សកម្មជនសិទ្ធិមនុស្សក្រៅប្រទេសកំពុងធ្វើសកម្មភាពទាមទារឲ្យមានការបោះឆ្នោតជាតិដោយសេរីនិងត្រឹមត្រូវនៅប្រទេសកម្ពុជាក្នុងពេលខាងមុខតាមអនុសាសន៍របស់អង្គការសហប្រជាជាតិ ហើយបើមិនដូច្នោះទេគឺពួកគេយល់ថា ត្រូវតែពន្យារពេលសិន។
តុលាការកំពូល នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការ ដោយបញ្ជាឱ្យនាំខ្លួនសកម្មជនអតីតគណបក្សសង្គ្រោះជាតិចំនួន១៣នាក់ ទៅឃុំនៅមណ្ឌលឃុំឃាំងត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ បន្តទៀត រហូតដល់គ្រប់រយៈពេលកំណត់។
នៅក្នុងឱកាសខួប២៦ឆ្នាំនៃសោកនាដកម្ម ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧នៃការបោកគ្រាប់បែកសម្លាប់មនុស្ស គណបក្សភ្លើងទៀនបានប្រកាសបន្តទាមទាររកយុត្តិធម៌សម្រាប់ជនរងគ្រោះដែលស្លាប់និងរបួស។
សាលាឧទ្ធរណ៍ នៅថ្ងៃព្រហស្បតិ៍នេះ បានបដិសេធសំណើសុំនៅក្រៅឃុំរបស់លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ទោះជាមានការបង់ប្រាក់តម្កល់ដើម្បីធានាតាមច្បាប់ក្តី។
ការផ្លាស់ប្តូរចិត្តរបស់នាយករដ្ឋមន្រ្តីពីការប្រកាសមិនអធ្យាស្រ័យទៅជាការសម្រួលឱ្យដោះលែងនេះ ក្រោយមានការទទូចសុំរបស់ភរិយា និងការចេញមុខសុំទោសរបស់លោក យឹម ស៊ីណន ដោយផ្ទាល់ តាមរយៈវីដេអូដែលថតចេញពីពន្ធនាគារ។
ក្រុមយុវជនឱ្យដឹងថាពួកគេជឿជាក់ថាព្រះមហាក្សត្រនឹងអាចដោះស្រាយបញ្ហា ដែលជាក្តីកង្វល់របស់ពួកគេ ខណៈអស់ជំនឿចំពោះការបំពេញការងាររបស់ក្រសួងស្ថាប័នរដ្ឋមួយចំនួន។
បើតាមស្ថានទូតជប៉ុន រដ្ឋាភិបាលជប៉ុនមិនមានគម្រោងណាមួយក្នុងការផ្តល់ជំនួយជាសម្ភារៈ និងការចំណាយផ្សេងទៀត សម្រាប់ការបោះឆ្នោតខាងមុខឡើយ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់វីអូអេថាលោកមិនទាន់ទទួលបានលិខិតរបស់ក្រុមស្រ្តីថ្ងៃសុក្រនៅឡើយទេ ហេតុនេះក្រសួងមិនទាន់មានការសម្រេចចិត្តបែបណានៅឡើយទេ។
ប្រជាសហគមន៍មួយចំនួនក្នុងក្រុងសៀមរាបដែលជាតំបន់ទេសចរណ៍បានស្នើឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ជួយអន្តរាគមន៍ផ្តល់ប្លង់ដីធ្លីស្របច្បាប់ បន្ទាប់ពីពួកគេព្រួយបារម្ភខ្លាចបាត់បង់ដី ដោយសារមានបុគ្គលផ្សេងដាក់ស្លាកលក់ដីលើដីរបស់ពួកគេជាបន្តបន្ទាប់។
តាមសំណើរបស់រដ្ឋាភិបាល រដ្ឋសភាកម្ពុជាដែលមានតំណាងរាស្រ្តទាំងអស់មកពីគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃចន្ទ បានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ស្តីពីសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ។
ចំពោះមូលហេតុដែលលោក កឹម សុខា សម្រេចប្តឹងឧទ្ធរណ៍នេះ អ្នកស្រីមេធាវី បញ្ជាក់ថាដើម្បីបង្ហាញអំពីជំហររបស់លោកថាមិនបានប្រព្រឹត្តកំហុស ដូចការចោទប្រកាន់ឡើយ។
នៅមុនការបោះឆ្នោតថ្នាក់ជាតិនាខែកក្កដាខាងមុខ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា គណបក្សប្រជាជនកម្ពុជាគ្រោងរៀបចំដាក់មន្ត្រីកសិកម្មតាមឃុំឱ្យទៅអនុវត្តការងារជាប្រចាំជាមួយកសិករ។
ព័ត៌មានផ្សេងទៀត
No media source currently available