អភិបាលក្រុងកៀវលោក Vitali Klitschko បានបញ្ជាក់តាម Telegram ថាមានការផ្ទុះកើតឡើងនៅកណ្ដាលទីក្រុងកៀវ និងបានប្រាប់ប្រជាជនឱ្យស្នាក់នៅក្នុងកន្លែងស្នាក់នៅសុវត្ថិភាពបណ្ដោះ អាសន្ន។
លោក Lloyd Austin ថ្លែងដូចនេះថា៖ «យើងមិនស្ថិតនៅក្នុងការធ្វើសង្គ្រាមជាមួយរុស្ស៊ីនោះទេ។នេះជាការប្រយុទ្ធរបស់អ៊ុយក្រែន។ គោលបំណងសំខាន់របស់យើង គឺដើម្បីធានាថា យើងកំពុងធ្វើអ្វីៗគ្រប់យ៉ាង ដែលយើងអាចធ្វើបាន ដើម្បីជួយអ៊ុយក្រែនឱ្យទទួលបានជោគជ័យ» ប៉ុណ្ណោះ។
ការបង្ក្រាបទៅលើប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីក្រោយពីមានការឈ្លានពានពីរុស្ស៊ីទៅលើអ៊ុយក្រែនបានធ្វើឱ្យកាន់តែពិបាកសម្រាប់អ្នករស់នៅក្រៅប្រទេសរុស្ស៊ី ក្នុងការដឹងអំពីទស្សនៈរបស់ពលរដ្ឋរុស្ស៊ីទៅលើសង្គ្រាមនេះ។
ការហ្វឹកហ្វឺនជំនាញប្រើយន្តហោះប្រយុទ្ធ F-16 ដល់ក្រុមអ្នកបើកយន្តហោះអ៊ុយក្រែន កំពុងបានចាប់ផ្តើមនៅក្នុងប្រទេសប៉ូឡូញ បន្ទាប់ពីមានការយល់ព្រមពីសហរដ្ឋអាមេ រិកមក។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅថ្ងៃអង្គារនេះថា លោកបានទៅសួរសុខទុក្ខទាហាននៅសមរភូមិជួរមុខ។
អគ្គលេខាធិការរងនៃអង្គការអូតង់ព្រមានប្រទេសចិនកុំឱ្យផ្តល់ការគាំទ្ររុស្ស៊ីខាងវិស័យយោធា នៅពេលដែលរុស្ស៊ីបន្តការឈ្លានពានដ៏សាហាវយង់ឃ្នង និងខុសច្បាប់ក្នុងប្រទេសអ៊ុយក្រែន។
យោធាអ៊ុយក្រែនបាននិយាយតាមប្រព័ន្ធ Telegram ថា យន្តហោះរុស្ស៊ី ស្ថិតនៅលើអាកាសហើយថាមានការគំរាមវាយប្រហារពីគ្រាប់ម៉ីសីល Kinzhal ដែលមានល្បឿនលឿនជាងសំឡេងទៅលើគ្រប់តំបន់។
ក្រុមមេដឹកនាំប្រទេសប្រជាធិបតេយ្យដ៏មានអំណាចបំផុតលើលោក ហៅកាត់ថា G7 បានជួបប្រជុំគ្នានៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាអំពីរបៀបថ្មីៗក្នុងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ចំពោះការឈ្លានពានប្រទេសអ៊ុយក្រែនអស់១៥ខែមកហើយ។
ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក Jake Sullivan បាននិយាយថា កិច្ចប្រជុំនេះនឹងផ្ដោតលើការអនុវត្តការដាក់ទណ្ឌកម្ម ការបិទបណ្ដាញដែលបញ្ចៀសពីការការពារសន្តិសុខព័ត៌មាន និងការបិទចន្លោះប្រហោងនានា។
យោធាអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃពុធនេះថា ទាហានរុស្ស៊ីបានបន្តដាក់សម្ពាធលើទីក្រុង Bakhmut នៅភាគខាងកើតប្រទេសអ៊ុយក្រែននៅក្នុងពេលពេញមួយថ្ងៃកន្លងមកនេះ។
ការនាំចេញប្រេងឆៅរបស់រុស្ស៊ីបានឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីដើមឆ្នាំ២០២២មក។ នេះ បើយោងតាមរបាយការណ៍របស់ទូរទស្សន៍ Bloomberg បើទោះបីជាមានការដាក់ទណ្ឌកម្មពីលោកខាងលិចជុំវិញការឈ្លានពានរបស់ទីក្រុងមូស្គូទៅលើប្រទេសអ៊ុយក្រែនក៏ដោយ។
ព័ត៌មានផ្សេងទៀត