អស់រយៈពេលជាច្រើនឆ្នាំមកនេះ ការកាប់សម្លាប់នៅទីលាន Tiananmen ដែលជាការបង្ក្រាបដ៏បង្ហូរឈាមមួយ ត្រូវបានរដ្ឋាភិបាលចិនបំបិទមិនឲ្យមានការពិភាក្សាជាសាធារណៈ។
បើតាមរបាយការណ៍ចុងក្រោយសម្រាប់ឆ្នាំ២០២០ នេះ ដែលចេញផ្សាយនៅសប្តាហ៍នេះ ក្រសួងការបរទេសអាមេរិក បានចាប់ផ្តើមពីការបញ្ជាក់ចំៗថា រដ្ឋាភិបាលកម្ពុជា មិនបានចាត់វិធានការដល់កម្រិតស្តង់ដាអប្បរមាពេញលេញ ក្នុងការកម្ចាត់ការជួញដូរមនុស្សនៅឡើយទេ។
បើតាមញត្តិនោះ ពួកគេទាំង១៥នាក់ ត្រូវបានចាប់ខ្លួនតាំងពីដើមឆ្នាំ២០២០។ ពួកគេលើកឡើងថា គ្រួសាររបស់ពួកគេមិនបានប្រព្រឹត្តអ្វីដែលខុសច្បាប់ជាតិ និងអន្តរជាតិនោះទេ។
លោក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យ ថ្លែងប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា រហូតមកដល់ថ្ងៃនេះ អាជ្ញាធរកម្ពុជាមិនទាន់អាចសន្និដ្ឋានថា ព័ត៌មាននៃការបាត់ខ្លួនសកម្មជនថៃរូបនោះ ពិតកម្រិតណានោះទេ។
កម្មកររោងចក្រ HANA តវ៉ាទាមទារប្រាក់អត្ថប្រយោជន៍ គឺមួយថ្ងៃក្រោយពីសហជីព និងសហព័ន្ធការងារជាង១០ ស្នើឲ្យក្រសួងការងារជំរុញឲ្យថៅកែរោងចក្រ និងក្រុមហ៊ុន បើកប្រាក់អតីតភាពការងារមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារថ្មីឆ្នាំ២០២០ ដល់កម្មករ។
បទចោទប្រកាន់ព្រហ្មទណ្ឌជាច្រើន និងការស៊ើបអង្កេតរបស់ប៉ូលិសទៅលើអ្នករិះគន់រដ្ឋាភិបាលម៉ាឡេស៊ីថ្មីដែលកំពុងតែត្រៀមខ្លួនប្រឆាំងនឹងអ្នករិះគន់បានធ្វើឱ្យក្រុមសិទ្ធិមនុស្ស មានការព្រួយបារម្ភថា ការការពារសេរីភាពនៃការបញ្ចេញមតិនៅក្នុងប្រទេសនេះកំពុងតែធ្លាក់ចុះ។
សំណើរបស់ចក្រភពអង់គ្លេសអនុញ្ញាតឱ្យអ្នកស្រុកហុងកុងជិតបីលាននាក់ទៅរស់នៅអង់គ្លេសដែលនាំឱ្យប្រទេសចិនខឹងសម្បាខ្លាំង។
លោក ម៉ម ធីម ដែលចាប់អាជីពជាកម្មករសំណង់តាំងពីអាយុ២០ឆ្នាំ ហើយដែលឥឡូវនេះ មានវ័យ៥៤ ឆ្នាំ បានប្រាប់ VOA ថា៖ «នៅតែយល់សប្តិឃើញ អាហេតុការណ៍ ដែលយើងបាក់ហ្នឹង។ វានៅនឹកឃើញភ័យព្រួយអ៊ីចឹងរហូត។ តែថ្ងៃណាភ្លេចទៅវាភ្លេចទៅ។ ថ្ងៃណានឹកឃើញវានៅថ្មី»។
ភរិយារបស់លោកគង់ រ៉ៃយ៉ា ថាការសម្រេចរបស់តុលាការក្រុងភ្នំពេញកាត់ទោសស្វាមីរបស់ស្រីកំបាំងមុខយ៉ាងអយុត្តិធម៌ ដោយកាត់ទោសតម្រឹមតាមរយៈពេលដែលលោកជាប់ពន្ធនាគារ ដោយអយុត្តិធម៌ពីបទ«ញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍»
របាយការណ៍ស្ថានទូតស.រ.អា.នៅកម្ពុជាឲ្យដឹងថា ជនជាតិម៉ុងតាញ៉ាកាន់សាសនាគ្រិស្ ត២៧នាក់ នៅជាប់ក្នុងប្រទេសកម្ពុជាឆ្នាំមុន ព្រោះរដ្ឋាភិបាលកម្ពុជាមិនព្រមអនុញ្ញាតឲ្យជនជាតិម៉ុងតាញ៉ាទាំងនេះទៅតាំងទីលំនៅនៅប្រទេសទី៣ទេ ទាល់តែមានការយល់ព្រមពីរដ្ឋាភិបាលវៀតណាម។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានបញ្ជាក់ថា សមត្ថកិច្ចមិនទាន់អាចរកឃើញតម្រុយថ្មី ដើម្បីបន្តការងារស៊ើបអង្កេតលើករណីបាត់ខ្លួនរបស់សកម្មជនអាវក្រហមថៃ ដែលត្រូវបានរាយការណ៍ថា ត្រូវបានចាប់ពង្រត់ពីទីតាំងក្បែរខុនដូលោករស់នៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញទេ។
តុលាការកំពូលសហរដ្ឋអាមេរិក បានរារាំងការខំប្រឹងប្រែងរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការបញ្ចប់កម្មវិធីដែលការពារកុំឲ្យនិរទេសជនអន្តោប្រវេសន៍រាប់សែននាក់ដែលគ្មានក្រដាសស្នាមដែលត្រូវបាគេនាំមកកាន់សហរដ្ឋអាមេរិកនៅពេលនៅជាកូនក្មេង។
ព័ត៌មានផ្សេងទៀត
No media source currently available