ប្រជាសហគមន៍មួយចំនួនក្នុងក្រុងសៀមរាបដែលជាតំបន់ទេសចរណ៍បានស្នើឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ជួយអន្តរាគមន៍ផ្តល់ប្លង់ដីធ្លីស្របច្បាប់ បន្ទាប់ពីពួកគេព្រួយបារម្ភខ្លាចបាត់បង់ដី ដោយសារមានបុគ្គលផ្សេងដាក់ស្លាកលក់ដីលើដីរបស់ពួកគេជាបន្តបន្ទាប់។
តាមសំណើរបស់រដ្ឋាភិបាល រដ្ឋសភាកម្ពុជាដែលមានតំណាងរាស្រ្តទាំងអស់មកពីគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃចន្ទ បានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ស្តីពីសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ។
ចំពោះមូលហេតុដែលលោក កឹម សុខា សម្រេចប្តឹងឧទ្ធរណ៍នេះ អ្នកស្រីមេធាវី បញ្ជាក់ថាដើម្បីបង្ហាញអំពីជំហររបស់លោកថាមិនបានប្រព្រឹត្តកំហុស ដូចការចោទប្រកាន់ឡើយ។
នៅមុនការបោះឆ្នោតថ្នាក់ជាតិនាខែកក្កដាខាងមុខ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា គណបក្សប្រជាជនកម្ពុជាគ្រោងរៀបចំដាក់មន្ត្រីកសិកម្មតាមឃុំឱ្យទៅអនុវត្តការងារជាប្រចាំជាមួយកសិករ។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គឹមសួរ ភិរិទ្ធ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថាការចាប់ខ្លួននេះធ្វើឱ្យប៉ះពាល់ស្មារតីរបស់សកម្មជនផ្សេងទៀតដែលកំពុងបំពេញការងារសម្រាប់គណបក្សប្រឆាំង។
លោក ហ៊ុន សែន បញ្ជាក់ថាភាគីទាំងពីរបានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមមានពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ ថាមពល ការតភ្ជាប់ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។
ប្រជាពលរដ្ឋមួយចំនួនចាប់ផ្តើមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដើម្បីចែករំលែកអំពីកង្វះទឹកប្រើប្រាស់ប្រចាំថ្ងៃនៅតាមផ្ទះរបស់ពួកគេក្នុងរាជធានីភ្នំពេញ ជាពិសេសនៅតំបន់ជាយក្រុងភ្នំពេញ។
ក្រសួងការបរទេសកម្ពុជាបានចាត់ទុករបាយការណ៍របស់សហរដ្ឋអាមេរិកស្តីពីសិទ្ធិមនុស្សនៅកម្ពុជា មាន«លក្ខណៈរើសអើង» និង«លម្អៀង» និងលាតត្រដាងអំពីស្តង់ដារពីរនៅក្នុងការអនុវត្តរបស់អាមេរិក។
មន្រ្តីទាំង២នាក់នោះ ដែលបច្ចុប្បន្នបានចូលរួមសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន មានលោក តូច ថឹង ប្រធានប្រតិបត្តិខេត្តកំពង់ចាម និងលោក ខឿន វីរ៉ាត់ ប្រធានចលនាយុវជនរបស់គណបក្សភ្លើងទៀន។
ប្រសិនបើតុលាការរកឃើញកំហុស សកម្មជននយោបាយទាំង២នាក់ នឹងត្រូវប្រឈមជាប់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ តាមមាត្រាថ្មីនៃក្រមព្រហ្មទណ្ឌ ដែលត្រូវបានអនុម័ត កាលពីឆ្នាំ២០១៨ ពាក់ព័ន្ធនឹងការប្រមាថព្រះមហាក្សត្រ។
នៅក្នុងដំណើរទស្សនកិច្ចរបស់មន្រ្តីកម្ពុជា ភាគីវៀតណាមក៏បានស្នើឱ្យកម្ពុជាបន្តជួយមើលប្រជាជនវៀតណាមរស់ក្នុងប្រទេសកម្ពុជា និងអ្នកដែលត្រូវបានឧក្រិដ្ឋជនជួញដូរកម្លាំងពលកម្ម ដើម្បីបោកប្រាស់តាមបច្ចេកវិទ្យាឬហៅថា Scam។
របាយការណ៍នេះ បានយោងតាមការរាយការណ៍ពីអង្គការសង្គមស៊ីវិលដែលធ្វើការលើផ្នែកសិទ្ធិមនុស្សនៅប្រទេសកម្ពុជា និងអង្គការសិទ្ធិមនុស្សអន្តរជាតិផ្សេងទៀត។
ព័ត៌មានផ្សេងទៀត
No media source currently available