ទោះអាមេរិកព្យាយាមបញ្ចុះបញ្ចូល គ្មានការថ្កោលទោសរុស្ស៊ីពីកិច្ចប្រជុំកំពូលអាមេរិក-អាស៊ានទេ
បើទោះបីជាមានការជំរុញពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដល់ប្រទេសជាសមាជិករបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា (អាស៊ាន) ឲ្យប្រកាន់ជំហររឹងមាំជាងមុនលើវិបត្តិសង្គ្រាមនៅអ៊ុយក្រែនក្តី ក៏កិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន បានបញ្ចប់ទៅកាលពីថ្ងៃសុក្រុ ដោយគ្មានការថ្កោលទោសលើការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនទេ។ នេះគឺជាសញ្ញាមួយនៃភាពស្មុគស្មាញរបស់នយោបាយភូមិសាស្ត្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ស្របពេលដែលរដ្ឋបាលលោក Biden ព្យាយាមពង្រីកក្រុមចម្រុះដែលប្រឆាំងនឹងរដ្ឋាភិបាលរុស្ស៊ី។ អ្នកស្រី Patsy Widakuswara អ្នកយកព័ត៌មានឲ្យ VOA ប្រចាំសេតវិមានរាយការណ៍ ហើយអ្នកនាង ទែន សុខស្រីនិត ជូនសេចក្តីប្រែសម្រួល៕