មន្ត្រីរដ្ឋាភិបាលកម្ពុជាឆ្លើយតបទៅសមាជិកព្រឹទ្ធសភាអាមេរិក ៤ រូប ដែលបានអំពាវនាវឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គោរពតាម «ការសន្យាខាងលទ្ធិប្រជាធិបតេយ្យ» ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ថា កម្ពុជាកំពុងអនុវត្តលទ្ធិប្រជាធិបតេយ្យបានល្អប្រសើរហើយ។
ក្រៅពីកិច្ចការពាណិជ្ជកម្ម សន្តិសុខក្នុងតំបន់ និងវិបត្តិអ៊ុយក្រែន សកម្មជនសិទ្ធិមនុស្សជំរុញឲ្យលោក Biden លើកឡើងអំពីបញ្ហាសិទ្ធិមនុស្ស និងការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងរដ្ឋប្រហារនៅមីយ៉ាន់ម៉ាកាលពីឆ្នាំ២០២១ មកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលនេះ។
នាពេលថ្មីៗនេះ មេដឹកនាំកម្ពុជាគឺលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងពីសហរដ្ឋអាមេរិកថា លោកមិនធ្លាប់ចោទប្រកាន់រដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោនថា មានការជាប់ពាក់ព័ន្ធសំណុំរឿងរបស់អតីតប្រធានគណបក្សសង្គ្រោះជាតិលោកកឹម សុខាទេ។
សកម្មភាពដ៏កម្រ ដែលគេឃើញស្បែកជើងម្ខាងហោះសំដៅទៅនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន នៅសហរដ្ឋអាមេរិក មុនពេលចូលរួមកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ានក្នុងរដ្ឋធានីវ៉ាស៊ីនតោន ត្រូវបានកូនប្រុសពៅលោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាជាច្រើនរូបថ្កោលទោសយ៉ាងដាច់អហង្ការ។
កិច្ចប្រជុំកំពូលពិសេសអាមេរិកអាស៊ានរយៈពេល២ថ្ងៃបន្តធ្វើនៅថ្ងៃសុក្រនេះនៅរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិក។ នេះជាលើកទី១ហើយដែលមេដឹកនាំសហរដ្ឋអាមេរិកបានជួបប្រជុំជាមួយនឹងមេដឹកនាំអាស៊ាននៅរដ្ឋធានីវ៉ាស៊ីនតោនដោយមានការប្រជុំនៅវិមានសភា សេតវិមាននិងក្រសួងការបរទេស។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាប្រធានប្តូរវេនរបស់អាស៊ានត្រូវធ្វើជាសហប្រធានកិច្ចប្រជុំនេះជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden (ចូ បៃដិន)។ លោក ម៉ែន គឹមសេង និងលោក សុខ ខេមរា នៃវីអូអេសូមរាយការណ៍សង្ខេបអំពីលទ្ធផលនៃកិច្ចប្រជុំនៅថ្ងៃទី១និងកម្មវិធីនៅថ្ងៃ២ ដែលជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន៕
បញ្ហាផ្សេងទៀតគឺអំពីទំនាក់ទំនងកម្ពុជាជាមួយអាមេរិក ដែលលោក ហ៊ុន សែន បានបញ្ជាក់ថា បានឈានដល់ចំណុចខ្ពស់បំផុតក្នុងរដ្ឋាភិបាលរបស់លោក។
សមាជិកព្រឹទ្ធសភាអាមេរិក៤រូប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គោរពតាម«ការសន្យាខាងលទ្ធិប្រជាធិបតេយ្យ» ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៩១ ខណៈលោក ហ៊ុន សែន កំពុងលេចមុខលេចមាត់ចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន នៅរដ្ឋធានីរបស់សហរដ្ឋអាមេរិក។
នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានស្វាគមន៍មេដឹកនាំនៃបណ្តាប្រទេសជាសមាជិករបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន នៅសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដោយបានថតរូបជុំគ្នា មុននឹងជួបពិភាក្សាគ្នាក្នុងអំឡុងអាហារពេលល្ងាច។
កិច្ចប្រជុំកំពូលពិសេសអាមេរិកអាស៊ានរយៈពេល២ថ្ងៃចាប់ផ្តើមជាផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះនៅរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិក។ នេះជាលើកទី១ហើយដែលមេដឹកនាំសហរដ្ឋអាមេរិកបានជួបប្រជុំជាមួយនឹងមេដឹកនាំអាស៊ាននៅរដ្ឋធានីវ៉ាស៊ីនតោនដោយមានការប្រជុំនៅវិមានសភា សេតវិមាននិងក្រសួងការបរទេស។ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនគឺជាប្រធានប្តូរវេនរបស់អាស៊ានត្រូវធ្វើជាសហប្រធានកិច្ចប្រជុំនេះជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិក លោកJoe Biden (ចូ បៃដិន)។ លោក ម៉ែន គឹមសេង និងលោក សុខ ខេមរា នៃវីអូអេសូមរាយការណ៍សង្ខេបជូនពីជំហរនិងក្តីរំពឹងរបស់សហរដ្ឋអាមេរិកពីកិច្ចប្រជុំកំពូលនេះនិងជំហររបស់មេដឹកនាំនានារបស់អាស៊ាន។
កិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាននឹងសម្រេចបានបញ្ហាជាច្រើន រាប់ទាំងបញ្ហាមីយ៉ាន់ម៉ា អ៊ុយក្រែន និង កូរ៉េខាងជើង ហើយសេចក្តីថ្លែងការណ៍រួមមួយ ហៅថា «សេចក្តីថ្លែងការណ៍ទស្សនៈរួម» នឹងគ្រោងអនុម័តនៅក្នុងកិច្ចប្រជុំកំពូលប៉ុន្មានម៉ោងទៀតនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available