គេបានរាយការណ៍ថាមានមនុស្សប្រហែលមួយលាននាក់ដែលភាគច្រើនជាជាតិសាសន៍វីហ្គ័រកាន់សាសនាឥស្លាម បានជាប់ឃុំឃាំងនៅក្នុងកន្លែងដែលគេហៅថាជំរំអប់រំជាថ្មីនៅក្នុងខេត្ត Xinjiang។
លោកស្រី Nabila Massrali អ្នកនាំពាក្យគណៈកម្មការអឺរ៉ុបលើកិច្ចការបរទេសនិងនយោបាយសន្ដិសុខ បានប្រាប់ VOA នៅថ្ងៃសុក្រនេះថា សហភាពអឺរ៉ុបនៅតែទទូចឱ្យរដ្ឋាភិបាលកម្ពុជា ពិចារណាលើបញ្ហាសិទ្ធិសេរីភាពពលរដ្ឋខ្លួន។
លោក ទូច វិបុល ដែលបានចុះហត្ថលេខាលើសារលិខិតទាំងបី ដែលផ្ញើជូនមន្ត្រីស្ថាប័នអាមេរិកកំពូលចំនួនបីរូបនោះ បានបញ្ជាក់ថា ការចាប់ខ្លួនទាំងនេះ មិនស្របតាមច្បាប់រដ្ឋធម្មនុញ្ញដែលចែងពីសិទ្ធិនយោបាយ សេរីភាពបញ្ចេញមតិ និងសេចក្តីថ្លែងការណ៍អំពីសិទ្ធិមនុស្សជាសកលនោះទេ។
កាលពីថ្ងៃពុធ អាជ្ញាធរបេឡារុសបានឃុំឃាំងលោកមេធាវី Maxim Znak ដែលជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំ ២ នាក់ដែលនៅមានសេរីភាពរបស់ក្រុមប្រឹក្សាគណបក្សប្រឆាំង។
បើគិតពីដើមខែកញ្ញាមក យ៉ាងតិចក្រុមយុវជន៧នាក់ ក្នុងនោះមានព្រះសង្ឃមួយអង្គ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោមបទញុះញង់ឲ្យបង្កភាពវឹកវរដល់សន្តិសុខសង្គម។
លោក Navalny អាយុ ៤៤ ឆ្នាំ ជាគូប្រជែងដ៏លេចធ្លោម្នាក់របស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានធ្លាក់ខ្លួនឈឺនៅថ្ងៃទី២០ ខែសីហា ក្នុងអំឡុងពេលជិះយន្តហោះក្នុងស្រុកមួយក្នុងប្រទេសរុស្ស៊ី។
រដ្ឋាភិបាលកម្ពុជាបានប្រតិកម្មនឹងការលើកឡើងរបស់លោកស្រី រ៉ូណា ស្មីត និងជំរុញឲ្យលោកស្រីគោរពឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌ដែលមានចែងក្នុងកាតព្វកិច្ចជាអ្នករាយការណ៍ពិសេស។
សារព័ត៌មានរដ្ឋផ្សាយឲ្យដឹងថា តុលាការក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីត កាលពីថ្ងៃចន្ទ បានកាត់ទោសដាក់ពន្ធនាគារមនុស្សចំនួន ៨ នាក់ ពីចន្លោះ ៧ ទៅ ២០ ឆ្នាំ ពីបទសម្លាប់អ្នកកាសែតជនជាតិអារ៉ាប់ប៊ីសាអូឌីត លោក Jamal Khashoggi ។
តុលាការរបស់ប្រទេសអារ៉ាប៊ីសាអូឌីតបានកាត់ទោសមនុស្ស ៨ នាក់ឱ្យជាប់ពន្ធនាគារកាលពីថ្ងៃចន្ទ ពាក់ព័ន្ធនឹងសំណុំរឿងឃាតកម្មលើលោក Jamal Khashoggi អ្នកសរសេរអត្ថបទអត្ថាធិប្បាយរបស់កាសែត The Washington Post។
ក្រុមយុវជន៧នាក់ ក្នុងនោះមានព្រះសង្ឃមួយអង្គ ផងត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ក្រោមបទញុះញង់ឲ្យបង្កភាពវឹកវរដល់សន្តិសុខសង្គម បន្ទាប់ពីពួកគេចេញតវ៉ាប្រឆាំងនឹងការរំលោភសិទ្ធិមនុស្ស និងការការពារបរិស្ថានក្នុងប្រទេស។
សកម្មជនថៃល្បីឈ្មោះ ២ រូប ដែលត្រូវបានចាប់ខ្លួនកាលពីខែមុនពាក់ព័ន្ធនឹងតួនាទីរបស់ពួកគេនៅក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាលថៃ ត្រូវបានតុលាការដោះលែងកាលពីថ្ងៃចន្ទ ក្រោយពីជាប់ឃុំអស់រយៈពេល ៥ ថ្ងៃ ក្រោមបទចោទប្រកាន់ថាបានរំលោភទៅលើលក្ខខណ្ឌឱ្យនៅក្រៅឃុំ។
ព័ត៌មានផ្សេងទៀត
No media source currently available