លោក មាជ សុវណ្ណារ៉ា បានអំពាវនាវឱ្យតុលាការទម្លាក់ការចោទប្រកាន់លើរូបលោកពីបទ«ញុះញង់ឱ្យមានការរើសអើង» ដើម្បីលោកអាចធ្វើនយោបាយក្នុងប្រទេសកម្ពុជា ដោយសេរី។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤និងទី៤៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ទី១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ដែលជាប្រធានប្តូរវេនរបស់សមាគមអាស៊ាន។ មេដឹកនាំអាស៊ាន រួមមានទាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ផងដែរ នឹងទៅចូលរួមកិច្ចប្រជុំកំពូលនោះ។
បើតាមលោក មាជ សុវណ្ណារ៉ា លោកចូលទៅបំភ្លឺដំណាក់កាលចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តរតនគិរី នៅថ្ងៃទី ៧ ខែតុលាខាងមុខនេះ គឺដើម្បីស្វែងរកយុត្តិធម៌ និងបញ្ជាក់ភាពស្អាតស្អំរបស់លោក។
អ្នកតាមដានស្ថានភាពសិទ្ធិមនុស្សយល់ស្របថា បើកម្ពុជាមិនអាចលុបបំបាត់បទល្មើសបច្ចេកវិទ្យានេះបានទេ នោះគឺវានឹងមិនងាយស្រួលទេ សម្រាប់រដ្ឋាភិបាលក្នុងការទាក់ទាញការបណ្តាក់ទុនពីបរទេស និងស្រូបយកទេសចរអន្តរជាតិឱ្យមកទស្សនាប្រទេសកម្ពុជា។
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សយល់ថា ការចាប់ខ្លួនអ្នកកាសែតរូបនោះជាទម្រង់បំបិទសំឡេងអ្នកជំទាស់ និងបង្កក្តីបារម្ភដល់សហគមន៍អ្នកសារព័ត៌មាន។
ស្ថានទូតឥណ្ឌាបានណែនាំពលរដ្ឋឥណ្ឌាឱ្យប្រុងប្រយ័ត្តខ្ពស់ចំពោះការស្វែងរកការងារនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងនៅកម្ពុជា ព្រោះមានការផ្តល់ការងារបោកប្រាស់តាមរយៈភ្នាក់ងារក្លែងក្លាយ ដែលបានលួងលោមពលរដ្ឋទាំងនោះឱ្យទៅបម្រើការនៅអគារ ឬកន្លែងដែលមានប្រតិបត្តិការឆបោកតាមបណ្តាញអ៊ីនធឺណិត។
ការអត្ថាធិប្បាយនេះធ្វើឡើង នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយជាមួយកាសែត Asia Times ដែលបានចុះផ្សាយតាមប្រព័ន្ធអ៊ីនធើណិត កាលពីចុងខែកញ្ញា។
សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លោក ម៉ិច ដារ៉ា ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៤ និងពេលជាបន្តបន្ទាប់។
អ្នកការពារសិទ្ធិមនុស្សដែលតាមដានសំណុំរឿងលោក ម៉ិច ដារ៉ា ស្នើឱ្យអាជ្ញាធរដោះលែងអ្នកកាសែតរូបនេះដែលសកម្មក្នុងការធ្វើសេចក្តីរាយការណ៍ព័ត៌មានរសើបមួយចំនួន ពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងអំពើឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា។
មន្រ្តីជាន់ខ្ពស់របស់ស្ថានទូតនេះនិយាយថា ការសិក្សានៅសហរដ្ឋអាមេរិកជួយឱ្យនិស្សិតខ្មែរអភិវឌ្ឍខ្លួន និងប្រទេសរបស់ពួកគេពេលត្រឡប់មកប្រទេសកំណើតវិញ។
អង្គការដែលធ្វើការលើស្ថានភាពរស់នៅរបស់មនុស្សចាស់ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់បន្ថែមទៀតដល់មនុស្សចាស់ដែលប្រឈមការលំបាក ដូចជាបញ្ហាសុខភាព និងអសន្ដិសុខផ្នែកហិរញ្ញវត្ថុជាដើម។
គណបក្សជំនាន់ថ្មីលើកឡើងថា ការសម្តែងក្តីព្រួយបារម្ភរបស់ពួកគេ គឺជាការអនុវត្តសិទ្ធិជាមូលដ្ឋាននៅក្នុងសង្គមប្រជាធិបតេយ្យ។
ព័ត៌មានផ្សេងទៀត
No media source currently available