អ្នកវិភាគយល់ឃើញថា កម្ពុជាហាក់ឃ្លាតឆ្ងាយពីទំនាក់ទំនងជាប្រពៃណីជាមួយកូរ៉េខាងជើង ដោយសារតែចង់មានកិច្ចសហប្រតិបត្តិការល្អជាមួយកូរ៉េខាងត្បូងនិងជប៉ុន ដែលជាប្រទេសមានសេដ្ឋកិច្ចជឿនលឿនក្នុងតំបន់អាស៊ីខាងកើត។
អ្នកការពារសិទ្ធិមនុស្សសង្ឃឹមថា តុលាការក្រុងភ្នំពេញនឹងពិចារណាឱ្យលោក ម៉ិច ដារ៉ា បានស្ថិតនៅក្រៅឃុំ ព្រោះអ្នកកាសែតរូបនេះកំពុងមានបញ្ហាសុខភាព។
ក្រសួងទេសចរណ៍នឹងរៀបចំពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន រយៈពេល២ថ្ងៃក្នុងខេត្តសៀមរាបគឺ ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៧ ខែតុលានេះ ដើម្បីទាក់ទាញទេសចរទូទៅ ព្រមទាំងផ្សព្វផ្សាយពីមុខម្ហូប និងសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន។
អ្នកតាមដានស្ថានភាពសង្គមកម្ពុជារំពឹងថា អ្នកស្រី Samantha Power អាចនឹងផ្តោតជាចម្បងលើបញ្ហាសិទ្ធិមនុស្សផងដែរ ព្រោះបញ្ហានេះស្ថិតក្នុងរបៀបវារៈនៃទស្សនកិច្ចរបស់អ្នកស្រីមកកាន់ប្រទេសកម្ពុជា។
ដោយឡែក មន្ត្រីនាំពាក្យរដ្ឋាភិបាលអះអាងថា គ្មានការធ្វើទុក្ខបុកម្នេញដូចការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិលនោះទេ និងថា អ្វីដែលបានកើតឡើងគឺជាវិធានការច្បាប់របស់ប្រទេសកម្ពុជា។
មួយរយៈពេលចុងក្រោយនេះ រដ្ឋាភិបាលបានចាត់វិធានការជាបន្តបន្ទាប់ទៅលើក្រុមមនុស្សមានអំណាចដែលប្រព្រឹត្តអំពើឆបោកប្រជាពលរដ្ឋជាប្រព័ន្ធ។ ថ្មីៗនេះ អាជ្ញាធរបានចាប់ខ្លួនលោក ដួង តារា អតីតទីប្រឹក្សាអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ពាក់ព័ន្ធនឹងបទ«ឆបោក»។
បច្ចុប្បន្ននេះ មិនមានត្រីគ្រប់គ្រាន់ដូចមុនទេ ហើយការរស់នៅតាមមាត់បឹងគឺកាន់តែប្រឈមនឹងគ្រោះថ្នាក់ព្យុះសង្ឃរាញឹកញាប់ជាងមុនដោយសារការឡើងកម្ដៅផែនដី។ លោក ផាត ថាជីវិតជាអ្នកនេសាទដូចរូបលោកគឺកាន់តែលំបាក។
ពួកគេបានអះអាងថា សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិនយោបាយនៅតែបន្តរងការរឹតត្បិត។
មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃបានទទួលស្គាល់ថា បញ្ហាជួញដូរមនុស្សគឺជាក្តីបារម្ភសម្រាប់កម្ពុជានិងពិភពលោក ខណៈអ្នកការពារសិទ្ធិមនុស្សជំរុញឱ្យរដ្ឋាភិបាលកម្ពុជាបង្កើនការបង្ក្រាបបទល្មើសដើម្បីបញ្ចៀសការរិះគន់។
នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ ក្រុមអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិក ភីសខ័រ កម្ពុជា ចំនួន៣២នាក់ បានស្បថចូលធ្វើការងារស្ម័គ្រចិត្តតាមបណ្តាខេត្តចំនួន១៤ ក្នុងប្រទេសកម្ពុជា។
កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ កម្ពុជាបានបង្ក្រាបករណីស្ត្រី ហ្វីលីពីនពពោះជំនួសគេខុសច្បាប់នៅក្នុងខេត្តកណ្តាល ចំនួន២០នាក់ ដែលក្នុងនោះស្រ្តី១៣នាក់កំពុងពពោះ ក្រោយចាញ់បោកជនមិនស្គាល់អត្តសញ្ញាណតាមអ៊ីនធឺណេត។
បន្ទាប់ពីកម្ពុជាបានប្រកាសដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាមឬCLV អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី១៧ ខែតុលាថា វៀតណាមនឹងបន្តពិគ្រោះយោបល់ជាមួយឡាវ
ព័ត៌មានផ្សេងទៀត
No media source currently available