តាមរយៈអាកប្បកិរិយាគឃ្លើន និងសម្តីអាក្រក់លោក Yevgeny Prigozhin គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកលេចមុខច្រើនជាងគេបំផុតក្នុងសង្គ្រាមដោយលោកបានជ្រើសរើសអ្នកទោសរុស្ស៊ីរាប់ពាន់នាក់ជាកម្លាំងប្រយុទ្ធរបស់ក្រុម Wagner ហើយបានឈ្លោះដោយចំហជាមួយក្រសួងការពារជាតិរុស្ស៊ី។
មេក្រុមទាហានស៊ីឈ្នួលលោក Prigozhin ដែលបានដឹកនាំក្រុមទាហានស៊ីឈ្នួលឈ្មោះ Wagner Group ប្រឆាំងនឹងមេដឹកនាំយោធាក្នុងទីក្រុងមូស្គូ នឹងត្រឡប់ទៅកាន់ប្រទេសបេឡារុសវិញ ហើយការចោទប្រកាន់ទៅលើរូបលោកពីបទឧក្រិដ្ឋធ្វើការបះបោរប្រដាប់អាវុធនឹងត្រូវទម្លាក់ចោល។
ក្រោយពីការជំរុញធ្វើដំណើរឆ្ពោះទៅកាន់ក្រុងមូស្គូ មេក្រុមទាហានស៊ីឈ្នួល Wagner បានបញ្ជាឲ្យបញ្ចៀសការបង្ហូរឈាម ដែលតាមដឹងមកគឺក្រោយពីលោកបានពិភាក្សាជាមួយនឹងមេដឹកនាំប្រទេសបេឡារុស។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកជឿជាក់ថា រុស្ស៊ីកំពុងត្រៀមរៀបចំធ្វើការវាយប្រហារមួយ ទៅលើរោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ុយក្រែន ដែលជាទីតាំងរោងចក្រដ៏ធំបំផុតមួយនៅក្នុងទ្វីបអឺរ៉ុប។
ផលប៉ះពាល់លើបរិស្ថានដោយសារសង្រ្គាមរុស្ស៊ីលើអ៊ុយក្រែនបណ្តាលឲ្យសត្វផ្សោតដល់ទៅ៥ម៉ឺនក្បាលស្លាប់។ នេះបើយោងតាមអ្នកវិទ្យាសាស្ត្រជនជាតិអ៊ុយក្រែន។ អ្នកស្រី Iryna Shynkarenko ជូនសេចក្តីរាយការណ៍លម្អិត។ កញ្ញា ទុំ ម្លិះ ជូនសេចក្តីប្រែសម្រួលដូចតទៅ៖
មន្ត្រីរុស្ស៊ីនិយាយនៅថ្ងៃព្រហស្បតិ៍នេះថាការវាយប្រហាររំលងអធ្រាត្រដោយកងកម្លាំងអ៊ុយក្រែនធ្វើឲ្យខូចស្ពានមួយភ្ជាប់ជ្រោយ Crimea ទៅតំបន់ Khersonនៅប៉ែកខាងត្បូងអ៊ុយក្រែន។
ក្រសួងការពារជាតិអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃអង្គារនេះថា កងទ័ពអ៊ុយក្រែនបានបាញ់ទម្លាក់ដ្រូន Shahed ផលិតនៅអ៊ីរ៉ង់ចំនួន ៣២ គ្រឿងក្នុងចំណោម ៣៥ គ្រឿងដែលរុស្ស៊ីបានប្រើនៅក្នុងការវាយប្រហារតាមអាកាសសំដៅលើទីក្រុងកៀវនិងទីក្រុងផ្សេងៗទៀតរបស់អ៊ុយក្រែន។
ចាប់តាំងពីការចាប់ផ្តើមនៃការវាយបករបស់កងកម្លាំងអ៊ុយក្រែនប្រឆាំងនឹងកងកម្លាំងរុស្ស៊ី ដើម្បីគ្រប់គ្រងឡើងវិញនូវតំបន់មួយចំនួន ដែលរុស្ស៊ីកំពុងកាន់កាប់នោះ លោកស្រី Maliar និយាយថា កងកម្លាំងអ៊ុយក្រែន រំដោះបានទឹកដីប្រមាណ ១១៣ គីឡូម៉ែត្រក្រឡារួចមកហើយ។
លោក Stoltenberg បានប្រាប់ក្រុមអ្នកសារព័ត៌មាន ពេលមកដល់ស្នាក់ការធំរបស់អង្គការអូតង់ថា ក្រោយពីការបើកការវាយបករបស់អ៊ុយក្រែនទៅលើកងកម្លាំងរុស្ស៊ី ដែលត្រូវបានគេរំពឹងទុកជាយូរមកហើយនោះ កងកម្លាំងអ៊ុយក្រែនបានរុលទៅមុខនិងបានរំដោះទឹកដីខ្លះពីការកាន់កាប់របស់កម្លាំងរុស្ស៊ី។
លោក Stoltenberg បាននិយាយថា៖ «នេះគឺដោយសារភាពក្លៀវក្លា ភាពក្លាហាន និងជំនាញរបស់ទាហានអ៊ុយក្រែន ប៉ុន្តែវាក៏បានបង្ហាញផងដែរថា ការគាំទ្រដែលសម្ព័ន្ធមិត្តអូតង់បានផ្ដល់ជូនអ៊ុយក្រែនអស់រយៈពេលជាច្រើនខែកន្លងមក គឺពិតជាធ្វើឱ្យមានការប្រែប្រួលនៅសមរភូមិ»។
មនុស្សជាងមួយលាននាក់បានចាប់ផ្តើមរៀនភាសាអ៊ុយក្រែនតាំងពីខែកុម្ភៈឆ្នាំមុនមក។ នេះបើយោងតាមទិន្នន័យពីកម្មវីធីកុំព្យូទ័រ Duolingo សម្រាប់រៀនភាសា។
ព័ត៌មានផ្សេងទៀត