ការបាញ់ប្រហារដ៏ប្រល័យរបស់ប៉ូលិសនៅទីក្រុង Atlanta ជំរុញឲ្យមានការតវ៉ាបន្ថែមទៀត
ការបាញ់ប្រហារដ៏ប្រល័យរបស់ប៉ូលិសនៅទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក បានបង្កើនភាពចលាចល និងការតវ៉ាបន្ថែមទៀតប្រឆាំងនឹងការរើសអើងជាតិសាសន៍ និងអំពើឃោរឃៅរបស់ប៉ូលិស។ ការអំពាវនាវឲ្យមានកំណែទម្រង់ប៉ូលិសនៅទូទាំងប្រទេសបានកើនឡើង ស្របពេលដែលការតវ៉ានៅបន្តធ្វើនៅទូទាំងប្រទេស និងលើពិភពលោក។ លោក Kae Farabaugh នៃ VOA រាយការណ៍អំពីរឿងនេះពីទីក្រុង Chicago រដ្ឋ Illinois។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួលដូចតទៅ៖