អ្នកស្រី Abosch បាននិយាយថា មានហានិភ័យដែលថាការដាក់កំហិតចំពោះលទ្ធភាពចូលទៅស្រាវជ្រាវនៅក្នុងប្រទេសរុស្ស៊ីប្រហែលជាអាចរួមចំណែកដល់ការធ្វើឱ្យក្រុមបស្ចិមប្រទេសមិនអាចស្វែងយល់អំពីប្រទេសរុស្ស៊ីបាន។ ការឃោសនារបស់រុស្ស៊ីដែលតែងតែមានច្រើនប្រហែលជានឹងបំពេញចន្លោះខ្វះខាតនេះ។
ដំណើរទស្សនកិច្ចនេះបានធ្វើឡើងបន្ទាប់ពីលោកបានថ្លែងសុន្ទរកថាកាលពីយប់ថ្ងៃពុធ ដែលនៅក្នុងសុន្ទរកថានោះ លោកបានអំពាវនាវឱ្យមាន «ការឆ្លើយតបច្បាស់លាស់និងឆាប់រហ័សពីអន្តរជាតិ»។
មន្ត្រីអ៊ុយក្រែន កំពុងប្រុងប្រៀប ក្រោយពីការបំផ្លាញស្ថានីយវារីអគ្គិសនី Kakhovka ហើយនិយាយថាទឹកជំនន់ចេញពីអាងស្តុកទឹកដែលបាក់នោះ កំពុងគំរាមកំហែងរោងចក្រអគ្គិសនីថាមពលនុយក្លេអ៊ែរ Zaporizhzhia។
អាជ្ញាធរអ៊ុយក្រែនបាននិយាយថា មនុស្សជាង ១៧.០០០ នាក់ត្រូវបានជម្លៀសពីតំបន់នៅតាមដងទន្លេ Dnipro ដែលនៅទីនោះក្រុងនិងភូមិប្រមាណ ៤០ បានរងគ្រោះដោយសារទឹកជំនន់នៅក្នុងតំបន់ស្ថិតក្រោមការត្រួតត្រារបស់រុស្ស៊ី។
ប្រទេសអ៊ុយក្រែននិងប្រទេសរុស្ស៊ីបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានបំផ្ទុះទំនប់វារីអគ្គិសនីដ៏ធំមួយនៅជិតទីក្រុង Kherson នៅភាគខាងត្បូងប្រទេសអ៊ុយក្រែននៅថ្ងៃអង្គារនេះ។
រុស្ស៊ីបានលើកឡើងថា កងកម្លាំងវាយប្រហាររបស់អ៊ុយក្រែននេះរួមមានទាំងកងវរសេនាតូចរថពាសដែក ៦ កង និងកងវរសេនាតូចរថក្រោះ ២ កងផងដែរ។
អ៊ុយក្រែនថ្លែងថា ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន បានបាញ់ទម្លាក់មីស៊ីល cruise ១៥គ្រាប់ និងយន្តហោះដ្រូនចំនួន ២១គ្រឿង។ មន្ត្រីទាំងនោះបន្តទៀតថា យ៉ាងហោចណាស់ក៏មានមនុស្ស ២នាក់ផងដែរ បានរងរបួសពីកម្ទេចបាក់បែកដែលបានធ្លាក់ពីអាកាស។
មន្ត្រីទីក្រុងកៀវបាននិយាយថា កម្ទេចកំទីបាក់បែកនៃមីស៊ីលទាំងនេះបានធ្វើឱ្យខូចខាតអគារស្នាក់នៅមួយចំនួន គ្លីនិកវេជ្ជសាស្ត្រមួយកន្លែង និងបំពង់ទឹកមួយខ្សែ។
សហរដ្ឋអាមេរិកនឹងផ្ដល់ជំនួយយោធាថ្មីចំនួន៣០០ លានដុល្លារបន្ថែមទៀតដល់ប្រទេសអ៊ុយក្រែន ដែលកញ្ចប់ជំនួយថ្មីនេះត្រូវគេរំពឹងថានឹងរួមបញ្ចូលគ្រាប់សម្រាប់ប្រព័ន្ធការពារដែនអាកាស Patroit របស់អ៊ុយក្រែនផងដែរ។
ចូលដល់ឆ្នាំទីពីរហើយ ដែលសង្គ្រាមនៅអ៊ុយក្រែនកំពុងតែបន្ថែមការព្រួយបារម្ភដល់កសិករអាមេរិកាំងដែលត្រូវបានប៉ះពាល់ដោយអត្រាការប្រាក់ខ្ពស់រួចទៅហើយ។
បេសកជនពិសេសរបស់ប្រទេសចិនលោក Li Hui បានធ្វើដំណើរទៅដល់ទីក្រុងកៀវនៃប្រទេសអ៊ុយក្រែនកាលពីពាក់កណ្ដាលខែឧសភាកន្លងទៅនេះ ដើម្បីពិភាក្សាអំពីកិច្ចប្រឹងប្រែងរបស់ប្រទេសចិននៅក្នុងការសម្របសម្រួលរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែន។
ព័ត៌មានផ្សេងទៀត