សារព័ត៌មានរដ្ឋផ្សាយឲ្យដឹងថា តុលាការក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីត កាលពីថ្ងៃចន្ទ បានកាត់ទោសដាក់ពន្ធនាគារមនុស្សចំនួន ៨ នាក់ ពីចន្លោះ ៧ ទៅ ២០ ឆ្នាំ ពីបទសម្លាប់អ្នកកាសែតជនជាតិអារ៉ាប់ប៊ីសាអូឌីត លោក Jamal Khashoggi ។
តុលាការរបស់ប្រទេសអារ៉ាប៊ីសាអូឌីតបានកាត់ទោសមនុស្ស ៨ នាក់ឱ្យជាប់ពន្ធនាគារកាលពីថ្ងៃចន្ទ ពាក់ព័ន្ធនឹងសំណុំរឿងឃាតកម្មលើលោក Jamal Khashoggi អ្នកសរសេរអត្ថបទអត្ថាធិប្បាយរបស់កាសែត The Washington Post។
ក្រុមយុវជន៧នាក់ ក្នុងនោះមានព្រះសង្ឃមួយអង្គ ផងត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ក្រោមបទញុះញង់ឲ្យបង្កភាពវឹកវរដល់សន្តិសុខសង្គម បន្ទាប់ពីពួកគេចេញតវ៉ាប្រឆាំងនឹងការរំលោភសិទ្ធិមនុស្ស និងការការពារបរិស្ថានក្នុងប្រទេស។
សកម្មជនថៃល្បីឈ្មោះ ២ រូប ដែលត្រូវបានចាប់ខ្លួនកាលពីខែមុនពាក់ព័ន្ធនឹងតួនាទីរបស់ពួកគេនៅក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាលថៃ ត្រូវបានតុលាការដោះលែងកាលពីថ្ងៃចន្ទ ក្រោយពីជាប់ឃុំអស់រយៈពេល ៥ ថ្ងៃ ក្រោមបទចោទប្រកាន់ថាបានរំលោភទៅលើលក្ខខណ្ឌឱ្យនៅក្រៅឃុំ។
អាជ្ញាធររាជធានីភ្នំពេញបានឃាត់ខ្លួនសកម្មជនម្នាក់គឺលោក ថា ឡាវី សមាជិកក្រុមខ្មែរថាវរៈ នៅពេលសកម្មជនរូបនោះបានព្យាយាមធ្វើដំណើរតាមម៉ូតូកង់បីទៅចូលរួមការតវ៉ានៅទីលានប្រជាធិបតេយ្យ នាព្រឹកថ្ងៃច័ន្ទ។
អ្នកតាមដានកិច្ចការព្រំដែនលើកឡើងថា នេះនៅជាមន្ទិលនៅឡើយ ដោយសារប្រជាពលរដ្ឋដែលសាកសួរនោះមានចំនួនតិច ហើយអវត្តមានលោក រ៉ុង ឈុនផ្ទាល់ ដែលបានចុះជួបប្រជាពលរដ្ឋនៅទីនោះ។
ស្រ្តីម្នាក់នោះឈ្មោះ សេង ចាន់ថន អាយុ ៤៨ ឆ្នាំ មកពីខេត្តកំពង់ធំ ជាភរិយារបស់លោក ស៊ុន ធន់អតីតក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ពន្ធនាគារព្រៃស។
បច្ចេកវិទ្យាបញ្ញានិម្មិត ឬ AIដែលអាចរកឃើញឥរិយាបទគំរាមកំហែងដោយស្វ័យប្រវត្តិនៅតាមស្ថានីយ៍រថភ្លើងនានាគឺជាផ្នែកមួយនៃការសាកល្បងថ្មីដើម្បីធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពសម្រាប់ស្ត្រីដែលធ្វើដំណើរនៅពេលយប់ក្នុងប្រទេសអូស្ត្រាលី។
លោក Biden បានថ្លែងក្នុងសន្និសីទកាសែតកាលពីថ្ងៃពុធម្សិលមិញថា៖ «អ្វីដែលយើងចង់ធ្វើគឺយើងត្រូវតែផ្សះផ្សាគ្នា។ យើងត្រូវតែបង្រួបបង្រួមគ្នា»។
៣ ឆ្នាំ មកនេះបញ្ញវន្តខ្មែរ និងអ្នកសង្កេតការណ៍អន្តរជាតិនៅចងចាំពីគុណតម្លៃនៃកាសែតមួយនេះ ដែលចូលរួមក្នុងការតាមដានសកម្មភាពរបស់រដ្ឋាភិបាល និងការលាតត្រដាងអំពីពុករលួយ និងរឿងរ៉ាវអវិជ្ជមាននានានៅក្នុងប្រទេសកម្ពុជា។
ប្រជាពលរដ្ឋកម្ពុជាជិត ៩ លាននាក់ ប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក នៅក្នុងឆ្នាំ ២០១៩។ ៧០ ភាគរយនៃអ្នកទាំងនោះមានវ័យពី ១៨ ទៅ ៣០ ឆ្នាំ។ ប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនឡើងប្រើបណ្តាញសង្គមដូចជា YouTube,Tik Tok និង Twitter ដើម្បីបញ្ចេញមតិ។
ព័ត៌មានផ្សេងទៀត
No media source currently available