មន្ត្រីអ.ស.ប.បាននិយាយថា រដ្ឋាភិបាលដែលផ្តល់ការថែទាំសុខភាពនិងកិច្ចការពារខាងសង្គមដល់ប្រជារាស្ត្រពួកគេ ជាពិសេសពួកជនអាចមានការរងគ្រោះងាយបំផុតនោះ នឹងអាចសម្រាលផលប៉ះពាល់ដោយសារការរាត្បាតនៃជំងឺកូវីដ១៩។
តំណាងរាស្ត្រសហរដ្ឋអាមេរិក លោក Alan Lowenthal បានប្រតិកម្មទៅនឹងការចាប់ខ្លួនសកម្មជនវ័យក្មេងនិងក្រុមអ្នករិះគន់រដ្ឋាភិបាល នៅប្រទេសកម្ពុជា។ ការចាប់ខ្លួននេះបានរងការរិះគន់ជាបន្តបន្ទាប់ពីក្រុមអ្នកការពារសិទ្ធិមនុស្ស និងបណ្តាប្រទេសប្រជាធិបតេយ្យធំៗ។
ពួកគេធ្វើដើម្បីប្រឆាំងនូវអ្វីដែលពួកគេហៅថាជាបរាជ័យរបស់ក្រុមហ៊ុនហ្វេសប៊ុក ដែលជាក្រុមហ៊ុនមេរបស់ Instagram ក្នុងការដោះស្រាយនូវសារនិងរូបភាពបែបហិង្សា និងធ្វើឲ្យស្អប់គ្នាមួយចំនួនដែលត្រូវបានបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។
ករណីមួយចំនួនបានបង្ហាញពីវិធីដែលប៉ូលិសចិនកំពុងធ្វើការតាមរយៈទីភ្នាក់ងារពង្រឹងច្បាប់ថៃ ឬថែមទាំងធ្វើដំណើរទៅកាន់ប្រទេសថៃដោយខ្លួនឯង ដើម្បីព្យាយាមចាប់ពួកអ្នកប្រឆាំងដែលរត់គេចខ្លួនហើយនាំពួកអ្នកប្រឆាំងទាំងនោះមកកាន់ប្រទេសចិនវិញ។
សកម្មជនអ៊ុយហ្គ័រក្នុងទីក្រុងវ៉ាស៊ីនតោននិងញូវយ៉កអំពាវឲ្យសហរដ្ឋអាមេរិកអង្គការសហប្រជាជាតិនិងបណ្តាប្រទេសជុំវិញពិភពលោកទទួលស្គាល់ទង្វើរបស់ចិនលើជនជាតិអ៊ុយហ្គ័រក្នុងទីក្រុងស៊ីនជាំង(Xinjiang) ជាអំពើប្រល័យពូជសាសន៍។
ជនភៀសខ្លួនបានរៀបរាប់ពីការប៉ះទង្គិចផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ក្រោយពីឥណ្ឌូណេស៊ីបានអនុញាតឲ្យពួកគេចុះចត បន្ទាប់ពីដំណើររសាត់អណ្តែតតាមសមុទ្រជាង៧ខែ។
កាសែតញូវយ៉កថាមស៍ និងបណ្ដាញផ្សាយព័ត៌មានកាណាដា បានរាយការណ៍ពីទាហានដែលបានរៀបរាប់លម្អិតអំពីការបង្ក្រាបយ៉ាងឃោរឃៅនៅឆ្នាំ ២០១៧ ដែលក្នុងនោះរួមមានទាំងការសម្លាប់ឥតរើសមុខ អំពើរំលោភសេពសន្ធវៈ និងការដុតបំផ្លាញភូមិមួយចំនួន។
ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានធ្វើដំណើរទៅកន្លែងលំហែកាយ Sochi នៃសមុទ្រខ្មៅ នៅថ្ងៃចន្ទ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។
អ្នកតាមដានមើលឃើញថា វិធានការមិនស្រកស្រុតក្នុងការបង្ក្រាបចាប់ចងបាតុករ និងអ្នកជំទាស់នេះ អាចជាការវាស់វែងអំពីឥទ្ធិពលនយោបាយ និងយុទ្ធសាស្ត្ររបស់សហភាពអឺរ៉ុប នៅប្រទេសកម្ពុជាទាំងមូល និងនៅលើដំណើរការអនាគតប្រជាធិបតេយ្យនៃប្រទេសកម្ពុជា។
ចាប់តាំងពីចុងខែកក្កដាមក ទីភ្នាក់ងារសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានកត់ត្រាអំពីការចាប់ខ្លួនអ្នកការពារសិទ្ធិមនុស្សចំនួន ២៥ នាក់ ដោយរួមមានទាំងលោក រ៉ុង ឈុន ដែលជាប្រធានសហជីពដ៏សំខាន់មួយរូបផងដែរ។
អ្នកស្រី សេង ចាន់ថន មានប្រសាសន៍ថា នៅពេលនេះ អ្នកស្រីបានធូរស្រាលពីរបួស។ អ្នកស្រីដែលចេញមុខតវ៉ាជាង១០លើករួចមកហើយដើម្បីរកយុត្តិធម៌ឲ្យស្វាមីនោះ នៅតែរក្សាជំហរប្តឹងលោក ឆោម ប្រសិដ្ឋ ព្រោះអ្នកស្រីចាត់ទុកថា នោះជាទង្វើគំរាមកំហែងបិទមាត់មិនឲ្យពលរដ្ឋតវ៉ា។
គេបានរាយការណ៍ថាមានមនុស្សប្រហែលមួយលាននាក់ដែលភាគច្រើនជាជាតិសាសន៍វីហ្គ័រកាន់សាសនាឥស្លាម បានជាប់ឃុំឃាំងនៅក្នុងកន្លែងដែលគេហៅថាជំរំអប់រំជាថ្មីនៅក្នុងខេត្ត Xinjiang។
ព័ត៌មានផ្សេងទៀត
No media source currently available