ពលរដ្ឋកម្ពុជាត្រៀមទៅបោះឆ្នោតដែលគ្មានគូប្រជែងចម្បង
ប្រជាពលរដ្ឋកម្ពុជានឹងទៅបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា សម្រាប់ការបោះឆ្នោតដែលរងការរិះគន់ជាទូទៅពីសំណាក់បណ្តាប្រទេសលោកខាងលិច អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres និងក្រុមសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីគណបក្សប្រឆាំងដ៏ចម្បងត្រូវបានហាមឃាត់មិនឱ្យចូលរួមនៅក្នុងការបោះឆ្នោតនេះ។ ក៏ប៉ុន្តែអាជ្ញាធរកម្ពុជាទទូចថា ការបោះឆ្នោតនេះនឹងមានលក្ខណៈសេរីនិងយុត្តិធម៌។ លោក Luke Hunt រាយការណ៍លម្អិតពីរាជធានីភ្នំពេញ។ អ្នកនាង ទែន សុខស្រីនិត ជូនសេចក្តីប្រែសម្រួល៕