ការណែនាំនេះធ្វើឡើងក្នុងគោលបំណង «ដើម្បីចូលរួមអភិរក្ស និងលើកកម្ពស់វប្បធម៌ ដូចជាជំនឿ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរឱ្យបានគង់វង្ស និងរីកចម្រើន ព្រមទាំងចៀសវាងគ្រោះថ្នាក់ផ្សេងៗ ក្នុងឱកាសត្រៀមអបអរសាទរនិងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ»។
កិច្ចជជែកដេញដោលគ្នានេះ នឹងធ្វើឡើងនៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនានេះ ម៉ោងនៅទីក្រុង Strasbourg នៃប្រទេសបារាំង ដែលត្រូវនឹងពេល ល្ងាចម៉ោងនៅប្រទេសកម្ពុជា។
អ្នកតាមដាននិងអ្នកវិភាគអំពីសង្គម យល់ថា វប្បធម៌វាយប្រហាររបស់អ្នកនយោបាយកម្ពុជាល្មមដល់ពេលបញ្ចប់ ដោយគួរតែងាយមកផ្សះផ្សាប្រទេសជាតិ និងចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យល្អប្រសើរវិញ ល្អជាង។
សហមេធាវីការពារក្តីមេដឹកនាំនយោបាយជំទាស់លោក កឹម សុខា បានប្រតិកម្មនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេត្រូវបានរារាំងដោយបុគ្គលដែលស្លៀកពាក់ឯកសណ្ឋានស៊ីវិល មិនឱ្យចូលជួបកូនក្តីដែលធ្វើឱ្យប៉ះពាល់សិទ្ធិរបស់មេធាវី។
ក្នុងចន្លោះឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០ ចំនួនានាវាបូមខ្សាច់ដែលធ្វើចរាចរណ៍លើដងទន្លេមេគង្គនៅកម្ពុជាបានកើនឡើងពី ៥០នាវ ដល់ ១៥០នាង ក្នុងខែ។ ចំនួនកើនឡើងនៃនាវាបូមខ្សាច់នេះក៏កើតមានឡើងប្រហាក់ប្រហែលគ្នាដែរនៅក្នុងប្រទេសវៀតណាម។
របាយការណ៍ថ្មីបានបង្ហាញថា នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី ៥ ការចូលរួមរបស់ស្ត្រីនៅតែមានបញ្ហាប្រឈម ពាក់ព័ន្ធនឹងការទទួលបានឱកាសសម្រាប់ឈរឈ្មោះជាបេក្ខជន ការចូលរួមបោះឆ្នោត និងឱកាសឈានទៅមុខក្នុងជីវិតនយោបាយរបស់ស្ត្រីជាប់ឆ្នោត។
លោកសាស្ត្រាចារ្យ ឯម សុវណ្ណារ៉ា ក៏បានបញ្ជាក់ផងដែរថា គណបក្សភ្លើងទៀន គឺជាគណបក្សប្រឆាំងមួយដែលមិនរណបទៅខាងគណបក្សកាន់អំណាចទេ ហើយអាចធ្វើឱ្យមហាជនជឿជាក់ ជាពិសេសបក្សមានរចនាសម្ពន្ធទូលំទូលាយនៅតាមមូលដ្ឋានជាងគណបក្សផ្សេងៗទៀត។
លោក ហ៊ុន សែន បញ្ជាក់បន្ថែមថា ស្ថិរភាពនយោបាយនៅក្នុងប្រទេសនឹងបន្តមាន ព្រោះលោក និងអ្នកជំនាន់ចាស់របស់បក្សកាន់អំណាច នឹងនៅបន្តជួយអ្នកដឹកនាំថ្មី ក្នុងការគ្រប់គ្រងប្រទេសជាតិ។
ទាំងកញ្ញា ឈឹម សុខន និងអ្នកស្រី ឃ្លាំង សុបិន្ត បានបដិសេធថា ពួកគេមិនទទួលស្គាល់បទចោទប្រកាន់នេះទេ ព្រោះមិនបានធ្វើសកម្មភាពញុះញង់ និងអូសទាញអ្វីនោះទេ។
លោក កែត ឃី បានថ្លែងបន្ថែមថា លោក សុន ឆ័យ មិនមានលុយអ្វីក្រៅពីអចលនវត្ថុពីរកន្លែងនេះទេ ដើម្បីបង់សងសំណងពាក់ព័ន្ធបទ«បរិហារកេរ្តិ៍ជាសាធារណៈ»។
ព័ត៌មានផ្សេងទៀត
No media source currently available