ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកនាំពាក្យ៖ គណបក្ស​ប្រជាជន​កម្ពុជា​មិន​ខ្វល់​ពី​ការ​​មិន​ទទួល​ស្គាល់​របស់​សហគមន៍​អន្តរជាតិ​លើ​លទ្ធផល​បោះឆ្នោត


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការ​បោះ​ឆ្នោត​ជាតិ​នីតិកាល​ទី​៧ នឹង​​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ដោយ​គ្មាន​គណបក្ស​ប្រឆាំង​ដ៏​​ខ្លាំងក្លា​មួយ បន្ទាប់​ពី​គណបក្ស​ភ្លើងទៀន​មិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចុះ​ឈរ​ឈ្មោះ​បោះឆ្នោត។ គណបក្ស​នយោបាយ ១៧ ដែល​ប្រកួត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​អំណាច មាន​ថវិកា​និង​សំឡេងគាំទ្រ​តិចតួច ហើយ​ទំនង​មិន​អាច​ឈ្នះ​អាសនៈ​ក្នុងសភា​បាន​ឡើយ។ នៅ​ក្នុង​កម្រង​សេចក្តី​រាយការណ៍​ «សំឡេង​អ្នកន​យោបាយ»​ របស់ VOA លោក ហ៊ុល រស្មី អ្នកនាង កាន់ វិច្ឆិកា និង​លោក ពិន ស៊ីសុវណ្ណ បាន​លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា អំពី​គោលជំហរ​របស់​គណបក្សកាន់​អំណាច​នៅ​ក្នុង​ការ​បោះឆ្នោត ដែល​អ្នក​រិះគន់​ហៅ​ថា​ជា​ការ​បោះឆ្នោត​ក្លែងក្លាយ៕

XS
SM
MD
LG