ក្រុមមន្ត្រីកម្ពុជាបង្ហាញការយល់ឃើញចម្រុះ ទាក់ទិនការណ៍ដែលបុរសខ្មែរអាមេរិកកាំងម្នាក់គប់ស្បែកជើងម្ខាងទៅលើប្រមុខដឹកនាំកម្ពុជា ដោយពួកគេលើកឡើងថា អាមេរិកមានភារកិច្ចក្នុងការការពារសុវត្ថិភាពរបស់មេដឹកនាំប្រទេសនីមួយៗ ដែលបានទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក។
មន្ត្រីនាំពាក្យសា្ថនទូតអាមេរិកប្រចាំកម្ពុជាលោក Chad Roedemeier បានលើកឡើងថា សហរដ្ឋអាមេរិកយកចិត្តទុកដាក់យ៉ាងខ្លាំងលើសុវត្ថិភាព និងសន្តិសុខរបស់អ្នកការទូត និងមន្ត្រីអ្នកមុខអ្នកការ ដែលមកបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក។
នៅក្នុងកម្មវិធីកំណត់ត្រាអ្នកសារព័ត៌មាននេះ លោក ចាប ចិត្រា និងលោក សុខ ខេមរា នៃ VOA ពិភាក្សាគ្នាលើប្រធានបទ «ការវាយតម្លៃកិច្ចប្រឹងប្រែងរបស់អាមេរិកក្នុងការពង្រីកទំនាក់ទំនងជាមួយអាស៊ាន»។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោកស្រី ចក់ សុភាព បានសម្តែងការមិនគាំទ្រនូវគ្រប់ទម្រង់សកម្មភាពហិង្សាទាំងអស់ មិនថា ជាអំពើហិង្សាទៅលើលោកនាយករដ្ឋមន្ត្រី ឬទៅលើប្រជាពលរដ្ឋធម្មតានោះទេ។
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលបទចោទប្រកាន់ដែលត្រូវបានជំរុញពីក្រោយដោយហេតុផលនយោបាយប្រឆាំងនឹងអ្នកនយោបាយគណបក្សប្រឆាំង និងអនុញ្ញាតឱ្យពួកគេចូលរួមដោយសេរីនៅក្នុងការបោះឆ្នោតនាពេលខាងមុខ។
មន្ត្រីសិទ្ធិមនុស្សខ្មែរមួយរូបប្រាប់វីអូអេកាលពីថ្ងៃសៅរ៍ថា ប្រទេសអាស៊ានកំពុងប្រឈមនឹងវិបត្តិសិទ្ធិមនុស្ស និងកម្សោយនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ។
ទោះជាសេចក្តីថ្លែងការណ៍រួមមិនបាននិយាយអំពីការបើកទំនាក់ទំនងក្រៅផ្លូវការជាមួយរដ្ឋាភិបាលរួបរួមជាតិ ហៅ NUG ក៏ដោយ ក៏ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិក និងរដ្ឋមន្ត្រីការបរទេសអាស៊ានមួយចំនួនតូច បានចរចាជាមួយមន្ត្រីរបស់ NGU នៅវ៉ាស៊ីនតោន ក្នុងសប្តាហ៍នេះ។
ទោះជាមានការជំរុញពីប្រធានាធិបតីអាមេរិកលោក Joe Biden ដល់ប្រទេសជាសមាជិកអាស៊ាន ឲ្យប្រកាន់ជំហររឹងមាំជាងមុនលើវិបត្តិសង្គ្រាមនៅអ៊ុយក្រែនក្តី ក៏កិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន បានបញ្ចប់ទៅកាលពីថ្ងៃសុក្រុ ដោយគ្មានការថ្កោលទោសលើការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនទេ។
អ្នកជំនាញកិច្ចការអន្តរជាតិ ថា ការប្រជុំនោះ ត្រូវបានចាត់ទុកថា ជាការជួបជជែកពិភាក្សាគ្នាដោយផ្ទាល់ជាលើកដំបូងរវាងមេដឹកនាំសហរដ្ឋអាមេរិក និងក្រុមមេដឹកនាំប្រទេសសមាជិកអាស៊ាន។
កន្លងមក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន បានជៀសវាងធ្វើការរិះគន់ជាសាធារណៈចំពោះការឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ទៅលើប្រទេសអ៊ុយក្រែន។
ខណៈមេដឹកនាំអាស៊ានកំពុងត្រូវបានស្វាគមន៍នៅខាងក្នុងសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី ១២ ខែឧសភា ឆ្នាំ២០២២ មានបាតុករមីយ៉ាន់ម៉ាដែលនិរទេសនៅក្រៅប្រទេសបានចេញមកតវ៉ាឱ្យមានការស្តារលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ាឡើងវិញ។ ចំណែកនៅខាងក្នុងសេតវិមាន កៅអីតំណាងប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេទុកឱ្យទំនេរនៅក្នុងអំឡុងនៃកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាននេះ។ លោក ម៉ែន គឹមសេង នៃវីអូអេបានសម្ភាសន៍បាតុករទាំងនោះ និងផ្តល់ព័ត៌មានចុងក្រោយទាក់ទងកិច្ចប្រជុំនេះដែលវីអូអេទើបទទួលបាន៖
ព័ត៌មានផ្សេងទៀត
No media source currently available