សម្រាប់អ្នកនយោបាយជាប់បម្រាមស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញនោះ អតីតមន្ត្រីបក្សជំទាស់ចំនួន១២នាក់ បានដាក់ពាក្សស្នើសុំ ដែលក្នុងនោះមាន៩នាក់ហើយ ដែលបានទទួលព្រះរាជក្រឹត្យអនុញ្ញាតឱ្យធ្វើសកម្មភាពនយោបាយឡើងវិញ។
ប៉ូលិសថៃមួយរូបបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ប៉ូលិសថៃបានចាប់ខ្លូនមេដឹកនាំនិស្សិតមួយរូបនៅថ្ងៃអង្គារនេះ ជាផ្នែកមួយនៃការបន្តការបង្ក្រាបប្រឆាំងសកម្មជននយោបាយដែលបានជួយរៀបចំបាតុកម្មប្រឆាំងរដ្ឋាភិបាលកាលពីខែកក្កដា។
សមាគមការពារសិទ្ធិមនុស្សអាដហុកលើកឡើងថា ការតវ៉ានេះមានការឃ្លាំមើល និងរារាំងពីសំណាក់កងកម្លាំងសន្តិសុខ សមត្ថកិច្ចនគរបាល និងអាជ្ញាធរស៊ីវិលប្រមាណ៥០នាក់ ប៉ុន្តែ មិនមានការប្រើប្រាស់ហិង្សាលើអ្នកតវ៉ានោះទេ។
កាលពីថ្ងៃអាទិត្យ បាតុកម្មបានបន្តកើតឡើងនៅក្នុងទីក្រុង Portland រដ្ឋ Oregon សហរដ្ឋអាមេរិក ដោយមានការប្តេជ្ញាពីអភិបាលរដ្ឋថានឹងបញ្ជូនកម្លាំងប៉ូលិសបន្ថែម និងដោះស្រាយបញ្ហាជាយូរមកហើយដែលបានបណ្តាលឱ្យមានបាតុកម្មជាច្រើនខែប្រឆាំងនឹងអយុត្តិធម៌ផ្នែកជាតិសាសន៍។
អ្នកគាំទ្រជាង២០នាក់ នៅថ្ងៃច័ន្ទនេះ បានសុំឲ្យស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាធ្វើអន្តរាគមន៍ឲ្យមានការដោះលែងលោករ៉ុង ឈុន មេដឹកនាំសហជីព និងសកម្មជនផ្សេងទៀត ដែលត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ ចាប់តាំងពីចុងខែកក្កដាមក។
អង្គការមូលនិធិកុមារUNICEF របស់អង្គការសហប្រជាជាតិបាននិយាយថា ជិត១ភាគ៣នៃសិស្សសាលាទាំងអស់មិនមានលទ្ធភាពរៀនពីចម្ងាយបានទេ។
តុលាការមួយក្នុងប្រទេសនូវែលសេឡង់បានដាក់ទោសឲ្យជាប់ពន្ធនាគារមួយជីវិតដោយមិនអាចមានការបន្ធូរបន្ថយទោស ចំពោះបុរសស្បែកសដែលរើសអើងជាតិសាសន៍មួយរូបដែលបានសម្លាប់ជនមូស្លីម៥១នាក់នៅក្នុងវិហារឥស្លាមពីរកន្លែងក្នុងប្រទេសនូវែលសេឡង់កាលពីឆ្នាំមុន។
នាយកប្រតិបត្តិនៃអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជាលោក សឿង សារឿន ថ្លែងថា សង្គមស៊ីវិលចង់ផ្តល់ធាតុចូលសម្រាប់សេចក្តីព្រាងច្បាប់នេះ ហើយវាជាពេលវេលាសំខាន់មួយ ដោយសារអវត្តមានគណបក្សប្រឆាំងនៅក្នុងរដ្ឋសភាក្នុងការត្រួតពិនិត្យសេចក្តីព្រាងច្បាប់នេះ។
លោក Piotr Wilczek ឯកអគ្គរដ្ឋទូតប៉ូឡូញប្រចាំរដ្ឋធានីវ៉ាស៊ីនតោន និយាយថា៖ «យើងអាចធ្វើឲ្យច្បាស់ថា ប្រទេសរុស្ស៊ីពិចារណាអំពីសេនារីយ៉ូផ្សេងនៅក្នុងប្រទេសបេឡារុស»។
ក្រុមបាតុករបានចោទប៉ូលិសថាបានទៅដល់កន្លែងកើតហេតុយឺតយ៉ាវ និងបានអនុញ្ញាតឲ្យជនប្រដាប់អាវុធមួយចំនួនចាកចេញពីកន្លែងកើតហេតុ។
លោក ជូង ជូងី មេធាវីការពារក្ដីឱ្យលោក រ៉ុង ឈុន ឱ្យដឹងថា លោកចៅក្រម ឃុន លាងម៉េង ប្រធានសភាស៊ើបសួរសាលាឧទ្ធរណ៍ បានបដិសេធបណ្ដឹងពីររបស់ក្រុមមេធាវីការពារក្ដី គឺបណ្ដឹងប្រឆាំងដីកាសម្រេចឃុំខ្លួន និងបណ្ដឹងប្រឆាំងដីកាមិនព្រមដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន។
ព័ត៌មានផ្សេងទៀត
No media source currently available