ចាប់តាំងពីដើមខែមិថុនា ព្រះអង្គ លួន សុវ៉ាត ត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងស្នេហាជាមួយស្រ្តីមួយចំនួន រហូតដល់មានការប្រកាសផ្សឹកព្រះអង្គ និងមានការស៊ើបអង្កេតព្រះអង្គរឿង«រំលោភសេពសន្ថវៈ»ផងដែរ។
លោក Antonio Guterres បានមានប្រសាសន៍ថា ផលវិបាកជាអវិជ្ជមាននៃការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ធ្វើឱ្យមានអស្ថិរភាពនៅក្នុងបណ្ដាប្រទេសដែលមានស្ថិរភាព។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ទទូចឲ្យអាជ្ញាធរកម្ពុជាស៊ើបអង្កេតស្វែងរកសកម្មជននយោបាយថៃមួយរូបដែលបានបាត់ខ្លួននៅក្នុងប្រទេសកម្ពុជារយៈពេលមួយខែមកហើយ។
ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត ទទួលស្គាល់ថា ប៉ូលិសវាយជនសង្ស័យនោះមែន តែលោកមិនទទួលស្គាល់ថា មានការយកជង្គង់សង្កត់កបើទោះវីដេអូបង្ហាញហើយ មនុស្សដែលនៅជិតកន្លែងកើតហេតុបាននិយាយ ហើយសំឡេងជាប់ក្នុងវីដេអូក៏ដោយ។
លោក Pompeo និយាយដូច្នេះថា៖ «សហរដ្ឋអាមេរិកមានការព្រួយបារម្ភជាខ្លាំង អំពីខចែងទាំងស្រុងរបស់ច្បាប់នេះ និងអំពីសុវត្ថិភាពរបស់អ្នករស់នៅក្នុងទីក្រុងហុងកុង ដែលក្នុងនោះមានទាំងពលរដ្ឋអាមេរិកាំងផងដែរ»។
រដ្ឋាភិបាលក្រុងប៉េកាំងបានបញ្ចេញខ្លឹមសារលម្អិតនៃច្បាប់សន្ដិសុខជាតិថ្មីកាលពីល្ងាចថ្ងៃអង្គារ ក្រោយពីមានភាពស្រពេចស្រពិលអំពីច្បាប់នេះអស់រយៈពេលប៉ុន្មានសប្ដាហ៍។
ពលរដ្ឋហុងកុងដែលមានលក្ខខណ្ឌគ្រប់គ្រាន់នឹងអាចមានសិទ្ធិរស់នៅនិងធ្វើការក្នុងចក្រភពអង់គ្លេសបានរយៈពេល ៥ ឆ្នាំ ដែលកាលពីមុនបានតែ ៦ ខែ តែប៉ុណ្ណោះ។
មេដឹកនាំសហជីព គឺលោកស្រី យ៉ាង សុភ័ណ្ឌ បានថ្លែងថា កម្មករក្នុងរោងចក្រ Violet Apparel ត្រូវការដំណោះស្រាយពីក្រុមហ៊ុននៅពេលប្រាក់ឧបត្ថម្ភប្រាក់ខែ មិនត្រូវបានបើកឲ្យកម្មករ ហើយរោងចក្រត្រូវគេរាយការណ៍មកថា គ្រោងប្រកាសបិទទ្វារ។
ពលករខ្មែរយ៉ាងហោចណាស់ ២១នាក់ បានជាប់នៅតំបន់មជ្ឈិមបូព៌ា និងគ្មានប្រាក់ចំណូល ៣ខែមកហើយ ក្រោយពីកិច្ចសន្យាការងាររបស់ពួកគេត្រូវបានរោងចក្របញ្ចប់ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។
ការអនុម័តច្បាប់សន្តិសុខជាតិនោះបានបណ្តាលឲ្យក្រុមសកម្មជនជាច្រើនបិទភ្លាមៗ ខណៈដែលអ្នកខ្លះបានលុបចោលការចុះផ្សាយនៅលើបណ្តាញព័ត៌មានសង្គមដោយសារការភ័យខ្លាចថា ច្បាប់ថ្មីនេះអាចបញ្ជូនពួកគេទៅកាន់ពន្ធនាគារ។
ព័ត៌មានផ្សេងទៀត
No media source currently available