ភ្នំពេញ —
នៅក្នុងថ្ងៃបិទឃោសនារកសំឡេងឆ្នោតចុងក្រោយសម្រាប់ការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃគណបក្សប្រជាជនកម្ពុជា បានប្រកាសឲ្យដឹងជាសាធារណៈនៅចំពោះក្រុមអ្នកគាំទ្ររាប់ម៉ឺននាក់អំពីក្ដីរំពឹងថាលោកនឹងទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនៅថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលគ្មានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយនោះចូលរួម។
«ខ្ញុំសូមប្រកាសថាជូនចំពោះសមាជិកសមាជិកាគណបក្សទាំងអស់ថា ខ្ញុំមិននាំគណបក្សទៅកាន់បរាជ័យនោះទេ ហើយខ្ញុំក៏មិននាំរាជរដ្ឋាភិបាល ឬនាំប្រទេសទៅកាន់ស្ថានភាពនៃថ្លុកឈាមដូចពីអតីតកាលនោះដែរ»។
នៅចំពោះមុខក្រុមអ្នកគាំទ្រលោកនៅឯសួនកម្សាន្តកោះពេជ្រ ក្នុងរាជធានីភ្នំពេញ លោក ហ៊ុន សែន បានប្ដេជ្ញាបញ្ចៀសសង្គ្រាម ទប់ស្កាត់អំពើប្រល័យពូជសាសន៍ ការពារសន្តិភាព ដែលទើបមានអាយុកាល២០ឆ្នាំ ហើយនឹងបន្តអភិវឌ្ឍប្រទេសនិងធ្វើកំណែទម្រង់ជាអាទិភាពជាច្រើន។
លោកបានមានប្រសាសន៍តាមខ្លឹមសារដើមថា៖
«មានសន្តិភាពទើបមានការអភិវឌ្ឍ មានការអភិវឌ្ឍទើបអាចរក្សាបាននូវសន្តិភាព»។
រថយន្តដង្ហែក្បួនឃោសនារបស់គណបក្សប្រជាជនកម្ពុជា មានដឹកឧបករណ៍តន្រ្តីធុងបាសនៅលើកំណាត់ផ្លូវតេជោ ហ៊ុន សែន នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។ (គី ម៉េងលី/VOA)
ពលរដ្ឋជាច្រើនម៉ឺននាក់ ក្នុងចំណោម២សែន៥ម៉ឺននាក់ ដែលគណបក្សប្រជាជន គ្រោងដង្ហែក្បួនឃោសនាក្នុងរាជធានីភ្នំពេញ ដូចគណបក្សនយោបាយផ្សេងទៀត បានស្លៀកពាក់អាវ និងមួកគណបក្ស និងកាន់ទង់ជាតិ ទង់បក្សបិទ ផ្លាកសញ្ញាលើយានជំនិះរបស់ពួកគេ ដើម្បីអបអរសាទរចំពោះការដង្ហែក្បួននៅថ្ងៃចុងក្រោយនេះ។
ថ្លែងប្រាប់ VOA នៅក្នុងពេលដង្ហែក្បួនប្អូនប្រុស ឌី ណា អាយុ២៨ឆ្នាំ រស់នៅខណ្ឌ ៧មករា ដែលធ្លាប់ចូលរួមបោះឆ្នោតពីរលើកនោះ បានថ្លែងថាមានការអភិវឌ្ឍច្រើន ដូចជាផ្លូវស្ពានថ្នល់និងសាលារៀន។
«និយាយទៅនេះជាការគាំទ្រតាំងពីដើមមកតាំងពីជំនាន់ម៉ាក់ប៉ា ហើយនិយាយទៅចេះតែបានជោគជ័យ ហើយអ្វីៗសម័យយើងឥឡូវវាអភិវឌ្ឍច្រើន តទៅមុខស្អាត ហើយខ្ញុំចង់ឃើញអញ្ចឹងៗតទៅមុខទៀត »។
បន្ថែមពីលើនេះទៀត លោក ចង់ឃើញទៅមុខទៀតថាពលរដ្ឋកម្ពុជា មានការងារធ្វើច្រើនថែមទៀត។
អង្គុយលើម៉ូតូរង់ចាំមើលការហែក្បួនឈប់កកស្ទះ លោក ធា ម៉ាច អាយុ៦៦ឆ្នាំ រស់នៅខណ្ឌមានជ័យ បានថ្លែងថាលោកចូលចិត្តគោលនយោបាយអភិវឌ្ឍន៍របស់គណបក្សប្រជាជនកម្ពុជារបស់លោក តែលោកគោរពសិទ្ធិនយោបាយរបស់ក្រុមគ្រួសារលោក។
«កូនចៅខ្ញុំ ខ្ញុំប្រាប់ឲ្យទៅបោះឆ្នោត ទោះបីគេស្រឡាញ់បក្សណា បក្សណាវាជារឿងរបស់គេ។ ខ្ញុំមិនអាចថា ហ្អេ បោះឲ្យបក្សនេះ ឬបក្សនោះទេ តែសំខាន់ ស្រេចលើចិត្តរបស់គេ»។
លោក បានបន្តថាលោកបានសង្កេតឃើញការអភិវឌ្ឍសេដ្ឋកិច្ចបានកើនឡើង៣ ឬ៤ឆ្នាំចុងក្រោយ។
កម្រងរូបភាព៖ «យុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃចុងក្រោយក្នុងរាជធានីភ្នំពេញ»
1/13
ទិដ្ឋភាពទូទៅនៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃចុងក្រោយរបស់គណបក្សកាន់អំណាចគឺគណបក្សប្រជាជនកម្ពុជានៅក្នុងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៧ កក្កដា សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី០៦ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨ ខាងមុខក្នុងប្រទេសកម្ពុជា។(ទុំ ម្លិះ/VOA)
ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃចុងក្រោយរបស់គណបក្សនយោបាយបានចាប់ផ្តើមនៅក្នុងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៧ កក្កដា ឆ្នាំ ២០១៨ សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី០៦ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨ ខាងមុខក្នុងប្រទេសកម្ពុជា។ អ្នកគាំទ្រគណបក្សនយោបាយទាំងក្មេងទាំងចាស់រាប់ម៉ឺននាក់ត្រូវបានឃើញចូលរូមយុទ្ធនាការបោះឆ្នោតនេះយ៉ាងសកម្ម ដែលមានការហែក្បួននៅជុំវិញរាជធានីភ្នំពេញ។ ខាងក្រោមជាទិដ្ឋភាពខ្លះៗដែលក្រុមការងារ VOA ខ្មែរចាប់យកបាន។
2/13
ក្រុមអ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យកំពុងជួបជុំគ្នានៅលើកំណាត់ផ្លូវតេជោហ៊ុនសែនមុនពេលដង្ហែក្បួនឃោសនារកសំឡេងឆ្នោតរបស់ខ្លួននាថ្ងៃចុងក្រោយ។(គី ម៉េងលី/VOA)
ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃចុងក្រោយរបស់គណបក្សនយោបាយបានចាប់ផ្តើមនៅក្នុងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៧ កក្កដា ឆ្នាំ ២០១៨ សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី០៦ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨ ខាងមុខក្នុងប្រទេសកម្ពុជា។ អ្នកគាំទ្រគណបក្សនយោបាយទាំងក្មេងទាំងចាស់រាប់ម៉ឺននាក់ត្រូវបានឃើញចូលរូមយុទ្ធនាការបោះឆ្នោតនេះយ៉ាងសកម្ម ដែលមានការហែក្បួននៅជុំវិញរាជធានីភ្នំពេញ។ ខាងក្រោមជាទិដ្ឋភាពខ្លះៗដែលក្រុមការងារ VOA ខ្មែរចាប់យកបាន។
3/13
ក្បួនជួរមុខរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យក្នុងថ្ងៃចុងក្រោយនៃការឃោសនារកសំឡេងឆ្នោតនៅលើកំណាត់ផ្លូវតេជោហ៊ុនសែននាថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៨។(គី ម៉េងលី/VOA)
ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃចុងក្រោយរបស់គណបក្សនយោបាយបានចាប់ផ្តើមនៅក្នុងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៧ កក្កដា ឆ្នាំ ២០១៨ សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី០៦ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨ ខាងមុខក្នុងប្រទេសកម្ពុជា។ អ្នកគាំទ្រគណបក្សនយោបាយទាំងក្មេងទាំងចាស់រាប់ម៉ឺននាក់ត្រូវបានឃើញចូលរូមយុទ្ធនាការបោះឆ្នោតនេះយ៉ាងសកម្ម ដែលមានការហែក្បួននៅជុំវិញរាជធានីភ្នំពេញ។ ខាងក្រោមជាទិដ្ឋភាពខ្លះៗដែលក្រុមការងារ VOA ខ្មែរចាប់យកបាន។
4/13
ទិដ្ឋភាពទូទៅនៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃចុងក្រោយរបស់គណបក្សកាន់អំណាចគឺគណបក្សប្រជាជនកម្ពុជានៅក្នុងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៧ កក្កដា សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី០៦ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨ ខាងមុខក្នុងប្រទេសកម្ពុជា។(ទុំ ម្លិះ/VOA)
ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃចុងក្រោយរបស់គណបក្សនយោបាយបានចាប់ផ្តើមនៅក្នុងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៧ កក្កដា ឆ្នាំ ២០១៨ សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី០៦ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨ ខាងមុខក្នុងប្រទេសកម្ពុជា។ អ្នកគាំទ្រគណបក្សនយោបាយទាំងក្មេងទាំងចាស់រាប់ម៉ឺននាក់ត្រូវបានឃើញចូលរូមយុទ្ធនាការបោះឆ្នោតនេះយ៉ាងសកម្ម ដែលមានការហែក្បួននៅជុំវិញរាជធានីភ្នំពេញ។ ខាងក្រោមជាទិដ្ឋភាពខ្លះៗដែលក្រុមការងារ VOA ខ្មែរចាប់យកបាន។
5/13
ក្បួនដង្ហែឃោសនាកំពុងឈានឆ្ពោះទៅខាងមុខក្នុងពេលចាប់ផ្តើមការឃោសនានៅលើកំណាត់ផ្លូវតេជោហ៊ុនសែននាព្រឹកថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៨។(គី ម៉េងលី/VOA)
ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃចុងក្រោយរបស់គណបក្សនយោបាយបានចាប់ផ្តើមនៅក្នុងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៧ កក្កដា ឆ្នាំ ២០១៨ សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី០៦ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨ ខាងមុខក្នុងប្រទេសកម្ពុជា។ អ្នកគាំទ្រគណបក្សនយោបាយទាំងក្មេងទាំងចាស់រាប់ម៉ឺននាក់ត្រូវបានឃើញចូលរូមយុទ្ធនាការបោះឆ្នោតនេះយ៉ាងសកម្ម ដែលមានការហែក្បួននៅជុំវិញរាជធានីភ្នំពេញ។ ខាងក្រោមជាទិដ្ឋភាពខ្លះៗដែលក្រុមការងារ VOA ខ្មែរចាប់យកបាន។
6/13
ទិដ្ឋភាពទូទៅនៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃចុងក្រោយរបស់គណបក្សកាន់អំណាចគឺគណបក្សប្រជាជនកម្ពុជានៅក្នុងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៧ កក្កដា សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី០៦ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨ ខាងមុខក្នុងប្រទេសកម្ពុជា។(ទុំ ម្លិះ/VOA)
ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃចុងក្រោយរបស់គណបក្សនយោបាយបានចាប់ផ្តើមនៅក្នុងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៧ កក្កដា ឆ្នាំ ២០១៨ សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី០៦ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨ ខាងមុខក្នុងប្រទេសកម្ពុជា។ អ្នកគាំទ្រគណបក្សនយោបាយទាំងក្មេងទាំងចាស់រាប់ម៉ឺននាក់ត្រូវបានឃើញចូលរូមយុទ្ធនាការបោះឆ្នោតនេះយ៉ាងសកម្ម ដែលមានការហែក្បួននៅជុំវិញរាជធានីភ្នំពេញ។ ខាងក្រោមជាទិដ្ឋភាពខ្លះៗដែលក្រុមការងារ VOA ខ្មែរចាប់យកបាន។
7/13
លោកខឹមវាសនាកំពុងថ្លែងទៅកាន់អ្នកគាំទ្ររបស់ខ្លួនក្នុងកំឡុងព្រឹត្តការណ៍បើកក្បួនដង្ហែឃោសនារកសំឡេងឆ្នោតនាថ្ងៃចុងក្រោយរបស់គណបក្សខ្លួននាព្រឹកថ្ងៃទី២៧ កក្កដា ២០១៨នៅលើកំណាត់ផ្លូវតេជោហ៊ុនសែន។(គី ម៉េងលី/VOA)
ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃចុងក្រោយរបស់គណបក្សនយោបាយបានចាប់ផ្តើមនៅក្នុងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៧ កក្កដា ឆ្នាំ ២០១៨ សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី០៦ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨ ខាងមុខក្នុងប្រទេសកម្ពុជា។ អ្នកគាំទ្រគណបក្សនយោបាយទាំងក្មេងទាំងចាស់រាប់ម៉ឺននាក់ត្រូវបានឃើញចូលរូមយុទ្ធនាការបោះឆ្នោតនេះយ៉ាងសកម្ម ដែលមានការហែក្បួននៅជុំវិញរាជធានីភ្នំពេញ។ ខាងក្រោមជាទិដ្ឋភាពខ្លះៗដែលក្រុមការងារ VOA ខ្មែរចាប់យកបាន។
8/13
ក្រុមអ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យកំពុងលើទង់ជ័យអបអរសាទរចំពោះប្រសាសន៍របស់លោកខឹមវាសនានៅលើកំណាត់ផ្លូវតេជោហ៊ុនសែននាថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៨។(គី ម៉េងលី/VOA)
ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃចុងក្រោយរបស់គណបក្សនយោបាយបានចាប់ផ្តើមនៅក្នុងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៧ កក្កដា ឆ្នាំ ២០១៨ សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី០៦ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨ ខាងមុខក្នុងប្រទេសកម្ពុជា។ អ្នកគាំទ្រគណបក្សនយោបាយទាំងក្មេងទាំងចាស់រាប់ម៉ឺននាក់ត្រូវបានឃើញចូលរូមយុទ្ធនាការបោះឆ្នោតនេះយ៉ាងសកម្ម ដែលមានការហែក្បួននៅជុំវិញរាជធានីភ្នំពេញ។ ខាងក្រោមជាទិដ្ឋភាពខ្លះៗដែលក្រុមការងារ VOA ខ្មែរចាប់យកបាន។
9/13
ទិដ្ឋភាពទូទៅនៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃចុងក្រោយរបស់គណបក្សកាន់អំណាចគឺគណបក្សប្រជាជនកម្ពុជានៅក្នុងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៧ កក្កដា សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី០៦ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨ ខាងមុខក្នុងប្រទេសកម្ពុជា។(ទុំ ម្លិះ/VOA)
ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃចុងក្រោយរបស់គណបក្សនយោបាយបានចាប់ផ្តើមនៅក្នុងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៧ កក្កដា ឆ្នាំ ២០១៨ សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី០៦ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨ ខាងមុខក្នុងប្រទេសកម្ពុជា។ អ្នកគាំទ្រគណបក្សនយោបាយទាំងក្មេងទាំងចាស់រាប់ម៉ឺននាក់ត្រូវបានឃើញចូលរូមយុទ្ធនាការបោះឆ្នោតនេះយ៉ាងសកម្ម ដែលមានការហែក្បួននៅជុំវិញរាជធានីភ្នំពេញ។ ខាងក្រោមជាទិដ្ឋភាពខ្លះៗដែលក្រុមការងារ VOA ខ្មែរចាប់យកបាន។
10/13
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងថ្លែងមុននឹងការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃចុងក្រោយរបស់គណបក្សកាន់អំណាចគឺគណបក្សប្រជាជនកម្ពុជានៅក្នុងរាជធានីភ្នំពេញចាប់ផ្តើមកាលពីព្រឹកថ្ងៃទី២៧ កក្កដា សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី០៦ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨ ខាងមុខក្នុងប្រទេសកម្ពុជា។(ទុំ ម្លិះ/VOA)
ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃចុងក្រោយរបស់គណបក្សនយោបាយបានចាប់ផ្តើមនៅក្នុងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៧ កក្កដា ឆ្នាំ ២០១៨ សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី០៦ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨ ខាងមុខក្នុងប្រទេសកម្ពុជា។ អ្នកគាំទ្រគណបក្សនយោបាយទាំងក្មេងទាំងចាស់រាប់ម៉ឺននាក់ត្រូវបានឃើញចូលរូមយុទ្ធនាការបោះឆ្នោតនេះយ៉ាងសកម្ម ដែលមានការហែក្បួននៅជុំវិញរាជធានីភ្នំពេញ។ ខាងក្រោមជាទិដ្ឋភាពខ្លះៗដែលក្រុមការងារ VOA ខ្មែរចាប់យកបាន។
11/13
ទិដ្ឋភាពទូទៅនៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃចុងក្រោយរបស់គណបក្សកាន់អំណាចគឺគណបក្សប្រជាជនកម្ពុជានៅក្នុងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៧ កក្កដា សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី០៦ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨ ខាងមុខក្នុងប្រទេសកម្ពុជា។(ទុំ ម្លិះ/VOA)
ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃចុងក្រោយរបស់គណបក្សនយោបាយបានចាប់ផ្តើមនៅក្នុងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៧ កក្កដា ឆ្នាំ ២០១៨ សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី០៦ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨ ខាងមុខក្នុងប្រទេសកម្ពុជា។ អ្នកគាំទ្រគណបក្សនយោបាយទាំងក្មេងទាំងចាស់រាប់ម៉ឺននាក់ត្រូវបានឃើញចូលរូមយុទ្ធនាការបោះឆ្នោតនេះយ៉ាងសកម្ម ដែលមានការហែក្បួននៅជុំវិញរាជធានីភ្នំពេញ។ ខាងក្រោមជាទិដ្ឋភាពខ្លះៗដែលក្រុមការងារ VOA ខ្មែរចាប់យកបាន។
12/13
លោក ហ៊ុន ម៉ានី កូនប្រុសទីបួនរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាតំណាងរាស្រ្តរបស់គណបក្សប្រជាជននៅខេត្តកំពង់ស្ពឺ ចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃចុងក្រោយរបស់គណបក្សកាន់អំណាចគឺគណបក្សប្រជាជនកម្ពុជានៅក្នុងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៧ កក្កដា សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី០៦ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨ ខាងមុខក្នុងប្រទេសកម្ពុជា។(ទុំ ម្លិះ/VOA)
ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃចុងក្រោយរបស់គណបក្សនយោបាយបានចាប់ផ្តើមនៅក្នុងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៧ កក្កដា ឆ្នាំ ២០១៨ សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី០៦ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨ ខាងមុខក្នុងប្រទេសកម្ពុជា។ អ្នកគាំទ្រគណបក្សនយោបាយទាំងក្មេងទាំងចាស់រាប់ម៉ឺននាក់ត្រូវបានឃើញចូលរូមយុទ្ធនាការបោះឆ្នោតនេះយ៉ាងសកម្ម ដែលមានការហែក្បួននៅជុំវិញរាជធានីភ្នំពេញ។ ខាងក្រោមជាទិដ្ឋភាពខ្លះៗដែលក្រុមការងារ VOA ខ្មែរចាប់យកបាន។
13/13
ទិដ្ឋភាពទូទៅនៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃចុងក្រោយរបស់គណបក្សកាន់អំណាចគឺគណបក្សប្រជាជនកម្ពុជានៅក្នុងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៧ កក្កដា សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី០៦ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨ ខាងមុខក្នុងប្រទេសកម្ពុជា។(ទុំ ម្លិះ/VOA)
ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃចុងក្រោយរបស់គណបក្សនយោបាយបានចាប់ផ្តើមនៅក្នុងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៧ កក្កដា ឆ្នាំ ២០១៨ សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី០៦ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨ ខាងមុខក្នុងប្រទេសកម្ពុជា។ អ្នកគាំទ្រគណបក្សនយោបាយទាំងក្មេងទាំងចាស់រាប់ម៉ឺននាក់ត្រូវបានឃើញចូលរូមយុទ្ធនាការបោះឆ្នោតនេះយ៉ាងសកម្ម ដែលមានការហែក្បួននៅជុំវិញរាជធានីភ្នំពេញ។ ខាងក្រោមជាទិដ្ឋភាពខ្លះៗដែលក្រុមការងារ VOA ខ្មែរចាប់យកបាន។
Previous slide
Next slide
ក្រោកតាំងពីម៉ោង ៣ភ្លឺ ដើម្បីត្រៀមចូលរួមហែគណបក្សនៅថ្ងៃនេះ អ្នកស្រី គឹម សុខា អាយុ ៤៧ ឆ្នាំ រស់នៅសង្កាត់ទន្លេបាសាក់ បានអះអាងថាអ្នកស្រីចូលរួមជាមួយតែគណបក្សប្រជាជនរហូតមក ហើយគណបក្សប្រជាជនជួយអភិវឌ្ឍប្រទេស និងទប់ស្កាត់ មិនឲ្យមានសង្គ្រាម។
«ដោយសារខ្ញុំស្រឡាញ់សម្ដេច ហ៊ុន សែន ជាងគេព្រោះគាត់ដឹកនាំប្រទេសបានល្អ ដូចថាយើងរស់នៅក្នុងសង្កាត់យើងត្រូវការគោរពសង្កាត់ហើយទី១ ខ្ញុំចង់ជួយប្រទេសជាតិឲ្យស្រុកបានអភិវឌ្ឍ ដោយសារបានសម្ដេច»។
ក្បួនយុវជនជួរមុខរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក្នុងថ្ងៃចុងក្រោយនៃការឃោសនារកសំឡេងឆ្នោតនៅលើកំណាត់ផ្លូវតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។ (គី ម៉េងលី/VOA)
តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យវិញ បានគាំទ្រគណបក្សរបស់ពួកគេ ដែរ ដោយបាននិយាយថា មានតែគណបក្សសម្ព័ន្ធទេ ដែលអាចជួយកែប្រែសង្គមបាន។
លោក ហេង សុគន្ធ មកពីខេត្តបន្ទាយមានជ័យ បានថ្លែងថាលោកចូលរួមជាមួយគណបក្សរបស់លោកគឺដើម្បីកែប្រែសង្គមដើម្បីកុំឲ្យមានអំណាចប្រមូលផ្ដុំ។
«អញ្ចឹងបានជាខ្ញុំឃើញគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនេះ ទី១ ឥរិយាបថរបស់គាត់សមស្របក្នុងការធ្វើ ទី២ទៀត យើងមើលឃើញថាអ្នកចូលរួមអត់មានអីគ្រោះថ្នាក់ផង ក្នុងកាលៈទេសៈនេះ។ យើងមើលទៅឃើញសមស្របជាបក្សប្រឆាំង ហើយប្រឆាំងពិតៗទៀងត្រង់ ឥតចង់បានប្រយោជន៍អីផ្ទាល់ខ្លួនទេ គឺកើតពីផលប្រយោជន៍រួមទាំងអស់គ្នា»។
លោក ខាត់ ផាន អាយុ៥៥ឆ្នាំមកពីខេត្តកំពង់ស្ពឺ បានថ្លែងកោតសរសើរពីការ ដឹកនាំរបស់គណបក្សសម្ព័ន្ធរបស់លោក ខឹម វាសនា ដោយប្រៀបធៀបប្រទេសទៅនឹង ឡានខូច ហើយមិនដែលដូរអ្នកបើកបរ ដែលលោកចង់សំដៅទៅលើអ្នកដឹកនាំប្រទេស។
«ខ្ញុំឃើញថាគាត់នេះ គាត់រៀបចំប្រព័ន្ធ។ រៀបចំប្រព័ន្ធ ឧបមាថាឡានវាខូចប្រាំង ចង្កូត វាផ្អៀង ហើយអត់ធ្វើឡានទេ ដូរតែមនុស្ស ហើយកាលណាយើងបើកវា ក្រឡាប់។ តែដល់ ខឹម វាសនា គាត់ធ្វើឡាន។ អញ្ចឹងប្រព័ន្ធនេះ វាសំខាន់ណាស់»។
នៅឯគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) វិញ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានថ្លែងថា ការឃោសនារកសំឡេងឆ្នោត មានលក្ខណៈចាស់ទុំ ផ្នែកនយោបាយ ទោះជាមានបញ្ហាតិចតួចកើតឡើងក្ដី។
«នេះក៏ដោយសារមានកិច្ចសហប្រតិបត្តិការល្អរវាងគណបក្សនយោបាយជាមួយនឹងអាជ្ញាធរ និងមន្ត្រីរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ជាពិសេស ពលរដ្ឋមានភាពយោគយល់ ទោះជាមានការកកស្ទះចរាចរ ប៉ុន្តែលោកទទួលយកការពិតមួយហើយបង្កឲ្យការឃោសនាប្រព្រឹត្តិទៅដោយរលូន»។
ទោះជាយ៉ាងណាក៏ដោយ ប្រទេសលោកខាងលិចមួយចំនួនរួមទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ប្រកាសមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះទេ ដោយ សារថាគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ ហើយមេដឹកនាំនៃគណបក្សនេះគឺលោក កឹម សុខា ត្រូវជាប់គុក ខណៈលោកសម រង្ស៉ី កំពុងនិរទេសខ្លួននៅក្រៅប្រទេស ហើយសមាជិកជាន់ខ្ពស់នៃគណបក្សជំទាស់នេះ ចំនួន១១៨នាក់ ត្រូវបានបំបិទសិទ្ធិធ្វើនយោបាយ។ ចំណែកឯ អង្គការសង្គមស៊ីវិលនិងសេរីភាពសារព័ត៌មាន មានការរឹតត្បិត ដែលបង្កឲ្យមានការរិះគន់ថានេះ ជាការបោះឆ្នោតមិនពិតប្រាកដ។
តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ បានចាត់ទុកថា នេះជាការប្រើកណ្ដាប់ ដៃដែកដើម្បីបង្ក្រាបអ្នកដែលប៉ុនប៉ងរំលំរដ្ឋាភិបាលរបស់លោក និងការបង្ក្រាបពួកជនក្បត់ជាតិ ដើម្បីបញ្ចៀសសង្គ្រាម បើពុំដូច្នោះទេ លោកបញ្ជាក់ថាកម្ពុជាទំនងជាស្ថិតនៅក្នុងសង្គ្រាមពេលនេះ។
លោក ហ៊ុន សែន បញ្ជាក់ថា៖
«យើងបានផ្ដន្ទាទោសអ្នកប្រព្រឹត្តអំពើបំផ្លាញសន្តិភាព»។
ការថ្លែងដូច្នេះ ត្រូវគេគិតថាសំដៅទៅលើលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ។
លោក ហ៊ុន សែន ក៏បានអះអាងផងដែរថាការបោះឆ្នោត៥ឆ្នាំម្ដង គឺជាថ្ងៃបុណ្យលទ្ធិប្រជាធិបតេយ្យ។
«ត្រូវចងចាំថាមានតែអ្នកចូលរួមការបោះឆ្នោតតែប៉ុណ្ណោះដែលជាអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ (ស្នូរទះដៃ)។ អ្នកប្រឆាំងការបោះឆ្នោតគឺជាអ្នកបំផ្លាញជាតិនិង បំផ្លាញលទ្ធិប្រជាធិបតេយ្យដែលមិនត្រូវអត់ឱននោះទេ»។
លោកនាយករដ្ឋមន្ត្រី ក៏បានថ្លែងថាលោកនឹងធ្វើកំណែទម្រង់រដ្ឋដើម្បីការអភិវឌ្ឍ ផ្សេងជាច្រើន រួមទាំងវិស័យការងារធ្វើ ដំឡើងប្រាក់ខែ បញ្ចុះថ្លៃប្រេង ភ្លើងអគ្គិសនី ទឹក និងរកទីផ្សារកសិកម្មជាដើមនៅមុនពីរថ្ងៃនៃការបោះឆ្នោតថ្ងៃទៅ២៩ ខែកក្កដា ឆ្នាំ ២០១៨ ក្រៅពីអំពាវនាវដល់ពលរដ្ឋឲ្យបោះឆ្នោតជួនគណបក្សរបស់លោកដែលប្រកួតប្រជែងជាមួយគណបក្សនយោបាយចំនួន១៩ផ្សេងទៀត៕