លោក Thomas Andrews បានលើកឡើងថា សក្ខីកម្មពីក្រុមអ្នកការពារសិទ្ធិមនុស្ស សមាជិកអង្គការសង្គមស៊ីវិលនៅមីយ៉ាន់ម៉ា និងវត្ថុតាងជារូបភាពអាក្រក់ផ្សេងៗ បានបង្ហាញថា ការបោះឆ្នោតនៅមីយ៉ាន់ម៉ា នឹងមិនអាចជឿទុកចិត្តបាននោះទេ សូម្បីតែមិនទាន់មានការបោះឆ្នោតនៅឡើយ។
ការតវ៉ាបានក្លាយជារឿងខុសច្បាប់ក្នុងពេលភាគច្រើនបំផុតនៅក្នុងឆ្នាំនេះ ហើយរដ្ឋាភិបាលក្រុងប៉េកាំងក៏បានដាក់ឲ្យអនុវត្តនូវច្បាប់សន្តិសុខជាតិដ៏តឹងរឹងលើមជ្ឈមណ្ឌលពាណិជ្ជកម្មពាក់កណ្តាលស្វយយ័តនេះកាលពីខែមិថុនាផងដែរ។
ការដឹកជញ្ជូនប្រេងដូងនិងផលិតផលធ្វើពីប្រេងដូងមកពីក្រុមហ៊ុន FGV Holdings ត្រូវបានហាមឃាត់ជាបន្ទាន់។ នេះបើតាមការបញ្ជាក់របស់ការិយាល័យគយនិងការពារព្រំដែនរបស់សហរដ្ឋអាមេរិក។
សហភាពអឺរ៉ុប បានលាតត្រដាងសំណើមួយដើម្បីសើរើគោលនយោបាយចំណាកស្រុក និងការសុំសិទ្ធិជ្រកកោនរបស់ប្លុកនេះ និងបង្កើតប្រព័ន្ធចាំបាច់មួយនៅទូទាំងសហគមន៍នេះ ដើម្បីដោះស្រាយបញ្ហាទេសន្តរប្រវេសន៍ តែក្រុមមេដឹកនាំអឺរ៉ុបកណ្តាល បានច្រានចោលសេចក្តីស្នើនេះរួចស្រេចហើយ។
អង្គការលើកលែងទោសអន្តរជាតិលើកឡើងថា ខ្លួនត្រូវបានបង្ខំឲ្យកាត់បន្ថយបុគ្គលិកក្នុងប្រទេសឥណ្ឌា និងផ្អាករាល់សកម្មភាពគម្រោង និងការងារស្រាវជ្រាវរបស់ខ្លួន បន្ទាប់ពីអង្គការនេះបានដឹងថា គណនីធនាគាររបស់ខ្លួនត្រូវបានបង្កក។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres នៅថ្ងៃទី៣០ ខែកញ្ញា នឹងរាយការណ៍អំពីការបំភិតបំភ័យប្រឆាំងនឹងប្រជាជនកម្ពុជា ដែលពលរដ្ឋទាំងនោះបានសហការជាមួយអង្គការសហប្រជាជាតិនៅក្នុងវេទិកានានា ហើយត្រូវបានឃ្លាំមើលដោយនគរបាល និងអាជ្ញាធរមូលដ្ឋាន។
ពលរដ្ឋចិនមួយចំនួនដែលរិះគន់លើរឿងនេះ បានហៅសាលក្រមខាងលើថា «គ្មានការអៀនខ្មាស» និងជា «ការធ្វើទុក្ខបុកម្នេញនយោបាយ» ខណៈក្រុមអ្នកតាមដានស្ថានការណ៍ ដែល VOA បាននិយាយជាមួយ បានលើកឡើងថា សាលក្រមនេះមានគោលដៅបំបិទសំឡេងក្រុមប្រឆាំង។
អ្នកស្រី សេង ចាន់ថន ភរិយាលោក ស៊ុន ធន់ អតីតមន្ត្រីក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិខេត្តកំពង់ធំ នៅថ្ងៃសុក្រនេះ បានដាក់ពាក្យបណ្តឹងទៅតុលាការរាជធានីភ្នំពេញ ប្តឹងប្រជាការពារខណ្ឌ៧មករាមួយរូប ចំពោះការប្រើប្រាស់អំពើហិង្សាទៅលើអ្នកស្រី។
អ្នកស្រី Ravina Shamdasaniអ្នកនាំពាក្យទីភ្នាក់ងារសិទ្ធិមនុស្សអ.ស.ប និយាយថា អ្នកការពារសិទ្ធិមនុស្សជាច្រើន បានទទួលទូរស័ព្ទគំរាមកំហែង ដោយរួមមានទាំងការគំរាមសម្លាប់ផងដែរ។ អ្នកស្រីនិយាយថា អ្នកការពារសិទ្ធិមនុស្សជាច្រើនកំពុងតែលាក់ខ្លួនដោយភ័យខ្លាចចំពោះការចាប់ខ្លួន។
ការចាប់ខ្លួនសកម្មជនប្រឆាំងដ៏លេចធ្លោបំផុតរបស់ហុងកុងនេះ គឺជាការចាប់ខ្លួនក្រុមអ្នកប្រឆាំងរដ្ឋាភិបាលចុងក្រោយបំផុតមួយ បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំងអនុម័តច្បាប់សន្តិសុខជាតិ មកលើទីក្រុងហុងកុងកាលពីចុងខែមិថុនា។
ក្នុងសារបង្ហោះនៅលើបណ្តាញសង្គមមួយ លោក Navalny លើកឡើងថា៖ «គម្រោងរបស់ខ្ញុំ មានលក្ខណៈ សាមញ្ញនៅពេលនេះ គឺការព្យាបាលដោយការធ្វើចលនារាល់ថ្ងៃ»។
ក្រុមបាតុករកាន់តែមានភាពអង់អាចក្លាហានជាងមុន ក្នុងរយៈពេល ២ ខែចុងក្រោយនៃការធ្វើបាតុកម្មប្រឆាំងនឹងព្រះបរមរាជវាំងនៃប្រទេសថៃ និងរដ្ឋាភិបាលដែលគ្រប់គ្រងដោយយោធា ដោយពួកគេបានបំបែកនូវបំរាមមិនឲ្យរិះគន់របបរាជានិយមអស់រយៈពេលជាយូរមកហើយ។
ព័ត៌មានផ្សេងទៀត
No media source currently available