ក្នុងសិក្ខាសាលាមួយនៅដើមសប្ដាហ៍នេះ ក្រុមអ្នកវិភាគនិងសិក្សាស្រាវជ្រាវបានលើកឡើងអំពីករណីកិច្ចដែលអាស៊ាននិងសហរដ្ឋអាមេរិក ត្រូវតែចាត់បញ្ចូលបញ្ហាទន្លេមេគង្គជារបៀបវារៈយុទ្ធសាស្ត្ររបស់ខ្លួន។
កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២២ លោក សុខ ខេមរា នៃ VOA បានចុះទៅយកព័ត៌មាននិងផ្សាយផ្ទាល់តាម Facebook Live នៅពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅអាមេរិកនិងកាណាដារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅសណ្ឋាគារមួយ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន មួយថ្ងៃមុនកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន នៅថ្ងៃទី១២–១៣ ខែឧសភា។
សេចក្តីថ្លែងការណ៍នេះកើតឡើងចំពេលដែលអ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psakiបង្ហាញឱ្យដឹងពីការយកចិត្តទុកដាក់ពីបញ្ហាសិទ្ធិមនុស្សរបស់លោកប្រធានាធិបតី Joe Biden ពេលលោកជំនួបជាមួយមេដឹកនាំទាំងឡាយដែលលោកបានជួបសន្ទនាជាមួយ។
លោក ស្រ៊ី ថាមរ៉ុង រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី ថ្លែងប្រាប់អ្នកសារព័ត៌មានមុនចេញដំណើរថានឹងមិនមានជំនួបទ្វេភាគីរវាងលោក ហ៊ុន សែន និងប្រធានាធិបតីអាមេរិក ដាច់ដោយឡែកឡើយ។
មន្ត្រីជាន់ខ្ពស់កម្ពុជាម្នាក់បានប្រាប់ Reuters ថា លោក Joe Biden គួរតែចំណាយពេលបន្ថែមទៀតជាមួយនឹងមេដឹកនាំអាស៊ីអាគ្នេយ៍ នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន នៅវ៉ាស៊ីនតោន ប្រសិនបើរដ្ឋបាលរបស់លោកពិតជាច្បាស់លាស់នៅក្នុងការពង្រឹងទំនាក់ទំនងជាមួយនឹងតំបន់អាស៊ីអាគ្នេយ៍ ដែលចិនមានឥទ្ធិពលយ៉ាងខ្លាំង។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ដែលជាប្រធានប្តូរវេនសមាគមអាស៊ាន កាលពីព្រឹកថ្ងៃអង្គារ បានចាកចេញពីកម្ពុជាទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន (US-ASEAN Special Summit) ដែលនឹងធ្វើឡើងនៅថ្ងៃទី១២ និងទី១៣ ខែឧសភា ឆ្នាំ២០២២។ លោក ហ៊ុន សែន និងមេដឹកនាំអាស៊ានផ្សេងទៀត នឹងជួបជាមួយប្រធានាធិបតីអាមេរិកនៅសេតវិមានផងដែរ៕
អស់រយៈពេល ១៥ ខែហើយដែលលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បានចូលកាន់អំណាចនៅសេតវិមាន។ ក្នុងរយៈពេលដំបូងនៃរដ្ឋបាលដឹកនាំថ្មីរបស់អាមេរិកនេះ អ្នកតាមដាននៅមិនទាន់ឃើញសញ្ញានៃភាពរីកចម្រើនណាមួយជាដុំកំភួននៅឡើយ ក្នុងទំនាក់ទំនងរវាកម្ពុជានិងសហរដ្ឋអាមេរិកដែលតែងតែមានភាពល្អក់កករខាងគោលជំហរនយោបាយជាប្រចាំនោះ។
អ្នកវិភាគជឿថា ប្រទេសមួយចំនួនក្នុងតំបន់អាស៊ានចង់ងាកចេញពីការពឹងផ្អែកលើប្រទេសចិនជ្រុលហួសពេកនៅក្នុងវិស័យពាណិជ្ជកម្មនិងការវិនិយោគទុន ប៉ុន្តែតំបន់នេះទទួលបានការជួយគាំទ្រតិច តួចប៉ុណ្ណោះពីសហរដ្ឋអាមេរិក។
នៅក្នុងដំណើរទស្សនកិច្ចនេះ លោក ហ៊ុន សែន នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន (US-ASEAN Special Summit) ដើម្បីរំឭកខួបអនុស្សាវរីយ៍លើកទី៤៥នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អាមេរិក ដែលនឹងធ្វើឡើងនៅថ្ងៃទី១២ និងទី១៣ ខែឧសភា ឆ្នាំ២០២២។
ចាប់ពីថ្ងៃព្រហស្បតិ៍នេះទៅ លោកBidenនឹងជួបជាមួយមេដឹកនាំនៃប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលរយៈពេល២ថ្ងៃនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
មេដឹកនាំអាស៊ាន រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានអញ្ជើញជាពិសេសដោយលោក ប្រធានាធាធិបតី Joe Biden ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសរវាងសហរដ្ឋអាមេរិកនិងសមាគមអាស៊ាន (US-ASEAN Special Summit) នៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី១២ដល់១៣ ខែឧសភា ខាងមុខ។
នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីរសៀលថ្ងៃសុក្រ លោក ប្រាក់ សុខុន បានថ្លែងថា មជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយនឹងធ្វើការជាមួយក្រុមការងារមីយ៉ាន់ម៉ា ដើម្បីពន្លឿនការផ្តល់ជំនួយនៅពេលខាងមុខនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available