ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ជឿជាក់​ថា​កិច្ចព្រមព្រៀង​បទឈប់​បាញ់​និង​ដោះលែង​ចំណាប់​ខ្មាំង​រវាង​អ៊ីស្រាអែល​និង​ហាម៉ាស់​នឹងចាប់ផ្តើម​នៅ​ថ្ងៃ​អាទិត្យ


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បានថ្លែង​កាលពីថ្ងៃទី​១៤ មករា ឆ្នាំ២០២៥។
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បានថ្លែង​កាលពីថ្ងៃទី​១៤ មករា ឆ្នាំ២០២៥។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បានថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍ថា លោកជឿជាក់​ថា​កិច្ចព្រមព្រៀង​បទឈប់បាញ់​នៅ​កាហ្សា​និង​ការដោះលែង​ចំណាប់​ខ្មាំង​ដែល​យល់ព្រម​ដោយ​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​និង​ចាប់ផ្តើម​នៅ​ថ្ងៃ​អាទិត្យ​នេះ​ដើម្បី​បញ្ចប់​ការប្រយុទ្ធគ្នា​រយៈ​ពេល​១៥ខែ​ បើទោះ​បីជា​ឈ្លោះ​ប្រកែក​គ្នា​នៅ​នាទី​ចុងក្រោយ​រវាង​ភាគី​សង្គ្រាម​ទាំងពីរ​នេះ​ក៏​ដោយក្តី។

នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ចេញ​ពី​តំណែង​លោក Antony Blinken បាន​ប្រាប់​ពួក​អ្នក​កាសែត​នៅឯ​សន្និសីទ​កាសែត​លា​គ្នា​មួយ​ថា«ខ្ញុំ​មាន​ទំនុកចិត្ត ហើយ​ខ្ញុំ​រំពឹង​យ៉ាង​ពេញ​ទំហឹង​ថា​ការអនុវត្ត​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​ណឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​អាទិត្យ​ដូច​ដែល​យើង​បាន​និយាយ​»។

នៅថ្ងៃ​ព្រហស្បតិ៍​មួយរយៈ​ពេល ការចាប់ផ្តើម​បទ​ឈប់​បាញ់​និង​ការ​ដោះលែង​ចំណាប់ខ្មាំង​ជំហាន​ដំបូង​ត្រូវបាន​ចោទសួរ ខណៈ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​ចោទប្រកាន់​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​ពី​ការប្រែក្រឡាស់​លើ​ផ្នែក​មួយ​ចំនួន​នៃ​កិច្ចព្រមព្រៀង​នោះ។

សេចក្តីថ្លែងការណ៍​ពី​ការិយាល័យ​របស់​លោក Netanyahu បាន​បញ្ជាក់​ថា​ក្រុម​ហាម៉ាស់​បាន​ព្យាយាម«គំរាម​កំហែង​ការធ្វើ​សមទាន​នៅពេល​ថ្មីៗនេះ»។ ការិយាល័យ​របស់​លោក Netanyahu បាន​ចោទប្រកាន់​ក្រុម​ហាម៉ាស់​ពីការប្រែក្រឡាស់​អំពី​ការយល់​ថា​លោក​នឹង​ផ្តល់​ឱ្យ​អ៊ីស្រាអែល​នូវ​ការបោះឆ្នោត​វ៉េតូដែល​ពួក​អ្នក​ទោស​ប៉ាឡេស្ទីនដែល​ជាប់​ទោស​ពី​ឃាតកម្ម​នឹង​ត្រូវ​ដោះលែង​នៅ​ក្នុង​ការដោះដូរ​ពួក​ចំណាប់ខ្មាំង​ដែល​ត្រូវ​បាន​ឃុំឃាំង​ដោយ​ក្រុម​ដែល​សហរដ្ឋ​អាមេរិក​ចាត់ទុក​ជា​ភេរវកម្ម។

ភ្លាមៗក្រោយមក លោក Izzat al-Rishq មន្ត្រី​ជាន់​ខ្ពស់​ក្រុម​ហាម៉ាស់​បាន​និយាយ​ថា​ក្រុម​ជន​សកម្ម​ប្រយុទ្ធ«បាន​តាំងចិត្ត​ដល់​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​ដែល​ត្រូវ​បាន​ប្រកាស​ដោយ​ពួក​អ្នក​សម្រប​សម្រួល»។

លោក Netanyahu បាន​និយាយ​ថា​គណៈរដ្ឋមន្ត្រី​របស់​លោក​នឹង​មិនជួប​ប្រជុំ​ដើម្បី​ផ្តល់​ការអនុម័ត​ដ៏​សំខាន់​ដល់​កិច្ចព្រមព្រៀង​នោះ​រហូត​ទាល់តែ​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​សុខចិត្ត​ទទួលយក​ចំណុច​សំខាន់ៗទាំង​អស់។ មន្ត្រី​អ៊ីស្រាអែល​ម្នាក់​បាន​និយាយ​ថា​ការបោះឆ្នោត​ឥឡូវ​នេះ​ទំនង​នឹង​កើត​មាន​ឡើង​នៅ​ថ្ងៃ​សុក្រ​នេះ។

ទោះ​បី​ក្តីសង្ឃឹម​ការឈប់​បាញ់​គ្នា​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​ក៏ដោយ បុគ្គលិក​សុខាភិបាល​ប៉ាឡេស្ទីន​បាន​និយាយ​ថា​កងទ័ព​អ៊ីស្រាអែល​បាន​ធ្វើការ​វាយ​ប្រហារ​តាម​អាកាស​ជា​ច្រើន​កន្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ដោយ​បាន​សម្លាប់​មនុស្ស៧៧ នាក់​នៅ​ដី​ដ៏​តូច​មួយតាម​បណ្តោយ​ឆ្នេរ​សមុទ្រ​មីឌីទែរ៉ាណេ​ចាប់តាំង​ពី​បទឈប់​បាញ់​ត្រូវបាន​ប្រកាស៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG