ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Rubio ធ្វើ​ដំណើរ​ទៅកាន់​តំបន់​អាមេរិក​កណ្តាល​ ខណៈ​លោក Trump ជំរុញ​ឱ្យ​ទាមទារ​យក​ព្រែក​ជីក​ប៉ាណាម៉ា​ត្រឡប់​មក​វិញ


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Marco Rubio បានមកដល់​ក្រសួងការបរទេស​អាមេរិក​កាលពីថ្ងៃទី​២១ មករា ឆ្នាំ២០២៥។
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Marco Rubio បានមកដល់​ក្រសួងការបរទេស​អាមេរិក​កាលពីថ្ងៃទី​២១ មករា ឆ្នាំ២០២៥។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Marco Rubio មាន​គម្រោង​ទៅបំពេញ​ទស្សនកិច្ច​ប្រទេស​ប៉ាណាម៉ា​និង​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​អាមេរិក​កណ្តាល​នៅពេល​ដែល​មាន​ការជំរុញ​របស់​លោក​ប្រធានាធិបតី Donald Trump ឱ្យ​ទាមទារ​ព្រែក​ជីក​ប៉ាណាម៉ា​មកវិញ​ហើយ​នឹង​ការខំប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​ទប់​ស្កាត់​ចំណាកស្រុក​ខុស​ច្បាប់។

ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវ​គេ​រំពឹង​នឹង​កត់សម្គាល់​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ទៅកាន់​បរទេស​ជា​លើក​ដំបូង​របស់​លោក Rubio ជា​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក។ បើ​តាម​កាសែត Politico បាន​រាយការណ៍​ថា​ គម្រោង​របស់​លោក Rubio រួមមាន​ការឈប់​សំចត​នៅ​ក្នុង​ប្រទេស​ប៉ាណាម៉ា ប្រទេស Guatemala ប្រទេស El Salvador ប្រទេស​ Costa Rica និង​សាធារណរដ្ឋដូមីនីក។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​បាន​ប្រាប់​វីអូអេ​ថា«យើង​មិន​មាន​ការប្រកាសអំពី​ការធ្វើ​ដំណើរ​នៅពេល​នេះ​ទេ»។

លោក​ប្រធានាធិបតី Trump បាន​និយាយ​ថា​លោក​មិន​បាន​ច្រានចោល​លទ្ធភាព​នៃ​ការប្រើ​វិធានការ​យោធា​ឬ​សេដ្ឋកិច្ច​ដើម្បី​ធ្វើ​ឱ្យ​សម្រេច​គោលដៅ​ដែល​បាន​ថ្លែង​របស់​លោក​នៃ​ការធ្វើ​ឱ្យ​ព្រែកជីក​ប៉ាណាម៉ា​ត្រឡប់​មកក្រោម​ការត្រួតត្រា​សហរដ្ឋ​អាមេរិក​វិញ​ទេ។

នៅ​ដើម​សប្តាហ៍​នេះ លោក Rubio បាន​សង្កត់​ពី​អាទិភាព​នៃ​គោលនយោបាយ​ការបរ ទេស​របស់​លោក រួមមាន​ការទប់ស្កាត់​ការចូល​ដ៏​ច្រើន​នៃ​ជន​ចំណាកស្រុក​ខុស​ច្បាប់​ក្នុង​សហរដ្ឋ​អាមេរិក។

លោក Rubio បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ថា«ក្រសួង​ការបរទេស នឹង​លែង​អនុ វត្ត​សកម្មភាព​ណា​មួយ​ដែលសម្រប​សម្រួល​ឬ​លើកទឹកចិត្ត​ឱ្យ​មាន​ចំណាកស្រុក​ដ៏​ច្រើន។ ទំនាក់​ទំនង​ការទូត​របស់​យើង​ជាមួយ​ប្រទេស​ផ្សេង​ទៀត ជាពិសេស​ក្នុង​តំបន់​អឌ្ឍគោល​ខាង​លិច នឹង​ផ្តល់​អាទិភាព​ដើម្បី​ការពារ​ព្រំដែន​ប្រទេស​អាមេរិក បញ្ឈប់​ការធ្វើ​ចំណាក​ស្រុក​ខុស​ច្បាប់​និង​ធ្វើ​ឱ្យ​មាន​អស្ថិរភាព ហើយ​នឹង​ចរចា​ការបញ្ជូន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ទៅកាន់​ប្រទេស​របស់​ពួកគេ​វិញ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG