ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយកាលពីថ្ងៃពុធថា លោកជឿថាប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin «ច្បាស់ជា» ទន់ខ្សោយ នៅក្នុងប្រទេសរបស់លោក ដោយសារការបះបោរដែលមានរយៈពេលខ្លីកាលពីចុងសប្តាហ៍មុន ដែលដឹកនាំដោយមេក្រុមទាហានស៊ីឈ្នួលក្រុម Wagner គឺលោក Prigozhin។
នៅតាមដងផ្លូវនានានៃប្រទេសអ៊ុយក្រែន ក្ដីសង្ឃឹមខ្ពស់បានបើកផ្លូវទៅរកក្ដីរំពឹងដែលថាការឈ្លានពានពេញទំហឹងរបស់រុស្ស៊ីលើអ៊ុយក្រែនប្រហែលជានឹងអាចបញ្ចប់ក្នុងពេលឆាប់ៗនេះ។
សេតវិមានបានឱ្យដឹងកាលពីថ្ងៃចន្ទ ទី២៦ ខែមិថុនាថា វា«នៅឆាប់ពេក» ក្នុងការនិយាយថាតើព្រឹត្តិការណ៍ដ៏រសើប ដែលបានកើតឡើងកាលពីពេលថ្មីៗនេះនៅក្នុងប្រទេសរុស្ស៊ីនឹងអាចផ្លាស់ប្តូរទិសដៅនៃបញ្ហាសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។
មេដឹកនាំប្រទេសបេឡារុសលោក Alexander Lukashenko បាននិយាយកាលពីថ្ងៃអង្គារថាលោក Yevgeny Prigozhin មេដឹកនាំក្រុមទាហានស៊ីឈ្នួល Wagner នៃប្រទេសរុស្ស៊ីបានទៅដល់ប្រទេសបេឡារុសហើយក្រោយបានធ្វើការបះបោររយៈពេលខ្លីនិងគ្មានជោគជ័យ
ទីក្រុង Kramatorsk ស្ថិតនៅភាគខាងលិចនៃខ្សែត្រៀមជួរមុខ ដែលនៅទីនោះការប្រយុទ្ធគ្នាបានកើតឡើងនៅក្នុងខេត្ត Donetsk នៅភាគខាងកើតអ៊ុយក្រែន។
សហរដ្ឋអាមេរិកកំពុងផ្ដោតលើការគាំទ្រប្រទេសអ៊ុយក្រែន បន្ទាប់ពីក្រុមទាហានស៊ីឈ្នួល Wagner បានបះបោរដោយបើកចំហប្រឆាំងនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ អ្នកវិភាគខ្លះគិតថា នេះអាចជាលទ្ធផលនៃការបះបោររយៈពេលខ្លីរបស់ក្រុមទាហានស៊ីឈ្នួល Wagner នេះ។
ការមិនកាត់ទោសយុទ្ធជនបះបោរទាំងនោះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងកាលពីយប់ថ្ងៃសៅរ៍កន្លងទៅនេះដែលឈានដល់ការបញ្ចប់ការបះបោរនេះ។
អង្គការសហប្រជាជាតិបានឲ្យដឹងថា ក្នុងចំណោមជនភៀសខ្លួន ៨ លាននាក់ដែលរត់គេចពីសង្គ្រាមនៅប្រទេសអ៊ុយក្រែន ៩០ ភាគរយគឺជាស្ត្រី និង កុមារ។
មុនពេលក្រុមទាហានស៊ីឈ្នួល Wagner ប្រកាសដកខ្លួនគួរឲ្យភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃសៅរ៍ ពលរដ្ឋរុស្ស៊ីមួយចំនួននិយាយថា ពួកគេសង្ឃឹមថា កងទ័ពរបស់រុស្ស៊ីនឹងបង្ក្រាបអ្វីដែលអាជ្ញាធរហៅថា «ក្រុមបះបោរប្រដាប់អាវុធ» និងការពារពួកគេពីក្រុមទាហានស៊ីឈ្នួលនេះ។
អង្គការមិនរកកម្រៃមួយនៅរដ្ឋធានីវ៉ាស៊ីនតោន កំពុងជួយជនភៀសខ្លួនមកពីជុំវិញពិភពលោក រៀនភាសាអង់គ្លេស។ អ្នកស្រី Ksenia Turkova នៃវីអូអេ បានជួបជាមួយនិងរាយការណ៍អំពីពលរដ្ឋអ៊ុយក្រែនមួយចំនួនដែលបានផ្លាស់មករដ្ឋធានីនេះ និងកំពុងរៀនភាសាអង់គ្លេស។ លោក សាយ មុន្នី ប្រែសម្រួលជូន។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានបញ្ជាក់ថា សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែននេះ «គឺជាបរាជ័យផ្នែកយុទ្ធសាស្ត្រដ៏មហន្តរាយមួយសម្រាប់លោក Putin នៅគ្រប់ផ្នែកទាំងអស់តាំងពីសេដ្ឋកិច្ច យោធា និងតួនាទីនៃភូមិសាស្ត្រនយោបាយ»។
តាមរយៈអាកប្បកិរិយាគឃ្លើន និងសម្តីអាក្រក់លោក Yevgeny Prigozhin គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកលេចមុខច្រើនជាងគេបំផុតក្នុងសង្គ្រាមដោយលោកបានជ្រើសរើសអ្នកទោសរុស្ស៊ីរាប់ពាន់នាក់ជាកម្លាំងប្រយុទ្ធរបស់ក្រុម Wagner ហើយបានឈ្លោះដោយចំហជាមួយក្រសួងការពារជាតិរុស្ស៊ី។
ព័ត៌មានផ្សេងទៀត