ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាងត្បូងស្វាគមន៍ជ័យជម្នះរបស់លោក Biden

ពលរដ្ឋកូរ៉ូខាងត្បូងមើលទូរទស្សន៍នៅស្ថានីយ៍រថភ្លើងក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉ូខាងត្បូងនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលផ្សាយពីសុន្ទរកថារបស់លោក Joe Biden ដែលត្រូវបានព្យាករណ៍ថាឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិក។ (រូបថត AP)

ប្រទេស​កូរ៉េខាងត្បូង​បាន​អបអរសាទរ​លោក Joe Biden ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ត្រូវ​បាន​ព្យាករណ៍​ថាឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Moon Jae In បាន​សរសេរ​សារ​ខ្លី​មួយ​នៅ​លើ Twitter នៅ​ថ្ងៃ​អាទិត្យ​នេះ ដោយ​បង្ហាញ​ការ​គាំទ្រ​ចំពោះ​លោក Biden និង​អនុ​ប្រធានាធិបតី​ជាប់​ឆ្នោត​អ្នកស្រី Kamala Harris។

លោក Moon Jae In បាន​សរសេរ​ដូច្នេះ​ថា៖ «អបអរសាទរ​ចំពោះ​លោក Joe Biden និង​អ្នកស្រី Kamala Harris។ សម្ព័ន្ធភាព​របស់​យើង​គឺ​រឹងមាំ ហើយ​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំង​ពីរ​គឺ​រឹងមាំ​ដូច​ថ្ម។ ខ្ញុំ​ទន្ទឹង​រង់ចាំ​ធ្វើការ​ជាមួយ​អ្នក​ដើម្បី​គុណតម្លៃ​រួម​គ្នា​របស់​យើង»។

លោក​បាន​សរសេរ​បន្ថែម​ថា៖ «ខ្ញុំ​មាន​ក្ដី​រំពឹង​ខ្ពស់​នៃ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង និង​ការ​បើក​ឲ្យ​មាន​ការ​អភិវឌ្ឍ​នៅ​ពេល​អនាគត​នៃ​ទំនាក់ទំនង​ទ្វេភាគី​របស់​យើង។ តោះ​ធ្វើ​ដំណើរ​ទាំង​អស់​គ្នា»៕

XS
SM
MD
LG