លោក ហ៊ុន សែន បញ្ជាក់បន្ថែមថា ស្ថិរភាពនយោបាយនៅក្នុងប្រទេសនឹងបន្តមាន ព្រោះលោក និងអ្នកជំនាន់ចាស់របស់បក្សកាន់អំណាច នឹងនៅបន្តជួយអ្នកដឹកនាំថ្មី ក្នុងការគ្រប់គ្រងប្រទេសជាតិ។
ទាំងកញ្ញា ឈឹម សុខន និងអ្នកស្រី ឃ្លាំង សុបិន្ត បានបដិសេធថា ពួកគេមិនទទួលស្គាល់បទចោទប្រកាន់នេះទេ ព្រោះមិនបានធ្វើសកម្មភាពញុះញង់ និងអូសទាញអ្វីនោះទេ។
លោក កែត ឃី បានថ្លែងបន្ថែមថា លោក សុន ឆ័យ មិនមានលុយអ្វីក្រៅពីអចលនវត្ថុពីរកន្លែងនេះទេ ដើម្បីបង់សងសំណងពាក់ព័ន្ធបទ«បរិហារកេរ្តិ៍ជាសាធារណៈ»។
អគ្គិភ័យបានឆាបឆេះព្រះរាជដំណាក់តូចមួយនៃព្រះរាជដំណាក់ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប នៅវេលាម៉ោងប្រមាណ ២២និង០៥នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ ដែលជាការធ្វេសប្រហែសមួយ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនីឬទុស្សេខ្សែភ្លើង។
កាលពីចុងសប្តាហ៍កន្លងទៅនេះ មានការឆ្លងឆ្លើយគ្នារវាងសមាជិកនៃគណបក្សកាន់អំណាចនិងអ្នកនយោបាយជំទាស់ជើងចាស់មួយរូប ទាក់ទងនឹងការប្រកាសរបស់លោក សម រង្ស៊ី គាំទ្រលោក ទៀ សីហា ដែលត្រូវជាកូនប្រុសរបស់លោក ទៀ បាញ់ ជាអនាគតបេក្ខជននាយករដ្ឋមន្ត្រី។
នៅភូមិរលាំង កូនសិស្សបឋមសិក្សាទៅរៀននៅសាលាដូចសព្វដង។ តែកុមារី ប៊ៀន ណារ៉ុង ដែលម្តាយបង្កើតនិងសាច់ញាតិសរសើរមិនដាច់ពីមាត់នោះថា ជាអ្នកចូលចិត្តការរៀនសូត្រ មិនបានទៅរៀនដូចមុនទេ ដោយសារតែជំងឺផ្តាសាយបក្សីបានឆក់យកជីវិតនាងក្នុងពេលដ៏ខ្លី។
នៅក្នុងឆ្នាំនេះ កម្ពុជាប្រារព្ធទិវាជាតិអំណានលើកទី ៨ ក្រោយពីបានអាក់ខានប្រារព្ធអស់រយៈពេល ២ ឆ្នាំ ដោយសារជំងឺរាតត្បាតកូវីដ១៩។ ទិវាជាតិអំណានឆ្នាំនេះមានការដាក់តាំងពិព័រណ៍សៀវភៅជាច្រើន ដើម្បីពង្រឹងការអាន ជាពិសេសសម្រាប់ក្មេងតូចៗនិងយុវជនគ្រប់រូបផងដែរ។
អ្នកកាសែតជនជាតិអាមេរិកាំងឈ្មោះ Nate Thayer បានទទួលមរណភាពកាលពីដើមខែមករា ក្នុងវ័យ ៦២ឆ្នាំ។ ថ្មីៗនេះ ជនភៀសខ្លួនជនជាតិម៉ុងតាញ៉ានៅអាមេរិកមួយក្រុម បានប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធដើម្បីផ្តល់កិត្តិយសដល់ជីវិតរបស់លោក Nate Thayer។
អ្នកតាមដានលើកឡើងបន្ថែមថា សន្តិភាពមិនមែនសំដៅតែលើតែអវត្តមាននៃសង្គ្រាមតែមួយមុខនោះទេ ពីព្រោះសន្តិភាពពេញលេញត្រូវតែគិតទៅដល់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ទើបធ្វើឱ្យសន្តិភាពអាចរក្សាបានគង់វង្សយូរអង្វែង។
បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឱ្យមេដឹកនាំនយោបាយជំទាស់លោក កឹម សុខា ជាប់ឃុំនៅក្នុងផ្ទះរយៈពេល២៧ឆ្នាំ ព្រមទាំងដកសិទ្ធិនយោបាយមកនោះ អ្នកគាំទ្រមួយចំនួនរបស់លោកកំពុងបង្ហាញទំនោរថា ពួកគេនឹងមិនទៅចូលរួមការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខនេះឡើយ។
បើយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា ស្រូវសើមក្នុងមួយគីឡូក្រាមមានតម្លៃជាមធ្យមក្នុងចន្លោះ៨៨០រៀលដល់១.១២០រៀល គិតត្រឹមថ្ងៃទី៣ ខែមីនានេះ។
អំពើឃាតកម្មលើស្ត្រីទាំងអស់នេះ ឆ្លុះបញ្ចាំងឱ្យឃើញពីទំនោរដ៏គួរឱ្យព្រួយបារម្ភលើការកើនឡើងនៃការសម្លាប់ស្ត្រីដោយដៃគូស្និទ្ធស្នាល ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនៅប្រទេសកម្ពុជា ដែលមានច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចគាំពារជនរងគ្រោះ ឆ្នាំ ២០០៥។
ព័ត៌មានផ្សេងទៀត
No media source currently available