ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គោលនយោបាយ​ការបរទេស​សហរដ្ឋ​អាមេរិក​នឹង​ផ្តោតលើ​ផលប្រយោជន៍​ជាតិ


រដ្ឋមន្ត្រី​ការបរទេស​ថ្មី​សហរដ្ឋ​អាមេរិក​លោក Marco Rubio ថ្លែង​ទៅកាន់អ្នកសារព័ត៌មាន​នៅ​ក្នុង​ក្រសួងការបរទេសអាមេរិក​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន
រដ្ឋមន្ត្រី​ការបរទេស​ថ្មី​សហរដ្ឋ​អាមេរិក​លោក Marco Rubio ថ្លែង​ទៅកាន់អ្នកសារព័ត៌មាន​នៅ​ក្នុង​ក្រសួងការបរទេសអាមេរិក​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន

រដ្ឋមន្ត្រី​ការបរទេស​ថ្មី​សហរដ្ឋ​អាមេរិក​លោក Marco Rubio បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ផលប្រយោជន៍​ជាតិ​ដ៏​សំខាន់ នឹង​ក្លាយ​ជា​បេះដូង​នៃ​វិស័យ​ការទូត​អាមេរិក​នៅ​ពេល​ដែល​លោក​ប្រធានាធិបតី Donald Trump បាន​ចូល​កាន់​តំណែង​អាណត្តិ​ទី២ ដែល​មាន​រយៈពេល៤ឆ្នាំ​នៅ​សេតវិមាន។

លោក Rubio ដែល​ជាគណៈរដ្ឋមន្ត្រី​ដំបូង​របស់​លោក Trump ដែល​បាន​ទទួល​ការអនុម័ត​ពី​ព្រឹទ្ធសភានិង​ចូល​កាន់​តំណែង​បាន​និយាយក្នុង​សេចក្តី​ថ្លែងការណ៍​បេសកកម្ម​ថា​ ការចំណាយ​និង​ការខិតខំ​ទាំង​អស់​របស់​សហរដ្ឋ​អាមេរិក​លើ​កិច្ចការ​បរទេស«ត្រូវតែ​មាន​ហេតុផល​ជាមួយ​នឹង​ចម្លើយ​ដល់​សំណួរ​សាមញ្ញ​បី​គឺ៖ តើវា​នឹង​ធ្វើ​ឱ្យ​ប្រទេស​អាមេរិក​កាន់តែ​មាន​សុវត្ថិភាព​ដែរ​ឬទេ?។ តើ​វា​នឹង​ធ្វើ​ឱ្យ​ប្រទេស​អាមេរិក​កាន់តែ​ខ្លាំង​ឡើង​ដែរ​ឬទេ?។ តើ​វា​នឹង​ធ្វើ​ឱ្យប្រទេស​អាមេរិក​កាន់តែ​មាន​វិបុលភាព​ឡើង​ឬ​ទេ?។

លោក​បាន​និយាយ​ទៀត​ថា«ដើម្បី​ធ្វើ​ឱ្យ​ជឿនលឿន​ដល់​ផលប្រយោជន៍​ជាតិ​របស់​យើង យើង​នឹង​ស្ថាបនា​ការបញ្ចូល​របៀប​ថ្មី​កាន់តែ​ច្រើន​ឡើង រហ័ស​រហួន​និង​ផ្តោត​លើ​ក្រសួង​ការបរទេស។ ការណ៍​នេះ​នឹង​តម្រូវ​ឱ្យ​មាន​ការជំនួស​បញ្ហា​អាទិភាព​ខ្លះ កាត់បន្ថយ​បញ្ហា​ខ្លះ ហើយ​នឹង​លប់ចោលការអនុវត្ត​ខ្លះ»។

លោក Rubio អាយុ៥៣ឆ្នាំ​បាន​គាំទ្រ​ការសន្យា​កាលពី​មុន​របស់​លោក​ Trumpដើម្បី​បញ្ចប់​ជនចំណាក​ស្រុក​ដែល​គ្មាន​ក្រដាស​ស្នាម​ដ៏​ច្រើន​កុំ​ឱ្យ​ចូលសហរដ្ឋ​អាមេរិក។

លោក Rubio បាន​និយាយ​ទៀត​ថា​«ក្រសួង​ការបរទេស​នឹង​លែង​អនុវត្ត​សកម្មភាព​ណា​ដែល​សម្រប​សម្រួល​ឬ​លើក​ទឹកចិត្ត​ឱ្យ​មាន​ការផ្លាស់ទី​លំនៅ​ដ៏​ច្រើន។ ទំនាក់​ទំនង​ការទូត​របស់​យើង​ជាមួយ​ប្រទេស​ផ្សេង​ទៀត ជាពិសេស​នៅ​ក្នុង​តំបន់​អឌ្ឍគោលខាង​លិច នឹង​ផ្តល់​អាទិភាព​លើ​ការការពារ​ព្រំដែន​ប្រទេស​អាមេរិក បញ្ឈប់​ជន​ចំណាក​ស្រុក​ខុស​ច្បាប់​និងដែល​ធ្វើ​ឱ្យ​មាន​អស្ថិរភាព និង​ចរចា​ការ​ការបញ្ជូន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ទៅកាន់​ប្រទេស​របស់​ពួកគេ​វិញ។

លោក Rubio បាន​និយាយ​បន្ត​ទៀត​ថា ​ក្រសួង​ការបរទេស​នឹង​បញ្ចប់​ការខំប្រឹង​ប្រែង​ណាមួយ​ដើម្បី​លើក​កម្ពស់​ភាព​ចម្រុះ សមភាព​និង​បរិយាប័ន្ន ស្របជាមួយ​នឹង​បទបញ្ជា​របស់​លោក Trump ដែល​បាន​ចេញ​នៅ​ថ្ងៃ​ទី១នៃ​អាណត្តិ​ថ្មី​របស់​លោក៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG