ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Modi នឹង​ជួប​លោក​ប្រធានាធិបតី Trumpដោយ​ផ្តោត​លើ​ពាណិជ្ជកម្ម អន្តោប្រវេសន៍​និង​ចំណង​ទាក់ទង​យុទ្ធសាស្ត្រ


រូបភាពឯកសារ៖ ប្រធានាធិបតីសហរដ្ឋ​អាមេរិក​លោក Donald Trump ជួប​ជាមួយ​នាយករដ្ឋ​មន្ត្រី​ឥណ្ឌា​លោក Narendra Modi ​នៅប្រទេសឥណ្ឌាកាលពីថ្ងៃទី​២៥ កុម្ភៈ ឆ្នាំ២០២៥។
រូបភាពឯកសារ៖ ប្រធានាធិបតីសហរដ្ឋ​អាមេរិក​លោក Donald Trump ជួប​ជាមួយ​នាយករដ្ឋ​មន្ត្រី​ឥណ្ឌា​លោក Narendra Modi ​នៅប្រទេសឥណ្ឌាកាលពីថ្ងៃទី​២៥ កុម្ភៈ ឆ្នាំ២០២៥។

នៅពេល​ដែល​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi ធ្វើ​ដំណើរ​ទៅកាន់​សហរដ្ឋ​អាមេរិក​ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល២ថ្ងៃ​ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃ​ពុធ​នេះ​ទៅ ពួក​មន្ត្រី​នៅ​ក្នុង​រដ្ឋធានី​ញូដេលី​បានសម្តែង​នូវ​សុទិដ្ឋិនិយម​ថា​ដំណើរ​ទស្សនកិច្ច​នេះ​នឹងប្រាប់​ឱ្យ​ដឹង​ជា​មុន​នូវ​ការបន្តភាព​ជា​ដៃគូ​ដ៏​សំខាន់​។ ទោះ​ជា​យ៉ាង​ណាក៏ដោយ ពួក​អ្នក​វិភាគ​បាន​និយាយ​ថា​នឹង​មាន​បញ្ហាតានតឹងខ្លះ​ដែល​នាំឲ្យ​មាន​ការបត់បែន​លើផ្នែក​ពាណិជ្ជកម្មនិង​អន្តោប្រវេសន៍​ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​បញ្ហា​អាទិភាព​របស់ប្រធានា ធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump។

ដើម្បី​បញ្ជាក់​ថា​លោក Modi នឹង​ជួបលោក​ប្រធានាធិបតី Trumpក្នុង​ប៉ុន្មាន​សប្តាហ៍នៃ​ការកាន់​តំណែង​របស់​លោក រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា​លោក Vikram Misriបាន​និយាយ​ថា​ចំណង​ទាក់ទង​រវាង​ឥណ្ឌា​និង​សហរដ្ឋ​អាមេរិក​មាន​ភាពរឹងមាំ​ហើយថា«ការណ៍​នេះបាន​ក្លាយជាដៃគូ​អន្តរជាតិ​ដ៏​ខ្លាំង​បំផុត​មួយ​របស់​យើង»។

លោក​នាយក​រដ្ឋមន្ត្រី​ Modi នឹង​អញ្ជើញ​មក​ដល់​រដ្ឋធានី​វ៉ាស៊ីនតោន​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង​ជាទីកន្លែង​ដែល​លោកចូលរួម​សន្និសីទ​សាកលលោក​ស្តីពី​បញ្ញា​សិប្បនិមិ្មត។

ពា​ណិជ្ជកម្មមាន​សារសំខាន់​សម្រាប់​ប្រទេស​ទាំង២​ហើយ​ឥណ្ឌា​បាន​ចាត់​វិធានការ​ដ៏​សំខាន់​ដើម្បី​បង្ហាញ​ថា​ខ្លួន​បាន​ត្រៀមរៀបចំ​ជា​ស្រេច​ដើម្បី​ឆ្លើយតប​ទៅនឹង​ការព្រួយ​កង្វល់​របស់​លោក​ប្រធានាធិបតី Trump ដែល​បាន​ចាត់ទុក​ឥណ្ឌា​ក្នុង​ចំណោម​ប្រទេស​ដែល​បាន​រំលោភ​ពន្ធគយ​យ៉ាង​ខ្លាំង​បំផុត។ នៅ​ក្នុង​ការសន្ទនា​តាម​ទូរសព្ទ​ជាមួយ​លោក Modi កាលពី​ខែ​មុន លោក​ប្រធានាធិបតី Trumpបាន​អំពាវនាវឱ្យ​មាន​ការជឿនលឿន​ឆ្ពោះ​ទៅកាន់​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​ត្រឹម​ត្រូវ​មួយ។

លោក Kevin Hassett ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​កំពូល​របស់​លោក​បាន​បញ្ជាក់​ឡើង​វិញ​នូវ​ការព្រួយ​បារម្ភ​បែប​នេះ​កាលពី​ថ្ងៃ​ចន្ទ។

រដ្ឋាភិបាល​ឥណ្ឌា​ដែល​ចង់​បញ្ចៀស​ការតានតឹង​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​នៅ​ដើម​ខែ​នេះ​ថា​ខ្លួន​នឹង​បញ្ចុះ​ពន្ធ​នាំ​ទំនិញ​ចូល​លើ​ទំនិញ​ខ្លះ​ដែល​នឹងផ្តល់ផល​ប្រយោជន៍​ការនាំចូល​របស់​អាមេរិក​ដូចជា​ម៉ូតូ​និង​រថយន្ត​ទំនើបៗ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG