លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច ប្រាប់ VOA ថា គណបក្សប្រជាជនកម្ពុជាគាំទ្រចំពោះការធ្វើការងាររបស់ គ.ជ.ប និងយល់ព្រមទទួលយករាល់លទ្ធផលដែលប្រកាសដោយ គ.ជ.ប ។
«ប្រទេសជាតិមានបញ្ហាច្រើនដែលត្រូវដោះស្រាយ គួរណាស់តែគណបក្សនយោបាយយកពេលវេលាដ៏មានតម្លៃក្នុងជីវិតរបស់យើងហ្នឹងទៅដោះស្រាយបញ្ហាជាតិ បញ្ហាប្រជារាស្រ្តទៅ វាប្រសើរជាជាងមកធ្វើទុក្ខបុកម្នេញគណបក្សសង្គ្រោះជាតិ»។
បេក្ខជនជាប់ឆ្នោតជាមេឃុំចៅសង្កាត់របស់គណបក្សសង្គ្រោះជាតិមានវ័យក្មេងជាច្រើនដែលនាំឱ្យមានការរិះគន់ពីក្រុមអ្នកគាំទ្រគណបក្សកាន់អំណាចថា ពួកគេមិនមានសមត្ថភាពក្នុងការដឹកនាំថ្នាក់មូលដ្ឋានទេ។
លិខិតដដែលបានសរសេរក្នុងន័យដើមថា៖ «រាជរដ្ឋាភិបាលបានសម្រេចលុបចោលនូវលិខិតលេខ ១៥១របក ចុះថ្ងៃទី១២ ខែ តុលា ឆ្នាំ២០១៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីបុគ្គល សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ»។
អ្នកនិពន្ធសៀវភៅ និងអតីតអ្នកសារព័ត៌មានដែលធ្លាប់ធ្វើការនៅប្រទេសកម្ពុជា លើកឡើងថា ទោះបីជាការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧កន្លងទៅនេះ ប្រព្រឹត្តទៅដោយគ្មានអំពើហិង្សាធំដុំណាមួយក៏ដោយ ក៏លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំមកហើយ នឹងបន្តធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីរក្សាអំណាចរបស់ខ្លួនតទៅទៀត នៅក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខ។
លោក Brian Eyler ជាអ្នកសម្របសម្រួល និងជានាយកកម្មវិធីអាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌល Stimson Center និយាយថា តួលេខមានភាគរយខ្ពស់បែបនេះ កម្រមាននៅក្នុងប្រទេសប្រជាធិបតេយ្យ ហើយវាបង្ហាញថា ពលរដ្ឋកម្ពុជាត្រៀមខ្លួនជាស្រេចសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅ២០១៨។
ការបោះឆ្នោតឃុំសង្កាត់នៅប្រទេសកម្ពុជាឆ្នាំ២០១៧នេះ មានចំនួនអ្នកចេញទៅបោះឆ្នោតច្រើនដូចការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្ររៀបចំដោយអ.ស.ប.នៅឆ្នាំ១៩៩៣ដែរ គឺជិត៩០ភាគរយនៃអ្នកចុះឈ្មោះ។
ភាពខ្វះខាតក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដោះស្រាយបញ្ហានានាដែលកំពុង ប្រឈម ការអភិវឌ្ឍភូមិ សង្កាត់របស់ចៅសង្កាត់ និងមេឃុំ មួយចំនួនក្នុងខេត្តសៀមរាប ត្រូវបានប្រជាពលរដ្ឋយកមកពិចារណាសម្រាប់ជ្រើសរើសចៅសង្កាត់ និងមេឃុំអាណត្តិទី៤កន្លងទៅថ្មីៗ។
ការដកតំណែង និងអាវុធរបស់លោកនេះគឺ ធ្វើឡើងភ្លាមៗ ក្រោយពីមានសេចក្តីរាយការណ៍ចោទប្រកាន់ថា លោកមានទំនាក់ទំនងជាមួយមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង ក្នុងពេលមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីដើមខែមិថុនានេះ។
គ.ជ.ប បានសម្រេចរាប់សន្លឹកឆ្នោតឡើងវិញក្នុងឃុំមួយនៅខេត្តស្វាយរៀង បន្ទាប់ពីទទួលបណ្តឹងពីគណបក្សធំៗចំនួនពីរ គឺគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន និង គណបក្សជំទាស់។ គណបក្សទំាងពីរអះអាងថា ការិយាល័យទាំងនោះមានចំនួនសន្លឹកឆ្នោតអត់បានការច្រើនពេក។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់ VOA នាថ្ងៃសុក្រនេះថា គណបក្សប្រជាជនកម្ពុជានឹងធ្វើតាមក្រសួងមហាផ្ទៃ បន្ទាប់ពីក្រសួងនេះប្រកាសថា មិនមានការតែងតាំងអតីតមេឃុំ-ចៅសង្កាត់ដែលធ្លាក់ឆ្នោត ឲ្យធ្វើជាទីប្រឹក្សា ឬជំនួយការរបស់រដ្ឋាភិបាល។
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានផ្តែផ្តាំឱ្យមេឃុំ និងចៅសង្កាត់ទើបជាប់ឆ្នោតថ្មីគោរពតាមគោលនយោបាយដែលបានដាក់ចេញក្នុងអំឡុងពេលឃោសនា ហើយខិតខំបម្រើពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។
ព័ត៌មានផ្សេងទៀត
No media source currently available