណាក់កាលចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តរតនគិរី នៅថ្ងៃទី ៧ ខែតុលាខាងមុខនេះ គឺដើម្បីស្វែងរកយុត្តិធម៌ និងបញ្ជាក់ភាពស្អាតស្អំរបស់លោក។
អ្នកតាមដានស្ថានភាពសិទ្ធិមនុស្សយល់ស្របថា បើកម្ពុជាមិនអាចលុបបំបាត់បទល្មើសបច្ចេកវិទ្យានេះបានទេ នោះគឺវានឹងមិនងាយស្រួលទេ សម្រាប់រដ្ឋាភិបាលក្នុងការទាក់ទាញការបណ្តាក់ទុនពីបរទេស និងស្រូបយកទេសចរអន្តរជាតិឱ្យមកទស្សនាប្រទេសកម្ពុជា។
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សយល់ថា ការចាប់ខ្លួនអ្នកកាសែតរូបនោះជាទម្រង់បំបិទសំឡេងអ្នកជំទាស់ និងបង្កក្តីបារម្ភដល់សហគមន៍អ្នកសារព័ត៌មាន។
ស្ថានទូតឥណ្ឌាបានណែនាំពលរដ្ឋឥណ្ឌាឱ្យប្រុងប្រយ័ត្តខ្ពស់ចំពោះការស្វែងរកការងារនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងនៅកម្ពុជា ព្រោះមានការផ្តល់ការងារបោកប្រាស់តាមរយៈភ្នាក់ងារក្លែងក្លាយ ដែលបានលួងលោមពលរដ្ឋទាំងនោះឱ្យទៅបម្រើការនៅអគារ ឬកន្លែងដែលមានប្រតិបត្តិការឆបោកតាមបណ្តាញអ៊ីនធឺណិត។
ព័ត៌មានផ្សេងទៀត
No media source currently available