ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ទៅ​ឃោសនា​នៅ​រដ្ឋ Pennsylvania ខណៈ​លោក Biden ទៅ​រដ្ឋ Michigan នៅ​ថ្ងៃសៅរ៍


ការតុបតែង​ក្នុងពិធី​បុណ្យ Halloween ក្នុងលក្ខណៈ​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅពេល​ខាងមុខ​នេះ ដែល​ត្រូវបាន​ដាក់តាំង​បង្ហាញ​នៅ​មុខ​ផ្ទះ​មួយ​នៅ​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ នៅ​រដ្ឋ California សហរដ្ឋ​អាមេរិក។
ការតុបតែង​ក្នុងពិធី​បុណ្យ Halloween ក្នុងលក្ខណៈ​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅពេល​ខាងមុខ​នេះ ដែល​ត្រូវបាន​ដាក់តាំង​បង្ហាញ​នៅ​មុខ​ផ្ទះ​មួយ​នៅ​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ នៅ​រដ្ឋ California សហរដ្ឋ​អាមេរិក។

ដោយ​នៅ​សល់​តែ​បី​ថ្ងៃ​មុន​ការ​បញ្ចប់​យុទ្ធនាការ​បោះឆ្នោត​ក្នុង​សហរដ្ឋ​អាមេរិក​ បេក្ខជន​ប្រធានាធិបតី​ទាំង​ពីររូប​ ​នៅ​ក្នុង​ថ្ងៃ​សៅរ៍ នឹង​ធ្វើដំណើរ​ទៅ​កាន់​រដ្ឋ​ដែល​មាន​ការ​ប្រកួត​ប្រជែង​ស្វិតស្វាញថែម​ទៀត ដោយ​លោក Trumpនឹង​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ ​Pennsylvania ​ខណៈ​ដែល​លោក​ Biden ​នឹង​ធ្វើដំណើរ​ទៅ​កាន់​រដ្ឋ ​Michigan។

លោក ​Biden ​នឹង​ធ្វើ​យុទ្ធនាការ​ដោយ​មាន​ការ​ចូលរួម​ជា​លើក​ដំបូង​ពី​លោក​អតីត​ប្រធានាធិបតី ​Barack Obama​ ​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​នោះ។ ​ឥស្សរជន​នយោបាយទាំងពីរ​ គ្រោង​ធ្វើ​ដំណើរ​ទៅ​កាន់ទីក្រុង ​Flint ​និង​ Detroit ​នៅ​ថ្ងៃ​សៅរ៍​ ​ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​មាន​រយៈ​ពេល​ពីរ​ថ្ងៃ ​ក្នុងគោល​បំណង​ពន្យល់​ឲ្យ​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត​ឲ្យ​បាន​ច្រើន​ក្នុងរដ្ឋ Michigan។

នៅ​ក្នុង​ទី​ក្រុង Detroit ឥស្សរជន​នយោបាយ​ទាំង​ពីរ​ នឹង​ចូលរួម​ដោយ​តារា​ចម្រៀង​ Stevie Wonder ​ដែល​គ្រោង​នឹង​សម្តែង​កម្មវិធី​ជួបជុំ​នយោបាយ​ Rally ​តាមរ​ថយន្ត។​ លោក Wonder ធ្លាប់​បាន​សម្តែង​ក្នុង​កម្មវិធី​ជួបជុំ​នយោបាយ​ជាច្រើន​លើក​កន្លង​ទៅ​ រួមទាំង​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​របស់​លោក​អូបាម៉ា ​ក្នុង​ឆ្នាំ​២០០៨ ​និង ​ឆ្នាំ​២០១២ ​ហើយ​ក៏​ដូច​ជា​ក្នុង​យុទ្ធនាការ​របស់​លោកស្រី ​Hillary Clinton​ កាល​ពី​ឆ្នាំ២០១៦​ ផងដែរ។

គម្រោង​លោក Trump វិញ គឺ​ធ្វើ​ការ​ជួបប្រជុំ Rally ចំនួន​៤​ នៅ​ពាសពេញ​រដ្ឋ Pennsylvania ​នៅ​ថ្ងៃសៅរ៍។ លោក Trump ​ធ្លាប់​ឈ្នះ​ប្រកៀកប្រកិត​នៅ​រដ្ឋ​នេះ​ ក្នុង​ឆ្នាំ​២០១៦​ ហើយ​លោក​ស្វះស្វែង​រក​ជ័យជម្នះ​ម្តង​ទៀត​នៅ​ក្នុង​រដ្ឋ​នេះ។ ប៉ុន្តែ​ការ​ស្ទង់​មតិ​វិញ​បង្ហាញ​ថា លោក Biden មាន​ប្រៀបជាង​បន្តិច​នៅ​ទី​នោះ។

រដ្ឋ ​Pennsylvania ​មាន​អង្គ​បោះឆ្នោត​ (electoral vote) ចំនួន ២០ ​ខណៈ​ដែល​រដ្ឋ Michigan​ មាន​ចំនួន​១៦ ហើយ​បេក្ខជន​និមួយៗ​ ត្រូវ​ឈ្នះ​ឲ្យ​បាន​សំឡេង​អង្គ​បោះឆ្នោត​ចំនួន​២៧០ ដើម្បីអាច​ដណ្តើម​ដំណែង​ប្រធានាធិបតី​បាន៕

XS
SM
MD
LG