លោក Trump បានសរសេរក្នុងសារមួយបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមអនឡាញ Truth Social ថា៖ «ខ្ញុំបានប្រាប់សហភាពអឺរ៉ុបថាពួកគេត្រូវតែបង្កើនការទិញប្រេងឥន្ធនៈនិងឧស្ម័នរបស់យើងក្នុងបរិមាណច្រើនថែមទៀតដើម្បីកុំឲ្យមានឱនភាពធំពេកជាមួយសហរដ្ឋអាមេរិក»។
ការផ្លាស់ប្តូរបានកើតឡើង បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump និងលោក Elon Musk បានច្រានចោលកិច្ចព្រមព្រៀងរវាងគណបក្សទាំងពីរក្នុងការផ្តល់មូលនិធិដល់រដ្ឋាភិបាលរហូតដល់ខែមីនាឆ្នាំក្រោយ។
វាជាទម្លាប់ទីផ្សារពេលថ្ងៃបុណ្យដែលមានអាយុកាលជាងមួយសតវត្សរ៍។ ជារៀងរាល់ឆ្នាំ អ្នកលក់រាយដ៏ល្បីបំផុតនៅទីក្រុងញូវយ៉ក ដាក់តាំងបង្ហាញទំនិញពេលថ្ងៃបុណ្យដ៏អស្ចារ្យរបស់ពួកគេ។
កុមារយ៉ាងហោចណាស់ចំនួន ២.៤០០ នាក់ ត្រូវបានសម្លាប់ឬធ្វើឱ្យរបួសចាប់តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២មក។ នេះបើយោងតាមរបាយការណ៍ចុងក្រោយបង្អស់របស់អង្គការ UNICEF។
ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Donald Trump និយាយថា មេដឹកនាំអ៊ុយក្រែននិងរុស្ស៊ី«គួរត្រៀមលក្ខណៈឱ្យមានកិច្ចព្រមព្រៀង» ដើម្បីបញ្ចប់ជម្លោះដែលបានញាំញីអ៊ុយក្រែនចាប់តាំងពីឆ្នាំ ២០២២ មក។
លោក Miller បាននិយាយទៀតថាការដាក់ទណ្ឌកម្មគ្របដណ្តប់លើក្រុមហ៊ុនការពារជាតិ (National Defense Complex) ដែលគ្រប់គ្រងដោយរដ្ឋាភិបាលប៉ាគីស្ថាននិងអង្គភាព៣ទៀតដែលសហការជាមួយប៉ាគីស្ថាននៅក្នុងការអភិវឌ្ឍមីស៊ីលផ្លោងវង់ប្រតិបត្តិការឆ្ងាយ រួមមានក្រុមហ៊ុនផលិតមីស៊ីល Shaheen ផងដែរ។
បន្ថែមពីនេះ របាយការណ៍នោះបានបញ្ជាក់ទៀតថាអ៊ីស្រាអែលមានបំណងបំផ្លាញនិងធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធទឹកនិងអនាម័យនិងសម្ភាៈជួសជុលទឹក ហើយនឹងបិទការផ្គត់ផ្គង់ទឹកសំខាន់ៗ។
ក្រុមអ្នកជំនាញថាឧស្សាហកម្មបោកបញ្ជោតតាមអនឡាញនៅតំបន់អាស៊ីអាគ្នេយ៍និងការជួញដូរមនុស្សដែលពាក់ព័ន្ធនឹងការបោកបញ្ឆោតនោះ កំពុងរីកកាន់តែធំឡើង។ ទោះជាមានការព្រមានម្តងហើយម្តងទៀតក៏ដោយ ក៏ចំនួនជនរងគ្រោះដ៏ច្រើននៅតែបន្តជាប់ក្នុងអន្ទាក់នៃការបោកបញ្ឆោតនេះ។
ក្រោយសវនការរយៈពេល៤ខែនៅទីក្រុង Avignon ភាគអាគ្នេយ៍ប្រទេសបារាំង អតីតស្វាមីរបស់អ្នកស្រី Pelicot អស់រយៈពេល៥០ឆ្នាំគឺលោក Dominique Pelicot វ័យ៧២ឆ្នាំ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអតិបរមា២០ឆ្នាំ។
ស្របពេលការចរចាចាប់ផ្តើមសាជាថ្មីចំពោះការដោះលែងចំណាប់ខ្មាំងនិងបទឈប់បាញ់គ្នានៅតំបន់ហ្កាហ្សា រដូវរងាដែលកំពុងចូលមកដល់មានន័យថា ជីវិតគឺកាន់តែលំបាកជាងមុនសម្រាប់ជនជាតិប៉ាឡេស្ទីនពីរលាននាក់ដែលរស់នៅក្នុងតំបន់នេះ។
តុលាការមានគម្រោងពិនិត្យរឿងក្តីនេះនៅថ្ងៃទី១០ ខែមករាខាងមុខនេះ។
លោក Burns នឹងជួបជាមួយពួកមន្ត្រីកាតានៅពេលដែលបណ្តាញព័ត៌មានអារ៉ាប់ជាច្រើនបានរាយការណ៍ថាការឈប់បាញ់គ្នានិងកិច្ចព្រមព្រៀងចំណាប់ខ្មាំងអាចត្រូវចុះហត្ថលេខានៅចុងសប្តាហ៍នេះ។
ទោះជាមន្ត្រីរដ្ឋាភិបាលហ្សកហ្ស៊ីបានផ្អាកការចរចាក៏ដោយអំពីការចូលជាសមាជិករបស់សហភាពអឺរ៉ុបក៏ដោយ ប៉ុន្តែពួកមន្ត្រីប្រទេសនេះអះអាងថា គេមិនបានសម្រេចបញ្ឈប់ការចូលជាសមាជិកសហភាពអឺរ៉ុបទេ។
ខណៈការឈ្លានពានដោយរុស្ស៊ីខិតជិតចូលបីឆ្នាំ រដ្ឋាភិបាលក្រុងកៀវឥឡូវនេះបានហៅកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលក្រុងមូស្គូនៅពេលនោះថា មិនមានលក្ខណៈសម្លឹងមើលវែងឆ្ងាយ។
តើមានរឿងអ្វីនៅលើមេឃនៅភាគខាងកើតសហរដ្ឋអាមេរិក? ប៉ុន្មានសប្តាហ៍ថ្មីៗនេះ គេឃើញដ្រូនរាប់មិនអស់ ហើយគ្រប់គ្នា តាំងពីអ្នកស្រុករហូតដល់ប្រធានាធិបតីជិតចូលកាន់តំណែង មានចម្ងល់។ អ្នកស្រី Anita Powell រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន។
រដ្ឋាភិបាលក្រុងប៉េកាំងបានពង្រីកយ៉ាងខ្លាំងនូវកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយប្រជុំកោះនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដែលធ្វើឱ្យមានការព្រួយបារម្ភដល់អូស្ត្រាលី សហរដ្ឋអាមេរិកនិងសម្ពន្ធមិត្តផ្សេងទៀតនៅក្នុងតំបន់។
លោក Katz បានចុះផ្សាយលើប្រព័ន្ធសង្គម X ថា «បន្ទាប់ពីការលុបបំបាត់យោធារបស់ក្រុមហាម៉ាស់និងសមត្ថភាពរបស់រដ្ឋាភិបាលក្នុងតំបន់ហ្កាហ្សាមក អ៊ីស្រាអែលនឹងត្រួតត្រាសន្តិសុខលើតំបន់ហ្កាហ្សាដោយអាចធ្វើសកម្មភាពបានពេញលេញ»។
លោក Guterres បានថ្លែងថា «ខណៈពលរដ្ឋស៊ីរីឆក់យកឱកាសដើម្បីកសាងអនាគតឱ្យកាន់តែប្រសើរ សហគមន៍អន្តរជាតិត្រូវគាំទ្រពួកគេ»។
លោកឧត្តមសេនីយ៍ទោ Igor Kirillov ប្រធានកងកម្លាំងការពារនុយក្លែអ៊េរ ជីវសាស្ត្រនិងគីមីរបស់យោធាបានត្រូវសម្លាប់នៅពេលដែលលោកចាកចេញពីការិយាល័យរបស់លោក ហើយអ្នកជំនួយការម្នាក់របស់លោក Kirillov ក៏ត្រូវបានសម្លាប់ផងដែរ។
បន្ទាប់ពីសង្រ្គាមទ្រង់ទ្រាយធំជិតបីឆ្នាំ ផ្លូវអាកាសនៅកាន់អ៊ុយក្រែននៅបន្តមិនដំណើរការ ហើយការពឹងផ្អែកលើការដឹកជញ្ជូនតាមផ្លូវគោកបានកើនឡើងទ្វេដង។ នេះបានបង្កើតឱកាសការងារថ្មីសម្រាប់ស្រ្តី ស្របពេលតម្រូវការអ្នកបើកបររថយន្តដឹកទំនិញធុនធំកើនឡើងយ៉ាងខ្លាំង។
ព័ត៌មានផ្សេងទៀត