ការប្រឈមមុខរវាងក្រុមយុវជនវ័យក្មេងមួយក្រុមនៃចលនាមាតាធម្មជាតិ ដែលមានគ្នាបីទៅបួននាក់និងកងសន្តិសុខចម្រុះរាប់សិបនាក់ បានកើតឡើងក្នុងបរិវេណស្ថានីយប្រេងសាំង កាល់តិច ស្ថិតនៅស្តូបបូកគោ ខណ្ឌចំការមន នៅពេលក្រុមយុវជនទាំងនោះមានបំណងធ្វើពិធីរំឭកខួបបួនឆ្នាំនៃឃាតកម្មលើលោក កែម ឡី។
ដោយយកលេសថាជាបញ្ហាសន្តិសុខជាតិ គណបក្សកុម្មុយនិស្តចិនកំពុងប្រើប្រាស់ច្បាប់សន្តិសុខដែលទើបត្រូវបានប្រកាសឲ្យប្រើកាលពីពេលថ្មីៗនេះ ដើម្បីការពារ និងពង្រីកការគ្រប់គ្រងអំណាចផ្ដាច់ការនិយមបក្សតែមួយ លើទីក្រុងហុងកុង ដែលជាអតីតដែនដីអាណានិគមរបស់ចក្រភពអង់គ្លេស។
នៅក្នុងពិធីរំឭកខួបបួនឆ្នាំនេះ យុវជនដែលមានពាក់អាវយឺតភ្ជាប់ជាមួយរូបថតលោក កែម ឡី ត្រូវបាននគរបាលប៉ុស្តិ៍សង្កាត់បឹងត្របែក ចាប់ខ្លួនទាក់ទិនការចូលរួមពិធីរំឭកខួបនោះ។ នេះបើតាមការបញ្ជាក់របស់ក្រុមមន្ត្រីសិទ្ធិមនុស្ស។
ក្រុមគ្រួសាររបស់លោកកែម ឡីអះអាងថា៤ឆ្នាំមកនេះ មិនមានយុត្តិធម៌ពិតប្រាកដសម្រាប់ពួកគេនោះទេ។
របាយការណ៍មួយដែលត្រូវដាក់ស្នើដល់ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប.បានរិះគន់អ្វីដែលហៅថាសង្គ្រាមរបស់ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ប្រឆាំងគ្រឿងញៀន។សង្គ្រាមនេះបានបណ្តាលឱ្យមានការសម្លាប់មនុស្សរាប់ពាន់នាក់ ដោយជាប់សង្ស័យថា ជួញដូរគ្រឿងញៀន។
បីថ្ងៃមុនខួបបួនឆ្នាំនៃឃាតកម្មសម្លាប់លោក កែម ឡី ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យរៀបចំរចនាសម្ព័ន្ធឡើងវិញក្នុងសហរដ្ឋអាមេរិក ទទូចឲ្យតុលាការបង្ហាញវីដេអូឃាតកម្មសម្លាប់លោក កែម ឡី។
សេចក្តីថ្លែងការណ៍គណបក្សសង្គ្រោះជាតិបន្តថា រដ្ឋប្រហារថ្ងៃ៥-៦ខែកក្កដាកាលពី២៣ឆ្នាំមុនបន្តដោយអំពើហិង្សា ការសម្លាប់ក្រៅប្រព័ន្ធតុលាការនិងនិទណ្ឌភាព និងឈានដល់ការរំលាយទាំងស្រុងនូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សរហូតដល់បច្ចុប្បន្ន។
ស្រុកគាស់ក្រឡ ជាអតីតតំបន់ផ្តាច់ខ្លួនខ្មែរក្រហម ដែលនៅជាប់នឹងស្រុកសំឡូត។ ក្រោយការផ្តាច់ខ្លួន ដីតំបន់នេះត្រូវបានចែកដល់យោធា ដើម្បីពួកគេអាចរស់នៅបាន។
ច្បាប់ថ្មីនេះ នឹងដាក់ទោសទណ្ឌធ្ងន់ធ្ងរលើអំពើល្មើសច្បាប់ទាំងឡាយណាដែលប្រឆាំងនឹងរដ្ឋ ហើយនឹងបញ្ចប់សិទ្ធិសេរីភាពសំខាន់ៗជាច្រើន ដែលប្រជាជនក្នុងទីក្រុងមួយនេះ ធ្លាប់មានកន្លងមក។
នៅក្នុងបទសម្ភាសន៍ជាមួយ VOA ព្រះអង្គ លួន សុវ៉ាត មានសង្ឃដីកាថា ចាប់តាំងពីដើមខែមិថុនា ព្រះអង្គបានភៀសព្រះកាយទៅស្នាក់នៅប្រទេសថៃមួយរយៈ ហើយព្រះអង្គបានចាកចេញទៅប្រទេសស្វីស កាលពីថ្ងៃសុក្រសប្តាហ៍មុន។ រហូតមកដល់ពេលនេះ ព្រះអង្គកំពុងស្នាក់នៅប្រទេសស្វីស។
អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃច័ន្ទនេះ បានសម្រេចបញ្ជូនឧកញ៉ាម្នាក់ទៅតុលការការក្រោយពីត្រូវបានចោទថា «បានទន្ទ្រានរំលោភយកដោយខុសច្បាប់» ហើយលោក ហ៊ុន សែន បញ្ជាឲ្យដកហូតដីនោះប្រគល់ឲ្យរដ្ឋបាលខេត្តបាត់ដំបង សម្រាប់ធ្វើប្រទានកម្មជូនប្រជាពលរដ្ឋក្នុងគោលដៅសម្បទានសង្គមកិច្ច។
មន្ត្រីការទូតកំពូលរបស់សហរដ្ឋអាមេរិកប្រចាំទីក្រុងហុងកុង បាននិយាយថា វាជា «សោកនាដកម្ម» នៅក្នុងការប្រើច្បាប់សន្តិសុខជាតិថ្មីរបស់ចិនសម្រាប់ទីក្រុងហុងកុង ដើម្បីកាត់ផ្ដាច់ «សេរីភាពជាមូលដ្ឋាន» នៃទីក្រុងនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available