ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ហាម៉ាស់​ថា​ការគោរព​បទឈប់បាញ់​គ្នា​ជា​វិធី​តែ​មួយ​គត់​ដើម្បី​ដោះលែង​ពួក​ចំណាប់​ខ្មាំង


ជនជាតិប៉ាឡេស្ទីន​ដើរ​តាមផ្លូវ​នៃកន្លែង​ដែលត្រូវបាន​បំផ្លាញដោយការវាយប្រហារ​របស់​អ៊ុយក្រែន​នៅ​ហ្កាហ្សា​កាលពីថ្ងៃទី​១១ កុម្ភៈ ឆ្នាំ២០២៥។
ជនជាតិប៉ាឡេស្ទីន​ដើរ​តាមផ្លូវ​នៃកន្លែង​ដែលត្រូវបាន​បំផ្លាញដោយការវាយប្រហារ​របស់​អ៊ុយក្រែន​នៅ​ហ្កាហ្សា​កាលពីថ្ងៃទី​១១ កុម្ភៈ ឆ្នាំ២០២៥។

បន្ទាប់​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ស្នើ​ឱ្យ​លុបចោល​កិច្ចព្រមព្រៀង​ឈប់បាញ់​គ្នា​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់ ប្រសិនបើចំណាប់​ខ្មាំង​ទាំង​អស់​មិន​ត្រូវ​បាន​ដោះលែង​នៅ​ត្រឹម​ថ្ងៃ​សៅរ៍​ខាង​មុខ​ទេ​នោះ។ មន្ត្រី​ម្នាក់​របស់​ក្រុម​ហាម៉ាស់​បាន​ព្រមាន​ថា​មធ្យោបាយ​តែ​មួយ​គត់​សម្រាប់​ពួក​អ្នក​ចាប់​ខ្លួន​ត្រូវ​បាន​ដោះលែង​គឺ​ការគោរព​លក្ខខណ្ឌ​នៃ​បទឈប់​បាញ់​គ្នា។

លោក​ប្រធានាធិបតី Trump​ បាន​ធ្វើ​កំណត់​សម្គាល់​របស់​លោក​កាលពី​ថ្ងៃ​ចន្ទ​បន្ទាប់ពី​ក្រុម​ហាម៉ាស់​បាន​ចោទប្រកាន់​អ៊ីស្រាអែល​ពី​ការរំលោភ​បទឈប់បាញ់​គ្នា​ហើយ​បាន​គំរាមកំហែង​ពន្យាពេល​ការដោះលែង​ចំណាប់ខ្មាំង៣នាក់​ដែល​មាន​គម្រោង​ដោះលែង​នៅ​ថ្ងៃ​សៅរ៍ខាង​មុខ​នេះ។

លោក​ប្រធានាធិបតី Trumpបាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​នៅឯ​សេតវិមាន​ថា«បើតាម​ការព្រួយ​បារម្ភ​របស់​ខ្ញុំ បើ​ចំណាប់ខ្មាំង​ទាំង​អស់​មិន​ត្រូវ​បាន​វិលត្រឡប់​មកវិញ​នៅ​ម៉ោង១២ថ្ងៃ​សៅរ៍ខាង​មុខ​នេះ​ទេ ខ្ញុំ​គិត​ថា​វា​ជា​ពេលវេលា​សមរម្យ ដែល​ខ្ញុំ​នឹង​និយាយ​ថានឹង​លប់ចោល​បទ​ឈប់បាញ់គ្នាហើយ​ការ​សន្យាទាំង​អស់ត្រូវទុក​ជាមោឃៈ​ហើយអ្វីៗ​ត្រូវលុបចោល​»។

កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ មន្ត្រី​ជាន់​ខ្ពស់​ក្រុមហាម៉ាស់​លោក Sami Abu Zuhriបាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​ថា​កំណត់​សម្គាល់​របស់​លោក Trumpធ្វើឲ្យកាន់​តែ​ស្មុគ​ស្មាញ​ចំពោះ​បទឈប់បាញ់​គ្នា​ដ៏​ផុយស្រួយ​នេះ។
.
ក្រុម​ហាម៉ាស់​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​មិន​មាន​ចំណាប់ខ្មាំង​ថែម​ទៀត​នឹង​ត្រូវ​បាន​ដោះលែង​ទេ រហូតទាល់តែ​មាន​ការជូនដំណឹង​បន្ថែម។ ក្រុម​ដែល​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត​បាន​ចាត់ទុក​ជា​អង្គការ​ភេរវកម្ម​បាន​ចោទប្រកាន់​អ៊ីស្រាអែលពី​ការពន្យាពេល​ការវិលត្រឡប់​របស់​ជនជាតិ​ប៉ាឡេស្ទីន​ដែល​គ្មាន​ទីកន្លែង​រស់​នៅ​ទៅ​កាន់​តំបន់​ហ្កាហ្សា​ភាគ​ខាង​ជើង ថ្វីបើ​មនុស្ស​រាប់ម៉ឺននាក់​បាន​វិលត្រឡប់​ទៅ​វិញ​ហើយ​ក៏​ដោយ។

នៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង អគ្គលេខាង​ធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​អំពាវនាវ​ឱ្យ​ក្រុម​ហាម៉ាស់​គោរព​ទៅតាម​ផែនការ​នៃ​ការដោះ​លែង​ចំណាប់ខ្មាំង៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG