ក្រុមបាតុករកាន់តែមានភាពអង់អាចក្លាហានជាងមុន ក្នុងរយៈពេល ២ ខែចុងក្រោយនៃការធ្វើបាតុកម្មប្រឆាំងនឹងព្រះបរមរាជវាំងនៃប្រទេសថៃ និងរដ្ឋាភិបាលដែលគ្រប់គ្រងដោយយោធា ដោយពួកគេបានបំបែកនូវបំរាមមិនឲ្យរិះគន់របបរាជានិយមអស់រយៈពេលជាយូរមកហើយ។
អ្នកលក់សៀវភៅ និងក្រុមហ៊ុនបោះពុម្ពសៀវភៅនៅទីក្រុងហុងកុង ឥឡូវនេះស្ថិតក្រោមការគំរាមកំហែងធ្ងន់ធ្ងរ បន្ទាប់ពីច្បាប់សន្តិសុខជាតិថ្មីរបស់ចិនលើទីក្រុងហុងកុងត្រូវបានអនុម័តកាលពីខែកក្កដាមក។
ប្រទេសចិនចង់រួបរួមជាមួយកោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួន ហើយដែលរារែកមិនចង់រួបរួមជាមួយចិន ព្រមទាំងចង់គ្រប់គ្រងក្រុមបាតុករទាមទារប្រជាធិបតេយ្យនៅហុងកុង ដែលប្រឆាំងនឹងប៉ូលិសនិងច្បាប់សន្តិសុខថ្មី កាលពីឆ្នាំទៅមិញ។
លោក អឿ ណារិទ្ធ ជាអតីតជំនួយការអនុប្រធានបក្សសង្គ្រោះជាតិពីររូប គឺលោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ។ លោកត្រូវបាននគរបាលចាប់ខ្លួននៅមុខមន្ទីរពេទ្យកាល់ម៉ែត្រ កាលពីម៉ោង១រសៀល ថ្ងៃសៅរ៍កន្លងទៅ ដើម្បីសួរនាំករណីទំនាក់ទំនងហិរញ្ញវត្ថុឯកជន ដែលលោកថា បានបញ្ចប់តាំងពីឆ្នាំ២០១២ មកម្ល៉េះ។
ទាហានមីយ៉ាន់ម៉ា២នាក់ដែលផ្តាច់ខ្លួនពីយោធាមីយ៉ាន់ម៉ាដែលគេរាយការណ៍ថាពេលនេះកំពុងស្ថិតនៅទីក្រុងឡាអេ អាចក្លាយជាសាក្សីនៅក្នុងនីតិវិធីតុលាការព្រហ្មទណ្ឌអន្តរជាតិ អំពីបទប្រល័យពូជសាសន៍ដោយយោធាមីយ៉ាន់ម៉ា។
ផ្លាកសញ្ញាដែលដាក់នៅទីវាលប្រវត្តិសាស្ត្រ Sanam Luang មានសរសេរអក្សរថា៖ «ប្រជាពលរដ្ឋបានបង្ហាញឆន្ទៈថា ប្រទេសនេះជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ មិនមែនជារបស់ព្រះមហាក្សត្រនោះទេ»។
រូបសំណាករបស់ចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិកអ្នកស្រី Ruth Bader Ginsburg នឹងត្រូវសាងសង់នៅសង្កាត់ Brooklyn ទីក្រុងញូវយ៉ក ដែលជាកន្លែងកំណើតរបស់អ្នកស្រី។
លោកស្រី Ruth Bader Ginsburg ដែលជាចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិកជាយូរមកហើយនិងជាស្ត្រីទីពីរបម្រើការក្នុងតុលាការកំពូលសហរដ្ឋអាមេរិកនេះ បានទទួលមរណភាពកាលពីថ្ងៃសុក្រទី ១៨ ខែកញ្ញា ដោយសារជំងឺមហារីក។
ក្រុមហ៊ុន Union Development Group (UDG) បានបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់របស់សហរដ្ឋអាមេរិកពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដើម្បីបម្រើប្រយោជន៍កងជើងទឹកចិននៅខេត្តកោះកុង។
ការសិក្សាស្រាវជ្រាវថ្មីមួយបានបញ្ជាក់ថា អំពើហិង្សាក្នុងគ្រួសារនៅក្នុងក្រុងយ៉ាងតិចចំនួន១៤ក្នុងស.រ.អា.បានកើនឡើងច្រើនចាប់តាំងពីការចាប់ផ្តើមមានការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។
មន្ត្រីអ.ស.ប.បាននិយាយថា រដ្ឋាភិបាលដែលផ្តល់ការថែទាំសុខភាពនិងកិច្ចការពារខាងសង្គមដល់ប្រជារាស្ត្រពួកគេ ជាពិសេសពួកជនអាចមានការរងគ្រោះងាយបំផុតនោះ នឹងអាចសម្រាលផលប៉ះពាល់ដោយសារការរាត្បាតនៃជំងឺកូវីដ១៩។
តំណាងរាស្ត្រសហរដ្ឋអាមេរិក លោក Alan Lowenthal បានប្រតិកម្មទៅនឹងការចាប់ខ្លួនសកម្មជនវ័យក្មេងនិងក្រុមអ្នករិះគន់រដ្ឋាភិបាល នៅប្រទេសកម្ពុជា។ ការចាប់ខ្លួននេះបានរងការរិះគន់ជាបន្តបន្ទាប់ពីក្រុមអ្នកការពារសិទ្ធិមនុស្ស និងបណ្តាប្រទេសប្រជាធិបតេយ្យធំៗ។
ព័ត៌មានផ្សេងទៀត
No media source currently available