បាតុករមីយ៉ាន់ម៉ាតវ៉ានៅខាងក្រៅសេតវិមាន ខណៈមេដឹកនាំអាស៊ានជួបលោក Biden
ខណៈមេដឹកនាំអាស៊ានកំពុងត្រូវបានស្វាគមន៍នៅខាងក្នុងសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី ១២ ខែឧសភា ឆ្នាំ២០២២ មានបាតុករមីយ៉ាន់ម៉ាដែលនិរទេសនៅក្រៅប្រទេសបានចេញមកតវ៉ាឱ្យមានការស្តារលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ាឡើងវិញ។ ចំណែកនៅខាងក្នុងសេតវិមាន កៅអីតំណាងប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេទុកឱ្យទំនេរនៅក្នុងអំឡុងនៃកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាននេះ។ លោក ម៉ែន គឹមសេង នៃវីអូអេបានសម្ភាសន៍បាតុករទាំងនោះ និងផ្តល់ព័ត៌មានចុងក្រោយទាក់ទងកិច្ចប្រជុំនេះដែលវីអូអេទើបទទួលបាន៖