សហមេធាវីការពារក្តីមួយរូបរបស់លោកកឹម សុខា គឺអ្នកស្រីម៉េង សុភារី ថ្លែងថា លោកកឹម សុខាមិនព្រមទទួលយកសាលក្រមរបស់តុលាការរាជធានីភ្នំពេញទេ ហើយលោកនឹងបន្តទាមទាររកយុត្តិធម៌។
ស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពសិទ្ធិសេរីភាពនយោបាយ សារព័ត៌មាន និងសង្គមស៊ីវិលនៅប្រទេសកម្ពុជាខណៈការបោះឆ្នោតជាតិកាន់តែជិតមកដល់។
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជាលោកប៉ាវ ស៊ីណាប្រាប់វីអូអេថា រោងចក្រមួយចំនួនបានបន្ថយម៉ោងធ្វើការរបស់កម្មករ និងខ្លះទៀតចាប់ផ្តើមព្យួរការងាររបស់កម្មករ។
សកម្មជនមួយក្រុមគ្រោងធ្វើកូដកម្មដោយបង្អត់អាហារខ្លួនឯងពេញមួយថ្ងៃនៅទិវាសិទ្ធិស្រ្តីអន្តរជាតិលើកទី១១២ដើម្បីបង្ហាញការទាមទារយុត្តិធម៌សម្រាប់សកម្មជនជាស្រ្តីនៅកម្ពុជាដែលទទួលរងនូវការធ្វើទុក្ខបុកម្នេញតាមផ្លូវច្បាប់ចំពោះការចូលរួមសកម្មភាពនយោបាយ និងការតស៊ូមតិដើម្បីការពារសិទ្ធិមូលដ្ឋាន។
កូដករទាំងនោះក៏ចង់ឱ្យមានការជជែកទល់មុខគ្នារវាងប្រមុខរដ្ឋាភិបាល និងកូដករផងដែរដើម្បីឱ្យយល់ច្បាស់ពីគ្នាទៅវិញទៅមកជាជាងស្តាប់តាមតែរបាយការណ៍ ឬការរាយការណ៍របស់មន្ត្រីថ្នាក់ក្រោម ដោយមិនបានស្តាប់នូវអ្វីដែលជាកង្វល់របស់កូដករនោះ។
បន្ទាប់ពីតុលាការក្រុងភ្នំពេញសម្រេចឱ្យមេដឹកនាំនយោបាយជំទាស់លោក កឹម សុខា ជាប់ពន្ធនាគារដោយការដាក់ឱ្យជាប់ឃុំនៅក្នុងផ្ទះរយៈពេល២៧ឆ្នាំ ព្រមទាំងដកសិទ្ធិនយោបាយនោះ អ្នកតាមដានបានបង្ហាញការយល់ឃើញផ្សេងៗគ្នាទៅលើបញ្ហានេះ ដោយខ្លះថា ជីវិតនយោបាយលោក កឹម សុខា បានដល់ផ្លូវទ័ល។
នៅរាជធានីភ្នំពេញ ដែលកំពុងត្រូវបានពង្រីកឱ្យកាន់តែធំទៅៗ និងមានអគារខ្ពស់ៗកាន់តែច្រើន គេឃើញថា សួនសាធារណៈពោរពេញដោយដើមឈើនិងរុក្ខជាតិពណ៌បៃតង នៅតែមានតិចតួចខ្លាំង សម្រាប់ប្រជាជនប្រមាណជា ២លាននាក់ ដើម្បីសម្រាកលម្ហែនិងជួយពង្រឹងសុខមាលភាពរបស់ពួកគេ។
លំហូរភ្ញៀវទេសចរជនជាតិចិនបានធ្វើឱ្យប្រជាពលរដ្ឋខ្លះនៅក្រុងព្រះសីហនុត្រេកអររីករាយ ជាជាងការព្រួយបារម្ភពីការឆ្លងជំងឺកូវីដ១៩ បើទោះបីជាការឆ្លងជំងឺនេះនៅក្នុងប្រទេសចិនរងការរីករាលដាលនៅឡើយក្តី។
តំណាងរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី បានប្រតិកម្មភ្លាមៗ បន្ទាប់ពីចៅក្រមជំនុំជម្រះក្តីនៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសលោក កឹម សុខា ឱ្យជាប់ឃុំក្នុងផ្ទះរយៈពេល ២៧ ឆ្នាំ ដកសិទ្ធិនយោបាយជាស្ថាពរ។
លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានប្រាប់អ្នកកាសែតថា៖ «ដំណើរការក្តីដែលមានរយៈពេលច្រើនឆ្នាំ ដើម្បីបំបិទសំឡេងលោក កឹម សុខា ដោយផ្អែកលើការឃុបឃិតបែបប្រឌិត គឺជាកំហុសនៅក្នុងប្រព័ន្ធយុត្តិធម៌»។
លោក អាង ឧត្តម មេធាវីរបស់លោក កឹម សុខា ប្រាប់អ្នកសារព័ត៌មានថា លោក កឹម សុខា អាយុ ៧០ ឆ្នាំ ត្រូវបានហាមឃាត់មិនឱ្យធ្វើនយោបាយ មិនឱ្យចេញពីផ្ទះ និងមិនត្រូវបានអនុញ្ញាតឱ្យជួបបរទេស លើកលែងតែមានការអនុញ្ញាតពីតុលាការ។
ក្រសួងសុខាភិបាលកម្ពុជាឲ្យដឹងថា ជំងឺផ្តាសាយបក្សីនេះចាប់ផ្តើមកើតមាននៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ ២០០៥ ដោយមានអ្នកឆ្លងជំងឺនេះសរុបចំនួន ៥៧ នាក់ ក្នុងនោះ ៣៨ នាក់បានស្លាប់។
ព័ត៌មានផ្សេងទៀត
No media source currently available