លោក Stoltenberg បានប្រាប់ក្រុមអ្នកសារព័ត៌មាន ពេលមកដល់ស្នាក់ការធំរបស់អង្គការអូតង់ថា ក្រោយពីការបើកការវាយបករបស់អ៊ុយក្រែនទៅលើកងកម្លាំងរុស្ស៊ី ដែលត្រូវបានគេរំពឹងទុកជាយូរមកហើយនោះ កងកម្លាំងអ៊ុយក្រែនបានរុលទៅមុខនិងបានរំដោះទឹកដីខ្លះពីការកាន់កាប់របស់កម្លាំងរុស្ស៊ី។
លោក Stoltenberg បាននិយាយថា៖ «នេះគឺដោយសារភាពក្លៀវក្លា ភាពក្លាហាន និងជំនាញរបស់ទាហានអ៊ុយក្រែន ប៉ុន្តែវាក៏បានបង្ហាញផងដែរថា ការគាំទ្រដែលសម្ព័ន្ធមិត្តអូតង់បានផ្ដល់ជូនអ៊ុយក្រែនអស់រយៈពេលជាច្រើនខែកន្លងមក គឺពិតជាធ្វើឱ្យមានការប្រែប្រួលនៅសមរភូមិ»។
មនុស្សជាងមួយលាននាក់បានចាប់ផ្តើមរៀនភាសាអ៊ុយក្រែនតាំងពីខែកុម្ភៈឆ្នាំមុនមក។ នេះបើយោងតាមទិន្នន័យពីកម្មវីធីកុំព្យូទ័រ Duolingo សម្រាប់រៀនភាសា។
មីស៊ីលមួយគ្រាប់របស់រុស្ស៊ីបានបាញ់ចំទីក្រុង Odesa នៅភាគខាងត្បូងប្រទេសអ៊ុយក្រែននៅព្រឹកថ្ងៃពុធនេះ ដោយបានធ្វើឱ្យមនុស្សយ៉ាងតិច ៣ នាក់ស្លាប់និង ១៣ នាក់ទៀតរងរបួស។
ការវាយប្រហារលើទីក្រុង Kryvyi Rih នេះគឺជាផ្នែកមួយនៃការវាយប្រហារតាមផ្លូវអាកាសធំជាងនេះរបស់រុស្ស៊ីដែលបានសំដៅផងដែរលើរដ្ឋធានីកៀវ និងទីក្រុង Kharkiv របស់អ៊ុយក្រែន។
ផ្ទះនិងភូមិយ៉ាងហោចណាស់ចំនួន ៨០ នៅតំបន់ Kherson បានរងការជន់លិចទាំងស្រុង ឬដោយផ្នែក ក៏ដូចជា ដីកសិកម្មចំនួនរាប់ពាន់ហិចតាទៀត ខណៈពលរដ្ឋប្រមាណ ១៧.០០០នាក់នៅតំបន់គ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែន បានរងការប៉ះពាល់ដោយសារទឹកជំនន់។
មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសសហរដ្ឋអាមេរិកបានថ្លែងថា មិនមានសញ្ញាច្បាស់ណាមួយបង្ហាញថា ប្រទេសចិនមានឆន្ទៈក្នុងការប្រើប្រាស់ឥទ្ធិពលរបស់ខ្លួននៅទីក្រុងមូស្គូដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែននោះទេ។
ដំណើរវិវឌ្ឍនេះបានកើតឡើងមួយថ្ងៃក្រោយមកបន្ទាប់ពីមន្ត្រីអ៊ុយក្រែនបាននិយាយថា កងទ័ពអ៊ុយក្រែនបានដណ្ដើមមកវិញនូវភូមិចំនួន ៣ នៅក្នុងតំបន់ Donetsk ដែលនោះគឺភូមិ Blahodatne ភូមិ Neskuchne និងភូមិ Makarivka។
អ្នកស្រី Abosch បាននិយាយថា មានហានិភ័យដែលថាការដាក់កំហិតចំពោះលទ្ធភាពចូលទៅស្រាវជ្រាវនៅក្នុងប្រទេសរុស្ស៊ីប្រហែលជាអាចរួមចំណែកដល់ការធ្វើឱ្យក្រុមបស្ចិមប្រទេសមិនអាចស្វែងយល់អំពីប្រទេសរុស្ស៊ីបាន។ ការឃោសនារបស់រុស្ស៊ីដែលតែងតែមានច្រើនប្រហែលជានឹងបំពេញចន្លោះខ្វះខាតនេះ។
ដំណើរទស្សនកិច្ចនេះបានធ្វើឡើងបន្ទាប់ពីលោកបានថ្លែងសុន្ទរកថាកាលពីយប់ថ្ងៃពុធ ដែលនៅក្នុងសុន្ទរកថានោះ លោកបានអំពាវនាវឱ្យមាន «ការឆ្លើយតបច្បាស់លាស់និងឆាប់រហ័សពីអន្តរជាតិ»។
មន្ត្រីអ៊ុយក្រែន កំពុងប្រុងប្រៀប ក្រោយពីការបំផ្លាញស្ថានីយវារីអគ្គិសនី Kakhovka ហើយនិយាយថាទឹកជំនន់ចេញពីអាងស្តុកទឹកដែលបាក់នោះ កំពុងគំរាមកំហែងរោងចក្រអគ្គិសនីថាមពលនុយក្លេអ៊ែរ Zaporizhzhia។
ព័ត៌មានផ្សេងទៀត