ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​និងក្រុម​ហាម៉ាស់​សម្រេច​​កិច្ចព្រមព្រៀង​បទឈប់បាញ់


ជនជាតិប៉ាឡេស្ទីន​និង​អ្នកកាសែត​រីករាយ​នឹង​ព័ត៌មានពីបទឈប់បាញ់​រវាង​អ៊ីស្រាអែល​និង​ក្រុមហាម៉ាស។
ជនជាតិប៉ាឡេស្ទីន​និង​អ្នកកាសែត​រីករាយ​នឹង​ព័ត៌មានពីបទឈប់បាញ់​រវាង​អ៊ីស្រាអែល​និង​ក្រុមហាម៉ាស។

ក្រុម​ហាម៉ាស់​និង​អ៊ីស្រាអែល​បាន​សម្រេច​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ដែល​នឹង​នាំ​ឱ្យ​មាន​ការ​ដោះលែង​ចំណាប់ខ្មាំង​«មួយចំនួន»ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយ​ក្រុម​សកម្មប្រយុទ្ធ​នេះ​ជាង​មួយ​ឆ្នាំ។ នេះ​បើ​យោងតាម​ក្រុម​អ្នក​សម្រប​សម្រួល​និង​ក្រុម​មន្ត្រី​អាមេរិក​បាន​ថ្លែង​កាលពី​ថ្ងៃពុធ។

នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សមាជិក​ព្រឹទ្ធសភា​លោក Jim Risch ដែល​ជា​ប្រធាន​គណៈកម្មាធិការ​ទំនាក់​ទំនង​ការបរទេសនៃព្រឹទ្ធសភា​បាន​ប្រកាស​ព័ត៌មាន​នេះ​នៅ​ក្នុង​កណ្តាល​សវនាការ​តែងតាំង​សមាជិក​ព្រឹទ្ធសភា​លោក Marco Rubio ដែល​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត Donald Trump ជ្រើសរើស​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស។

លោក Risch ដែល​បាន​ផ្តល់​ដំណឹងនេះ ក៏​ជំរុញ​ឱ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ផងដែរ។

លោក​បាន​ថ្លែងថា៖ «ទោះ​ជា​យ៉ាង​នេះ​ក្តី មុននឹង​យើង​អបអរ យើង​ទាំង​អស់​គ្នា​ចង់​ឃើញ​ថាតើ​បទ​ឈប់​បាញ់​នេះ​នឹង​អនុវត្តដោយ​របៀបណា»។

ដំណឹង​នេះ​ត្រូវ​បាន​សាទរ​ដោយ​គណបក្ស​ទាំងពីរ ដែល​សមាជិក​ព្រឹទ្ធសភា​ខាង​បក្ស​ប្រជាធិបតេយ្យតំណាងរដ្ឋ Connecticut ​លោក Chris Murphy បាន​ឆ្លើយ​តប​ទៅ​កាន់​លោក​ Risch ថា«នេះ​គឺ​ជា​ដំណឹង​ល្អ​មួយ»។

មូលដ្ឋាន​នៃ​សំណើ​បទឈប់បាញ់​នេះ​នឹង​មាន​ជា​ច្រើន​ដំណាក់កាល ហើយ​មន្ត្រី​អាមេរិក​៣នាក់​បាន​បញ្ជាក់​ទៅ​កាន់​សារព័ត៌មាន the Associated Press ថា ចំណាប់​ខ្មាំង​«មួយចំនួន»​នឹង​ត្រូវ​ដោះលែង​ឱ្យ​មាន​សេរីភាព៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG