លោក Zelenskyy បានបញ្ជាក់នៅលើបណ្ដាញសង្គមអនឡាញ X ថា៖ «ម្សៅស្រូវសាឡីនេះគ្រោងនឹងចែកចាយទៅកាន់មនុស្សចំនួន ១៦៧.០០០ នាក់ដែលស្មើនឹងចំនួន ៣៣.២៥០ គ្រួសារនៅក្នុងពេលប៉ុន្មានសប្ដាហ៍ខាងមុខ»។
រដ្ឋមន្ត្រីការបរទេសស្លូវ៉ាគីលោក Juraj Blanar បានបញ្ជាក់នៅលើ Facebook ថា៖ «ប្រទេសស្លូវ៉ាគីផ្ដល់ជាទីកន្លែងសម្រាប់ការចរចាដូចនេះ»។
លោក Trump បានបង្ហាញខ្លួនលោកថាជាអ្នកពូកែខាងធ្វើឲ្យភាគីជម្លោះត្រូវរ៉ូវគ្នា និងបានប្តេជ្ញាថានឹងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនឲ្យបានឆាប់។
វីអូអេកាលពីពេលថ្មីៗនេះបានទៅទស្សនាកន្លែងហ្វឹកហាត់មួយក្នុងចំណោមទីតាំងហ្វឹកហាត់ទាំងនោះជាទីកន្លែងដែលកងទ័ពមកពីចក្រភពអង់គ្លេសនិងកាណាដាកំពុងហ្វឹកហាត់ទាហានអ៊ុយក្រែន។
តួលេខថ្មីនេះត្រូវបានបង្ហាញឡើងក្រោយពីទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងបានបង្ហាញរបាយការណ៍មួយកាលពីសប្តាហ៍មុនដែលបានបញ្ជាក់ថាទាហានកូរ៉េខាងជើងយ៉ាងតិច ១០០ នាក់ ត្រូវបានសម្លាប់តាំងពីចូលក្នុងសមរភូមិប្រយុទ្ធកាលពីប៉ុន្មានសប្ដាហ៍កន្លងមក។
ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីជាទូទៅសំដៅលើរដ្ឋធានីកៀវ ប៉ុន្តែកម្របង្កឱ្យមានការខូចខាតក្នុងទំហំដូចនេះណាស់ក្នុងរយៈពេលជិត ៣ ឆ្នាំនៃសង្គ្រាមនេះ ដោយសារអ៊ុយក្រែនមានប្រព័ន្ធការពារដែនអាកាសល្អ។
កុមារយ៉ាងហោចណាស់ចំនួន ២.៤០០ នាក់ ត្រូវបានសម្លាប់ឬធ្វើឱ្យរបួសចាប់តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២មក។ នេះបើយោងតាមរបាយការណ៍ចុងក្រោយបង្អស់របស់អង្គការ UNICEF។
ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Donald Trump និយាយថា មេដឹកនាំអ៊ុយក្រែននិងរុស្ស៊ី«គួរត្រៀមលក្ខណៈឱ្យមានកិច្ចព្រមព្រៀង» ដើម្បីបញ្ចប់ជម្លោះដែលបានញាំញីអ៊ុយក្រែនចាប់តាំងពីឆ្នាំ ២០២២ មក។
លោក Trump ដែលហៅខ្លួនឯងថាជាអ្នកពូកែចរចានិងជាអ្នកនិពន្ធសៀវភៅ « Trump: the Art of the Deal» បោះពុម្ពឆ្នាំ១៩៨៧ បានប្តេជ្ញាបញ្ចប់ជម្លោះយ៉ាងឆាប់រហ័ស ប៉ុន្តែលោកមិនទាន់បានប្រាប់លម្អិតថាតើលោកនឹងសម្រេចទៅបានដោយរបៀបណានៅឡើយទេ។
ខណៈការឈ្លានពានដោយរុស្ស៊ីខិតជិតចូលបីឆ្នាំ រដ្ឋាភិបាលក្រុងកៀវឥឡូវនេះបានហៅកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលក្រុងមូស្គូនៅពេលនោះថា មិនមានលក្ខណៈសម្លឹងមើលវែងឆ្ងាយ។
លោកឧត្តមសេនីយ៍ទោ Igor Kirillov ប្រធានកងកម្លាំងការពារនុយក្លែអ៊េរ ជីវសាស្ត្រនិងគីមីរបស់យោធាបានត្រូវសម្លាប់នៅពេលដែលលោកចាកចេញពីការិយាល័យរបស់លោក ហើយអ្នកជំនួយការម្នាក់របស់លោក Kirillov ក៏ត្រូវបានសម្លាប់ផងដែរ។
បន្ទាប់ពីសង្រ្គាមទ្រង់ទ្រាយធំជិតបីឆ្នាំ ផ្លូវអាកាសនៅកាន់អ៊ុយក្រែននៅបន្តមិនដំណើរការ ហើយការពឹងផ្អែកលើការដឹកជញ្ជូនតាមផ្លូវគោកបានកើនឡើងទ្វេដង។ នេះបានបង្កើតឱកាសការងារថ្មីសម្រាប់ស្រ្តី ស្របពេលតម្រូវការអ្នកបើកបររថយន្តដឹកទំនិញធុនធំកើនឡើងយ៉ាងខ្លាំង។
ព័ត៌មានផ្សេងទៀត