ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌា​បើកទូលាយ​ទទួល​យក​ជនជាតិ​ឥណ្ឌា​ដែល​រស់នៅ​គ្មាន​ឯកសារ​ត្រឹមត្រូវ​នៅ​អាមេរិក​ត្រឡប់​មកវិញ


រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា​លោក Subrahmanyam Jaishanka ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋ​អាមេរិក​លោក Marco Rubio នៅ​រដ្ឋធានី​វ៉ាស៊ីនតោន
រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា​លោក Subrahmanyam Jaishanka ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋ​អាមេរិក​លោក Marco Rubio នៅ​រដ្ឋធានី​វ៉ាស៊ីនតោន

រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា​លោក Subrahmanyam Jaishanka បានថ្លែង​ថា​រដ្ឋាភិបាល​ឥណ្ឌា​បើក​ទូលាយ​ទទួល​យក​ការវិល​ត្រឡប់​នៃ​ជនជាតិ​ឥណ្ឌា​ដែល​រស់នៅ​គ្មាន​ឯកសារ​ត្រឹមត្រូវ​នៅ​អាមេរិក។ អត្ថាធិប្បាយ​របស់​លោក​ធ្វើ​ឡើងបន្ទាប់​ពី​ជំនួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋ​អាមេរិក​លោក Marco Rubio នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ក្នុង​អំឡុង​ពេល​ដែល​បញ្ហា​ជនអន្តោប្រវេសន៍​ខុសច្បាប់​គឺជា​បញ្ហា​មួយ​ដែល​ត្រូវបាន​លើក​យកមក​ពិភាក្សា។

ដោយ​និយាយ​ថា​រដ្ឋាភិបាល​ឥណ្ឌា​ប្រឆាំង​ដាច់​ខាត​ចំពោះ​ការធ្វើ​ចំណាក​ស្រុក​ខុស​ច្បាប់ លោក​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា«យើង​តែងតែ​ប្រកាន់​ភ្ជាប់​នូវ​ទស្សនៈ​ថា​ប្រសិន​បើ​ពលរដ្ឋ​របស់​យើង​រស់នៅ​អាមេរិក​ដោយ​ខុសច្បាប់ ប្រសិន​បើ​យើង​ច្បាស់​ថា​អ្នកទាំងនោះ​ពិតជា​ជនជាតិ​យើង​មែន​នោះ យើង​តែងតែ​បើក​ទូលាយ​ក្នុង​ការ​វិល​ត្រឡប់​របស់​ពួកគេ​មក​ឥណ្ឌា​វិញ»។ លោក​ថ្លែងថា​នេះជា​ជំហ​ដែល​ឥណ្ឌា​ប្រកាន់​ភ្ជាប់​ជាមួយ​គ្រប់​ប្រទេស។

លោក Jaishankar ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ពុធ មួយថ្ងៃ​បន្ទាប់ពី​ជំនួប​របស់​លោក​ជាមួយ​លោក Rubio។

ក្រោយចូលកាន់​តំណែង​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ចេញ​បទបញ្ជា​ប្រធានាធិបតី​នានា​ដែល​មាន​គោលបំណង​ចង់​បង្រ្កាប​លើ​ជន​អន្តោ ប្រវេសន៍​ខុសច្បាប់​និង​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​កំណើតវិញ។

ឥណ្ឌា​មានជនអន្តោប្រវេសន៍​ខុស​ច្បាប់​ច្រើន​ជាង​គេ​ទី៣​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ ២០២២ បន្ទាប់​ពី​ប្រទេស​ម៉ិកសិកនិង​អែលសាល់វ៉ាឌ័រ។ នេះ​បើ​យោង​តាម​មជ្ឈ មណ្ឌល​ស្រាវជ្រាវ Pew ដែល​បាន​ប៉ាន់​ប្រមាណ​ថា​មា​ជនអន្តោប្រវេសន៍​ឥណ្ឌា​ខុស​ច្បាប់៧២៥.០០០នាក់៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG