មីស៊ីលមួយគ្រាប់របស់រុស្ស៊ីបានបាញ់ចំទីក្រុង Odesa នៅភាគខាងត្បូងប្រទេសអ៊ុយក្រែននៅព្រឹកថ្ងៃពុធនេះ ដោយបានធ្វើឱ្យមនុស្សយ៉ាងតិច ៣ នាក់ស្លាប់និង ១៣ នាក់ទៀតរងរបួស។
ការវាយប្រហារលើទីក្រុង Kryvyi Rih នេះគឺជាផ្នែកមួយនៃការវាយប្រហារតាមផ្លូវអាកាសធំជាងនេះរបស់រុស្ស៊ីដែលបានសំដៅផងដែរលើរដ្ឋធានីកៀវ និងទីក្រុង Kharkiv របស់អ៊ុយក្រែន។
ផ្ទះនិងភូមិយ៉ាងហោចណាស់ចំនួន ៨០ នៅតំបន់ Kherson បានរងការជន់លិចទាំងស្រុង ឬដោយផ្នែក ក៏ដូចជា ដីកសិកម្មចំនួនរាប់ពាន់ហិចតាទៀត ខណៈពលរដ្ឋប្រមាណ ១៧.០០០នាក់នៅតំបន់គ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែន បានរងការប៉ះពាល់ដោយសារទឹកជំនន់។
មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសសហរដ្ឋអាមេរិកបានថ្លែងថា មិនមានសញ្ញាច្បាស់ណាមួយបង្ហាញថា ប្រទេសចិនមានឆន្ទៈក្នុងការប្រើប្រាស់ឥទ្ធិពលរបស់ខ្លួននៅទីក្រុងមូស្គូដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែននោះទេ។
ដំណើរវិវឌ្ឍនេះបានកើតឡើងមួយថ្ងៃក្រោយមកបន្ទាប់ពីមន្ត្រីអ៊ុយក្រែនបាននិយាយថា កងទ័ពអ៊ុយក្រែនបានដណ្ដើមមកវិញនូវភូមិចំនួន ៣ នៅក្នុងតំបន់ Donetsk ដែលនោះគឺភូមិ Blahodatne ភូមិ Neskuchne និងភូមិ Makarivka។
អ្នកស្រី Abosch បាននិយាយថា មានហានិភ័យដែលថាការដាក់កំហិតចំពោះលទ្ធភាពចូលទៅស្រាវជ្រាវនៅក្នុងប្រទេសរុស្ស៊ីប្រហែលជាអាចរួមចំណែកដល់ការធ្វើឱ្យក្រុមបស្ចិមប្រទេសមិនអាចស្វែងយល់អំពីប្រទេសរុស្ស៊ីបាន។ ការឃោសនារបស់រុស្ស៊ីដែលតែងតែមានច្រើនប្រហែលជានឹងបំពេញចន្លោះខ្វះខាតនេះ។
ដំណើរទស្សនកិច្ចនេះបានធ្វើឡើងបន្ទាប់ពីលោកបានថ្លែងសុន្ទរកថាកាលពីយប់ថ្ងៃពុធ ដែលនៅក្នុងសុន្ទរកថានោះ លោកបានអំពាវនាវឱ្យមាន «ការឆ្លើយតបច្បាស់លាស់និងឆាប់រហ័សពីអន្តរជាតិ»។
មន្ត្រីអ៊ុយក្រែន កំពុងប្រុងប្រៀប ក្រោយពីការបំផ្លាញស្ថានីយវារីអគ្គិសនី Kakhovka ហើយនិយាយថាទឹកជំនន់ចេញពីអាងស្តុកទឹកដែលបាក់នោះ កំពុងគំរាមកំហែងរោងចក្រអគ្គិសនីថាមពលនុយក្លេអ៊ែរ Zaporizhzhia។
អាជ្ញាធរអ៊ុយក្រែនបាននិយាយថា មនុស្សជាង ១៧.០០០ នាក់ត្រូវបានជម្លៀសពីតំបន់នៅតាមដងទន្លេ Dnipro ដែលនៅទីនោះក្រុងនិងភូមិប្រមាណ ៤០ បានរងគ្រោះដោយសារទឹកជំនន់នៅក្នុងតំបន់ស្ថិតក្រោមការត្រួតត្រារបស់រុស្ស៊ី។
ប្រទេសអ៊ុយក្រែននិងប្រទេសរុស្ស៊ីបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានបំផ្ទុះទំនប់វារីអគ្គិសនីដ៏ធំមួយនៅជិតទីក្រុង Kherson នៅភាគខាងត្បូងប្រទេសអ៊ុយក្រែននៅថ្ងៃអង្គារនេះ។
រុស្ស៊ីបានលើកឡើងថា កងកម្លាំងវាយប្រហាររបស់អ៊ុយក្រែននេះរួមមានទាំងកងវរសេនាតូចរថពាសដែក ៦ កង និងកងវរសេនាតូចរថក្រោះ ២ កងផងដែរ។
ព័ត៌មានផ្សេងទៀត